ក្នុងនាមជាអនុប្រធានក្រុមចលនាមហាជន ប៉ុស្តិ៍ការពារព្រំដែនវិញហាយ ចំណុះកងទ័ពការពារព្រំដែនសុកត្រាំង អនុសេនីយ៍ឯកបម្រុង សុខឌុង តែងប្រឹងប្រែងព្យាយាមសម្រេចល្អភារកិច្ច។ កាលពីឆ្នាំ២០១៩ នៅក្នុងពិធីស្ងើចសរសើរសិស្ស និស្សិត និងយុវជនជនជាតិភាគតិច គំរូឆ្នើម ក្នុងការរៀនសូត្រនិងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ អនុសេនីយ៍ឯកបម្រុង សុខឌុង បានគណៈជនជាតិជូនប័ណ្ណសរសើរ។
អនុសេនីយ៍ឯកបម្រុង សុខឌុង (ខាងស្តាំ) ចុះទៅសួរសុខទុក្ខជូនអំណោយដល់គ្រួសារមានជីវភាពក្រលំបាកពិសេសនៅឃុំវិញហាយ។
ធំដឹងក្តីនៅវិញហាយ ទីរួមខេត្តវិញចូវ ខេត្តសុកត្រាំង អនុសេនីយ៍ឯកបម្រុង សុខឌុង តែងយល់ច្បាស់ពីការនឿយហត់ ភាពក្រលំបាករបស់ជនរួមជាតិខ្មែរ។ កាលពីឆ្នាំ ២០១៥ ពេលប្រឡងយកសញ្ញាបត្រនៅវិទ្យាស្ថានការពារព្រំដែន គាត់ក៏បានបញ្ជូនមកបម្រើការងារនៅប៉ុស្តិ៍ការពារព្រំដែនវិញហាយ។ ផ្តើមពីនោះ បងតែងចុះទៅកាន់ភូមិសាស្រ្តជាប្រចាំ ដើម្បីចលនាមាមីងពង្រីកសេដ្ឋកិច្ច ឃោសនា ផ្សព្វផ្សាយ និងអប់រំច្បាប់ដល់ប្រជាជន; កសាងទម្រង់ជាច្រើនដើម្បីជួយគ្រួសារក្រីក្រអភិវឌ្ឍន៍សេដ្ឋកិច្ច។ ជាក់ស្តែង គាត់បានធ្វើសេនាធិការជូនអង្គភាពជ្រើសរើសទម្រង់ ចិញ្ចឹមពពែ ប្រមូលផ្តុំប្រភពដើមទុនដែលប្រគល់មកពីធនាគារគោលនយោបាយសង្គមជូនមាមីងខ្មែរនៅឃុំវិញហាយ។ អនុសេនីយ៍ឯកបម្រុង សុខឌុង ឱ្យដឹង៖ “ឆ្លងតាមរយៈនៃការពិនិត្យ ឃើញថាទម្រង់ចិញ្ចឹមពពែប្រមូលផ្តុំ គឺសមស្របនឹងលក្ខណៈសេដ្ឋកិច្ចរបស់មាមីងខ្មែរក្រីក្រ និងប្រភពចំណីមានស្រាប់នៅភូមិភាគ។ រាល់ពេលព្រឹកនិងរសៀល គ្រួសារនីមួយៗផ្លាស់វេនគ្នាចុះទៅថែទាំ ឱ្យពពែស៊ី រួចហើយទៅធ្វើការរៀងៗខ្លួន។ ដំបូងចិញ្ចឹមពពែ ៣០ ក្បាល ក្នុងមួយឆ្នាំៗ ពពែកើតកូនពី ៣០-៣៥ ក្បាល។ គ្រួសារនីមួយៗដែលទទួលចិញ្ចឹមពពែតែងបានកម្មាភិបាលការពារព្រំដែន ពិនិត្យមើលនិងណែនាំបច្ចេកទេសថែទាំ ម្ល៉ោះហើយពពែធំធាត់ល្អ”។ ឆ្នាំ ២០១៩ អនុសេនីយ៍ឯកបម្រុង សុខឌុង បានធ្វើសេនាធិការជូនអង្គភាព រៀបចំពិធីប្រគល់ជូនសត្វពពែ២៦ក្បាល ដល់ប្រជាជនក្រីក្រ៩គ្រួសារលើភូមិសាស្រ្ត។ បងថាច់ស៊ីហើន នៅភូមិអូវ-ថ B ឃុំវិញហាយ ជាគ្រួសារក្រីក្រទទួលបានពពែមេ៤ក្បាល ឱ្យដឹង៖ “ដោយសារបានកម្មាភិបាលការពារព្រំដែន ពិសេសគឺ ពូសុខឌុង ចុះមកណែនាំបច្ចេកទេសចិញ្ចឹម ម្ល៉ោះហើយក្រោយពីចិញ្ចឹម ៥-៦ ខែគឺពពែកើតកូន។ សព្វថ្ងៃ គ្រួសារខ្ញុំចិញ្ចឹមពពែ ១០ ក្បាល ឃើញថាធាត់ធំល្អ ថ្ងៃក្រោយលក់នឹងរកបានប្រាក់ចំណូលដើម្បីផ្គត់ផ្គង់ជីវភាព”។
