កងកម្លាំងនគរបាលខេត្តសុកត្រាំង បានធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគគ្រប់លំដាប់ថ្នាក់ ចង្អុលការអនុវត្តល្អនូវការចលនាទូទាំងប្រជាជនចូលរួមការពារសន្តិសុខមាតុប្រទេស ម្ល៉ោះហើយ រួមចំណែករក្សារឹងមាំសន្តិសុខសណ្តាប់ធ្នាប់នៅភូមិភាគ។
កងកម្លាំងនគរបាលតែងសហការជាមួយគណៈកម្មការវត្ត ធ្វើការផ្សព្វផ្សាយគោលការណ៍ច្បាប់ដល់ជនរួមជាតិខ្មែរ។
បង្ហាញមុខទម្រង់ "ព្រះសង្ឃនិងពុទ្ធបរិស័ទចូលរួមបង្ការប្រឆាំងបទល្មើសធានាសន្តិសុខសណ្តាប់ធ្នាប់" នៅឃុំកេថាញ់។
នគរបាលគ្រប់លំដាប់ថ្នាក់ បានសហការអនុវត្តមានប្រសិទ្ធភាពនូវការងារចម្រុះគ្នា រវាងកងកម្លាំងប្រដាប់អាវុធជាមួយរណសិរ្ស ប្រជាចលនា ព្រមទាំងអង្គការមហាជននានាលើភូមិសាស្រ្ត។ ហេតុនោះ នគរបាលជានិច្ចកាលតែងផ្លាស់ប្តូររូបភាព វិធានការនិងខ្លឹមសារបំផុសចលនាឱ្យសមស្របនឹងភូមិភាគដំណាក់កាលនីមួយៗ; ខ្លឹមសារផ្សព្វផ្សាយមានចំណុចសំខាន់ៗ។ ជាក់ស្តែងនគរបាលបានរៀបចំការផ្សព្វផ្សាយជាង៥.៧០០លើក ដោយមានមនុស្សចូលរួមជាង៣១៨.៣០០លើកនាក់។ ឆ្លងតាមរយៈនោះ ប្រជាជនរាយការណ៍ជូននគរបាលជាង៣.៥៦២ដំណឹងដែលមានតម្លៃ។ ក្រៅពីនោះ នគរបាលក៏បានខ្នះខ្នែងកសាងពង្រឹងនិងពង្រីកនូវទម្រង់ស្វ័យគ្រប់គ្រងពីសន្តិសុខសណ្តាប់ធ្នាប់ ដូច៖ ទម្រង់ “គ្មាន៥ មាន២” “គ្មាន៤” “បើកភ្លើងបំភ្លឺផ្លូវជនបទ” ឬក៏“កាមេរ៉ាសន្តិសុខ។ល។ វរសេនីយ៍ឯក ឡេផាកតឹងដាក ប្រធាននគរបាលឃុំថាញ់ភូ ស្រុកមីស្វៀង ឱ្យដឹង៖ “ប៉ុន្មានឆ្នាំមកនេះ មាមីងខ្មែរក្នុងឃុំមានស្មារតីភ្ញាក់រលឹកខ្ពស់ក្នុងការបរិហារបទល្មើស អនុវត្តល្អបទបញ្ញត្តិរបស់ច្បាប់។ ម្យ៉ាងទៀត មាមីងក៏ម្ចាស់ការសហការជាមួយនគរបាលក្នុងការពុះពារបង្ការប្រឆាំងបទល្មើស កម្ចាត់រាល់បាបគ្រោះសង្គម។ អាស្រ័យហេតុនោះ កាលពីឆ្នាំ២០១៨ ថាញ់ភូ ទទួលបានជោគជ័យភារកិច្ចប្ដូរផ្លាស់ភូមិសាស្រ្ត”។
តាមប្រសាសន៍វរសេនីយ៍ឯក ង្វៀនមិញង៉ុក នាយកនគរបាលខេត្តសុកត្រាំង ឱ្យដឹង៖ នគរបាលខេត្តបានអនុវត្តយ៉ាងម៉ឺងម៉ាត់បទបញ្ជាលេខ ០៩-CT/TW ស្តីពី “បង្កើនការដឹកនាំរបស់បក្ស ចំពោះការងារកសាងចលនាទូទាំងប្រជាជនចូលរួមការពារសន្តិសុខមាតុភូមិ”។ បច្ចុប្បន្ន ទូទាំងខេត្តសុកត្រាំង មានទម្រង់ស្វ័យគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ចំនួន៦២ ត្រូវបានពង្រាយនៅ ៧០៧ទីតាំង ក្នុងនោះ មាន៥៥៩ទីតាំងដំណើរការមានប្រសិទ្ធភាព; ធ្វើការប្ដូរផ្លាស់ដោយជោគជ័យភូមិសាស្រ្តថ្នាក់ឃុំចំនួន២២ជាចំណុចសំខាន់ ស្មុគស្មាញខាងសន្តិសុខសណ្តាប់ធ្នាប់ អាស្រ័យហេតុនោះ ការងារសន្តិសុខសណ្ដាប់ធ្នាប់លើភូមិសាស្រ្តត្រូវបានធានា៕
យ្វីអាញ់-លីសៀ