(កាម៉ាវ) គណៈជនជាតិខេត្ត ទើបរៀបចំពិធីជួបជុំអ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិច និងចុះកិច្ចសន្យាលើកម្មវិធីសហការកសាងជនបទថ្មីឆ្នាំ២០២០។
គណៈជនជាតិខេត្ត ចុះកិច្ចសន្យាលើកម្មវិធីសហការជាមួយនឹងគណៈកម្មាធិការ
បក្សឃុំខាញ់ហ្វា។
នៅក្នុងពិធីជួបជុំ អ្នកតំណាងចូលរួមបានពិភាក្សានិងថ្លែងយោបល់ ក៏ដូចជារបាយការណ៍ពីភាពលំបាក ការខ្វះចន្លោះក្នុងការងារផ្សព្វផ្សាយ ចលនាជនរួមជាតិភាគតិចអនុវត្តនូវគោលនយោបាយជនជាតិលើភូមិសាស្រ្តរយៈពេលកន្លង ព្រមទាំងដាក់សំណើអនុវត្តគោលនយោបាយជនជាតិសមស្របនឹងភូមិភាគ។ នៅក្នុងពិធីនេះ អ្នកតំណាងចូលរួមបានឃើញផ្ទាល់នូវពិធីចុះកិច្ចសន្យារវាងគណៈជនជាតិ និងគណៈកម្មាធិការបក្សឃុំខាញ់ហ្វា ស្រុកអ៊ូមិញ ស្តីពីការរក្សាខ្ជាប់កិត្តិនាមឃុំសម្រេចបទដ្ឋានជនបទថ្មី និងដំណើរការឃុំសម្រេចបទដ្ឋានជនបទថ្មីគំរូជាមួយនឹងគណៈកម្មាធិការបក្សឃុំតឹងឡុកបាក់ ស្រុកថើយប៊ិញ ស្តីពីការអនុវត្តឃុំសម្រេចបទដ្ឋាន ជនបទថ្មីគំរូឆ្នាំ ២០២០។
ពិធីជួបជុំនេះ បានបង្កលក្ខណៈងាយស្រួល ដើម្បីអ្នកមានប្រជាប្រិយក្នុងខេត្ត បានដោះដូរ ព័ត៌មានអំពីការងារផ្សព្វផ្សាយ ចលនាជនរួមជាតិភាគតិចអនុវត្តល្អនូវគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ និងសេចក្តីកំណត់របស់ភូមិភាគ ខ្នះខ្នែងប្រឡងប្រណាំងពលកម្មផលិត ចេះសន្សំសំចៃ ជំរុញការងារ បន្ថយភាពក្រីក្រ កសាងជនបទថ្មី ក្រុងស៊ីវិល័យ និងរក្សាសន្តិសុខនយោបាយសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម៕
យោង៖ គណៈជនជាតិកាម៉ាវ-មុនី