ទន្ទឹមនឹងនោះ អនុសេនីយ៍ឯកបម្រុងសុខឌុង ថែមទាំងចលនាកម្មាភិបាល យុទ្ធជនក្នុងអង្គភាពស្ម័គ្រចិត្តរួមវិភាគទាន និងសន្សំសំចៃពីមូលនិធិបង្កបង្កើនផល ដើម្បីបង្កើត “បញ្ជីមនោសញ្ចេតនាកងទ័ពប្រជាជន” សម្រាប់ជួយឧបត្ថម្ភដល់មនុស្សចាស់អនាថា ដែលគ្មានទីពឹងលើភូមិសាស្រ្តទៀតផង។ មកទល់ពេលនេះ អង្គភាពបានជួយឧបត្ថម្ភដល់មនុស្សចាស់អនាថាគ្មានទីពឹង៤នាក់។ អ្នកមីងឡឹមធីថាយ នៅភូមិដាយបាយA ឃុំឡាកហ្វា ឱ្យដឹង៖ “ពូសុខឌុង ជាអ្នកមានទឹកចិត្តស្រឡាញ់រាប់អានមនុស្សចាស់ខ្លាំងណាស់! រៀងរាល់សប្តាហ៍ ពួកគាត់ចុះមកផ្ទះខ្ញុំជូនអង្ករ និងរៀបចំផ្ទះសម្បែងជាដើម។ ពេលខ្ញុំឈឺថ្កាត់ម្តងៗ គាត់ចុះមកពិនិត្យជំងឺ ផ្តល់ថ្នាំ ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មី ចុះមកសួរសុខទុក្ខ ជូនអំណោយ។ ខ្ញុំសូមអរគុណចំពោះទឹកចិត្តរបស់ពូសុខឌុង និងពូៗ កងទ័ពការពារព្រំដែន ដែលបានជួយខ្ញុំជាច្រើនឆ្នាំមកនេះ”។
ក្រៅពីនេះ អនុសេនីយ៍ឯកបម្រុង សុខឌុង បានសហការជាមួយសមាគមនារីឃុំវិញហាយ ដេរម៉ាស់ចែកជូនដោយឥតគិតថ្លៃប្រមាណ ៧.០០០ ម៉ាស់ ចលនាសប្បុរសជនទាំងឡាយឧបត្ថម្ភ ទិញម៉ាស់សុខាភិបាលជាង ៣.០០០ និងជូនអំណោយ ២៥ ចំណែកដល់គ្រួសារក្រីក្រដែលរងផលប៉ះពាល់ដោយសារជំងឺCovid-១៩។ វរសេនីយ៍ឯកបម្រុង ង្វៀនទ្រុងជិញ ស្នងការនយោបាយនៃប៉ុស្តិ៍ការពារព្រំដែនវិញហាយ ឱ្យដឹង៖ “អនុសេនីយ៍ឯកបម្រុង សុខឌុង ជាកម្មាភិបាលចលនាមហាជនគំរូ វាងវៃមានគំនិតច្នៃប្រតិដ្ឋ តាំងចិត្តក្លាហានក្នុងការអនុវត្តភារកិច្ច ជាកម្មាភិបាលជិតដិតនឹងប្រជាជនយល់ពីសុខទុក្ខរបស់ប្រជាជន និងបានមាមីងខ្មែរស្រឡាញ់រាប់អាន ពេលប្រគល់ភារកិច្ចត្រួតពិនិត្យ ១០ គ្រួសារដែលអង្គភាពជួយឧបត្ថម្ភដើមទុនពង្រីកការចិញ្ចឹមសត្វ ធ្វើអាជីវកម្មខ្នាតតូច អនុសេនីយ៍ឯកបម្រុង សុខឌុង បានណែនាំមាមីងប្រើប្រាស់ដើមទុន ចំគោលដៅមានប្រសិទ្ធភាព។ អនុសេនីយ៍ឯកបម្រុង សុខឌុង ជាគំរូឆ្នើមដើម្បីកម្មាភិបាល យុទ្ធជនក្នុងអង្គភាពរៀនសូត្រតាម"៕
យ្វីអាញ់-លីសៀ
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។