ជាមួយស្មារតីទទួលបន្ទុកនិងប្រជាប្រិយរបស់ខ្លួន កងជួរអ្នកមុខអ្នកការសាសនា អ្នកមានប្រជាប្រិយក្នុងជនរួមជាតិនិងសាសនានៅខេត្តវិញឡុង បានពង្រីកតួនាទីជា“អ្នកនាំមុខ” ក្នុងចលនាជាច្រើននៅភូមិភាគ។
ព្រះតេជព្រះគុណធិចញ៉ឺទឿក ទទួលក្រុមកម្មាភិបាលគណៈកម្មាធិការបក្សខេត្ត និងរណសិរ្សមាតុភូមិមកសួរសុខទុក្ខនិងលើកទឹកចិត្ត។
រួមគ្នាប្រឆាំងនឹងរោគរាតត្បាតព្រះតេជព្រះគុណធិចញ៉ឺទឿក សមាជិកក្រុមប្រឹក្សានៃគណៈប្រតិបត្តិការពុទ្ធសាសនាវៀតណាម ប្រធានគណៈអភិបាលពុទ្ធសាសនាវៀតណាមខេត្តវិញឡុង ទើបតែវិលត្រឡប់មកវត្តឡុងភឿក ស្ថិតនៅសង្កាត់ ៥ (ទីក្រុងវិញឡុង) បន្ទាប់ពីបានសម្រាក់ព្យាបាលជំងឺនៅមន្ទីរពេទ្យ។ ព្រះតេជព្រះគុណ ចែករំលែក៖ ក្នុងពេលស្នាក់នៅមន្ទីរពេទ្យព្រះតេជព្រះគុណ តែងទំនាក់ទំនងជាមួយបរិស័ទជាប្រចាំ អនុវត្តតាមការណែនាំយ៉ាងម៉ឺងម៉ាត់របស់រដ្ឋអំណាច ស្តីពីការបង្ការ ទប់ស្កាត់ជំងឺ Covid-19។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ ២០២០ ព្រះតេជព្រះគុណធិចញ៉ឺទឿក បានផ្ញើអំណោយដល់ព្រះសង្ឃតាមវត្តខ្មែរនៅភូមិភាគ។ ព្រះតេជព្រះគុណ បានប្រគល់ប្រាក់ចំនួន ៥ លានដុងដល់មូល និធិសម្រាប់បង្ការ និងទប់ស្កាត់ជំងឺ Covid-19 នៅ ខេត្តវិញឡុង ។
“ថ្ងៃបុណ្យពិសាខបូជា ប្រព្រឹត្តឡើងចាប់ពីថ្ងៃទី៨-១៥/៤ (តាមច័ន្ទគតិ) ពោលគឺចាប់ពីថ្ងៃទី ៣០/៤ - ៧/៥/២០២០ ។ ក្រុមប្រឹក្សានៃគណៈអភិបាលពុទ្ធសាសនាវៀតណាម បានចេញសារលិខិតណែនាំដល់ការរៀបចំបុណ្យពិសាខបូជា នៅទីសក្ការបូជា ក្នុងផ្ទះ មិនប្រមូលផ្តុំច្រើនក្រុមគ្រួសារមិនផ្តុំគ្នាច្រើន ៘ ព្រះតេជព្រះគុណ ក៏កំពុងផ្សព្វផ្សាយណែនាំដល់វត្តនានានិងទីកន្លែងគោរពបូជាសាសនា នៅភូមិភាគ” ព្រះតេជគុណធិចញ៉ឺទឿក បានថេរដីកាដូច្នេះ។
ក៏ដូចជាព្រះតេជព្រះគុណធិចញ៉ឺទឿកផងដែរ រយៈពេលកន្លង កងជួរអ្នកមុខអ្នកការសាសនា អ្នកមានប្រជាប្រិយនៅខេត្តវិញឡុង គឺជាកម្លាំងឈានមុខក្នុងការចលនា ជនរួមជាតិនិងសាសនា សកម្មបង្ការទប់ស្កាត់ជំងឺ Covid - ១៩ ។ អ្នកទាំងអស់ក៏ជា “អ្នកនាំមុខ” ក្នុងចលនានៅភូមិភាគដែរ។
