
លោក James De Santis ថតរូបបង្ហាញ ខ្លួនជាមួយក្បាលក្រពើ ។ (រូប៖ Daily Mail)
លោក James De Santis និងកូនប្រុស Harry De Santis Yunupingu បានសំដៅទៅកាន់ទីប្រជុំកោះនៅ Tiwi ដើម្បីទាក់ចាប់ក្រពើដែលស៊ីសត្វអណ្តើកដ៏កម្រមាននៅទីនេះ។ សត្វក្រពើដែលចាប់បាននោះ មានប្រវែងដល់ទៅជាង ៥,៣ម៉ែត្រ ហើយត្រូវបានប្រជាជនអ្នកស្រុកចាត់ទុកជាសត្វដ៏សាហាវនិងគ្រោះថ្នាក់បំផុត។ ពីរនាក់ឪកូន លោក James De Santis បានសម្រុកចូលចាប់ដោយវាយក្រពើយ៉ាង“តំណម” មុនពេលអូសវាឡើងគោក គាត់ក៏បានចងមាត់ក្រពើ ដោយខ្សែពួរ។ បន្ទាប់មក ឪពុកនិងកូនក៏បានបង្ហាញរាងនិងថតរូបជាមួយក្រពើទៀតផង។ ហើយគាត់បានប្រាប់៖ សម្រាប់គាត់នេះគ្រាន់តែជា “ល្បែងកម្សាន្តមួយប៉ុណ្ណោះ”៕
យោង៖ Daily Mail ប្រែសម្រួល៖ លីសៀ