ប្រេងល្ហុងខ្ញែរ មានពណ៌លឿងខ្ចី បានចម្រាញ់ពីគ្រាប់ដែលសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន E ប្រូតេអ៊ីន អាស៊ីតខ្លាញ់អូមេហ្គា-៦ និងអូមេហ្គា-៩ ក៏ដូចជាសមាសធាតុប្រឆាំងការរលាក ប្រឆាំងមេរោគជាដើម។
ប្រេងល្ហុងខ្ញែរ។
+ បំប៉ននិងការពារសក់។ ប្រភេទប្រេងបំប៉នសក់ធម្មតា គ្រាន់តែផ្តល់សារធាតុបំប៉នខាងក្រៅប៉ុណ្ណោះ រីឯប្រេងល្ហុងខ្ញែរ អាចជួយបំពេញបន្ថែមសារធាតុបំប៉នទៅខាងក្នុងស្បែកក្បាល។ សមាសធាតុអាស៊ីត ricinoleic (គ្រាន់តែមាននៅក្នុងគ្រាប់ល្ហុងខ្ញែរប៉ុណ្ណោះ) និងអាស៊ីតខ្លាញ់អូមេហ្គា-៦ មានអត្ថប្រយោជន៍ជួយការពារ កែលម្អភាពរលោង និងភាពមាំមួនរបស់សក់។
+ ធ្វើឱ្យរោមភ្នែកនិងរោមចិញ្ចើមវែង ។ អាស្រ័យប្រេងល្ហុងខ្ញែរផ្ទុកវីតាមីនច្រើន ហេតុនោះ តាំងពីយូរលង់មក បានប្រើប្រាស់ដូចជាឱសថម្យ៉ាងនៅក្នុងគ្រួសារ ជួយឱ្យរោមភ្នែកនិងរោម ចិញ្ចើមដុះវែង និងកាន់តែក្រាស់។ របៀបធ្វើគឺ សាមញ្ញណាស់ គ្រាន់តែយកជក់តូចជ្រលក់ប្រេងបន្តិច រួចវាសពីលើរោមចិញ្ចើមនិងរោមភ្នែក ទុកឱ្យស្ងួតធម្មតាពេញមួយយប់ រួចលុបមុខឱ្យជ្រះនៅពេលព្រឹកព្រលឹម។
+ ទប់ស្កាត់ស្បែកជ្រីវជ្រួញ និងជួយបំបាត់ស្នាមអាចម៍រុយ។ អាស្រ័យប្រេងល្ហុងខ្ញែរ មានអត្ថប្រយោជន៍ជួយបង្កើនការផលិត collagen - ប្រូតេអ៊ីន ជួយរក្សាស្បែកស្រស់ស្អាត ទន់ល្មើយ និងបំបាត់ជ្រីវជ្រួញ ហេតុនោះប្រេងល្ហុងខ្ញែរ គឺជាពិធីព្យាបាលធម្មជាតិ ជួយទប់ស្កាត់ស្បែកជ្រីវជ្រួញយ៉ាងប្រសិទ្ធភាព។ មិត្តអាចលាបប្រេងល្ហុងខ្ញែរបន្តិចត្រង់កន្លែងមានស្បែកជ្រីវជ្រួញ ទុកកន្លងមួយរាត្រី លុះព្រឹកឡើងលាងឱ្យជ្រះ ប្រភេទប្រេងនេះ នៅទាំងធ្វើឱ្យស្បែកទន់ល្មើយ ជាងការប្រើម្សៅបំប៉នសំណើមទៅទៀត។
+ ព្យាបាលស្បែកស្ងួត ស្នាមសង្វារ។ ប្រេងល្ហុងខ្ញែរ សម្បូរទៅដោយសារធាតុខ្លាញ់និងសារធាតុប្រឆាំងអុកស៊ីតកម្ម ហេតុនោះអាចជួយព្យាបាលជំងឺស្ងួតស្បែក ស្នាមសង្វារយ៉ាងមានប្រសិទ្ធភាព។ យកប្រេងល្ហុងខ្ញែរលាបត្រង់កែងដៃ ក្បាលជង្គង់ កែងជើង ភ្នែកជើង ដើម្បីបំប៉នជាតិសំណើមផង និងព្យាបាលស្ថានភាពស្បែកស្ងួត ប្រេះស្បែក ស្នាមសង្វារស្បែកយ៉ាងប្រសិទ្ធភាពផង។ ប្រេងនេះ មានអត្ថប្រយោជន៍ដល់អ្នកដែលប្រឈមនឹងបញ្ហាអាល្លែកហ្ស៊ីស្បែក ជាប្រភេទស្ងួតស្បែងដោយសារការបម្រែបម្រួលអាកាសធាតុ និងការកខ្វក់បរិស្ថានកាន់តែកើនឡើង។
+ ព្យាបាលមុន អាស៊ីត ricinoleic ដ៏ពិសេស នៅក្នុងប្រេងល្ហុងខ្ញែរ មានលក្ខណៈប្រឆាំងមេរោគយ៉ាងខ្លាំង ម្ល៉ោះហើយមានសមត្ថភាពអាចកម្ចាត់មេរោគដែលបង្កឱ្យកើតមុនខ្សាច់យ៉ាងប្រសិទ្ធភាព។ ចំពោះមុនពងរុយ ដែលជាប្រភេទមេរោគសើស្បែក កើតមានពេលមេរោគចូលទៅក្នុងគល់រោម ឬក្រពេញប្រេង ប្រេងល្ហុងខ្ញែរមានអត្ថប្រយោជន៍ជួយព្យាបាលមុនពងរុយយ៉ាងមានប្រសិទ្ធភាព អាស្រ័យផ្ទុកសមាសធាតុប្រឆាំងការរលាក ប្រឆាំងមេរោគ។ ព្យាយាមបន្តក់ប្រេងល្ហុងខ្ញែរមួយតំណក់លើមុនពងរុយយ៉ាងតិចបំផុតពី២-៣លើកក្នុងមួយថ្ងៃ អាចនឹងជាសះស្បើយវិញ៕
ហឿងថាវ (យោង៖ TheHealthSite, RsvpLive) - វិមាន