“អ្នកនាំមុខ” ក្នុងការចលនាតួនាទី “អ្នកនាំមុខ” លេចធ្លោបំផុតក្នុងសកម្មភាព នៃអ្នកមុខអ្នកការសាសនា អ្នកមានប្រជាប្រិយ គឺចលនានិងចូលរួមវិភាគទានដោយផ្ទាល់នូវមូលនិធិ ដើម្បីអ្នកក្រ ចលនាសប្បុរសជន ពុទ្ធបរិស័ទក្នុងនិងក្រៅខេត្ត ចូលរួមអនុវត្តល្អនូវកម្មវិធីសុខមាលភាពសង្គម កិច្ចការចលនា និងយុទ្ធនាការប្រឡងប្រណាំងស្នេហាជាតិក្នុងភូមិភាគ។
តូយ៉ាងដូចលោកថាច់ទឿង អ្នកមានប្រជាប្រិយនៅភូមិអង្គុលីខាងជើង សង្កាត់ដុងប៊ិញ ក្រុងប៊ិញមិញ កន្លងហើយ បានចលនាប្រជាជនក្នុងភូមិ សកម្មចូលរួមកសាងជនបទថ្មី។ អាស្រ័យហេតុនោះ ប្រជាជនក៏ស្របចិត្តកសាងបណ្តុំវប្បធម៌តភ្ជាប់ភូមិអង្គុលីខាងត្បួង និងអង្គុលីខាងជើង សម្រេចលក្ខឋាន មូលដ្ឋានសម្ភារៈវប្បធម៌។
លោកថាច់ទឿង មានប្រសាសន៍៖ “ កន្លងហើយ ដើម្បីបង្ការទប់ស្កាត់ជំងឺ Covid-19 ខ្ញុំបានដើរចលនា ដាក់ពាក្យសុំម៉ាស់ រួចក៏ដើរចែកជូនរាល់ផ្ទះ រួចហើយប្រាប់ប្រជាជនអំពីរបៀបប្រើ និងបង្ការជំងឺទៀតផង”។
ជាមួយតួនាទីជា “អ្នកនាំមុខ” របស់ពួកគាត់ នៅទាំងបង្ហាញដោយទម្រង់ជាច្រើន វិធីធ្វើល្អៗនិងនាំមកនូវលទ្ធផលជាក់ស្តែង។ នោះគឺបូជាចារ្យង្វៀន ទ្រុងថុង នៅព្រះវិហារដុងភូ ជាមួយនឹងទម្រង់ផ្តល់ទឹកស្អាតដល់ក្រុមអ្នកកាន់សាសនាប្រូតេស្ដង់ និងប្រជាជន។ ព្រះតេជព្រះគុណធិចធៀងតឹម ព្រះចៅអធិការវត្តឡុងថាញ់ (ឃុំថាញ់ឌឹក ស្រុកឡុងហូ) ជាមួយទម្រង់“ចលនាសាសនិកជនការពារបរិស្ថាននិងសោភណភាពវប្បធម៌វត្តអារាម” ៘
លោកត្រឹងថាញ់ឡឹម អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិខេត្តវិញឡុង បញ្ជាក់៖ អ្នកមុខ អ្នកការសាសនា តែងណែនាំនិងឃោសនាចលនាជនរួមជាតិនិងបរិស័ទ អនុវត្តយុទ្ធនាការប្រឡងប្រណាំងស្នេហាជាតិ។ ការចលនានេះ អាស្រ័យរណសិរ្សមាតុភូមិវៀតណាមបំផុស ដោយផ្តោតលើការកសាងនិងអភិវឌ្ឍទម្រង់ដើម្បីជួយគ្នាចាកផុតពីភាព ក្រីក្រ៕
តាមៈ កាសែតជនជាតិ-លេងមី