លោកង្វៀនហ្វាងហ៊ីប អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍជនបទ (ឈរទី៤រាប់ពីខាងស្តាំ) ជូនធុងចម្រោះទឹកនិងទឹកលាងដៃដល់គ្រួសារប្រជាជន។
សុកត្រាំង៖ អង្គការ Unicef (មូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ) ទើបរៀបចំកម្មវិធីផ្តល់ជំនួយដល់ប្រជាជនប្រមាណ ១៤២ គ្រួសារ អាគារសិក្សាចំនួន៣ខ្នង និងដំណាក់សុខាភិបាលនៅឃុំតាយវ៉ាន់ ស្រុកត្រឹងដេ ខេត្តសុកត្រាំង។ គ្រួសារនីមួយៗទទួលបានការឧបត្ថម្ភធុងចម្រោះទឹក១ និងសាប៊ូ៥ដុំ។ ដោយឡែកនៅសាលារៀននីមួយៗ ទទួលបានឧបត្ថម្ភធុងចម្រោះទឹកចំនួន ៧ សាប៊ូ ៤៥ ដុំ និងទឹកលាងដៃស្ងួតចំនួន ៧០ ដប ដំណាក់សុខាភិបាលទទួលបានទឹកលាងដៃស្ងួតចំនួន៥០ដប។ កម្មវិធីអនុវត្តតាមរយៈមជ្ឈមណ្ឌលជាតិទឹកស្អាតនិងអនាម័យបរិស្ថានជនបទ សហការនឹងមជ្ឈមណ្ឌលទឹកស្អាតនិងអនាម័យបរិស្ថានជនបទ ខេត្តសុកត្រាំង។
ខេត្តសុកត្រាំងមាន ៥៦៦ គ្រួសារចំណុះឃុំចំនួន ៤ និងសាលារៀនចំនួន ១១ ដំណាក់សុខាភិបាលចំនួន ១១ ចំណុះ ស្រុកចំនួន ២ គឺស្រុកមីទូ និងត្រឹងដេ បានទទួលផលពីកម្មវិធីផ្តល់ជំនួយអំពីទឹកស្អាតនិងអនាម័យ ដើម្បីបង្ការប្រយុទ្ធជំងឺកូវីដ- ១៩ ជម្នះភាពរាំងស្ងួតរបស់អង្គការ Unicef ៕
យ្វីអាញ់-មុនី