កឹងធើ៖ កាលពីថ្ងៃទី៥ ខែឧសភា បក្ខភាគសង្កាត់ថើយហ្វា ខណ្ឌអូរម៉ូង-អង្គការមូលដ្ឋានបក្ស ដែលត្រូវបានគណៈប្រចាំការបក្សក្រុងកឹងធើ ជ្រើសរើសរៀបចំមហាសន្និបាតគំរូថ្នាក់មូលដ្ឋាន បានដំណើរការរៀបចំមហាសន្និបាតតំណាងលើកទីXIII អាណត្តិកាល២០២០-២០២៥។
អ្នកតំណាងបានអនុម័តិលើសេចក្តីសម្រេចមហាសន្និបាត។ រូបថត៖ អាញ់យុង
អ្នកតំណាងទាំងឡាយបោះឆ្នោតជ្រើសគណៈប្រតិបត្តិការបក្ខភាគសង្កាត់ អាណត្តិកាល
២០២០-២០២៥។ រូប៖ អាញ់យុង
មហាសន្និបាតបានឯកភាពវាយតម្លៃ អាណត្តិកាល ២០១៥-២០២០ ដូច្នេះ បក្ខភាគសង្កាត់ថើយហ្វា បានដឹកនាំកិច្ចចង្អុលការអនុវត្តសម្រេចនិងលើសភាគកម្រិតសំខាន់ៗទាំង១៦ តាមសេចក្តីសម្រេចនៃមហាសន្និបាតបក្ខភាគដែលសង្កាត់បានដាក់ចេញ។ ជាពិសេស ការបង្កបង្កើនផល កសិកម្មរបស់សង្កាត់ផ្តុំកម្លាំងទៅលើការបង្វែររចនាសម្ព័ន្ធ ឈើដំណាំ សត្វចិញ្ចឹម ដើម្បីបង្កើនតម្លៃផលិតកម្ម និងកែប្រែចម្ការចាស់មកដាំឈើហូបផ្លែជាដើម។ ក្រៅពីនេះ ឧស្សាហកម្ម-ឧស្សាហកម្មខ្នាតតូច កើន២៧មូលដ្ឋាន; ពាណិជ្ជកម្ម-សេវាកម្មកើន ៣០៥ មូលដ្ឋាន បើប្រៀបធៀបនឹងដើមអាណត្តិ; ការប្រមូលថវិការដ្ឋសម្រេចជាង ១១២% នៃផែនការ។ សំណង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ត្រូវបានវិនិយោគកសាងថ្មី បង្កើនកម្រិតនិងកសាងសង្កាត់សម្រេចបទដ្ឋានក្រុងស៊ីវិល័យ។ល។
គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ តែងផ្តោតការយកចិត្តទុកដាក់អប់រំខាងនយោបាយ សតិអារម្មណ៍; អនុវត្តយ៉ាងម៉ឺងម៉ាត់ មានប្រសិទ្ធភាពលើសេចក្តីសម្រេចចិត្តមជ្ឈិម៤ នីតិកាលទីXII ផ្សារភ្ជាប់នឹងបទបញ្ជាលេខ ០៥ របស់ការិយាល័យនយោបាយ រួមចំណែកទប់ស្កាត់ ការថមថយនៃសតិអារម្មណ៍ សីលធម៌ ការរស់នៅរបស់កម្មាភិបាល បក្ខជន។ ទន្ទឹមនឹងនោះ បក្ខភាគសង្កាត់ក៏បានបញ្ចូលក្នុងកងជួរបក្ខជនចំនួន៥៧នាក់ សម្រេច១៤២,៥% នៃភាគកម្រិតដែលបានដាក់ចេញ។ រៀងរាល់ឆ្នាំ បក្ខភាគសង្កាត់ត្រូវបានគណៈប្រចាំការនៃគណៈកម្មាធិការបក្សខណ្ឌ ទទួលស្គាល់ស្អាតស្អំ រឹងមាំ ដោយឡែកឆ្នាំ២០១៨និងឆ្នាំ២០១៩បានទទួលស្គាល់សម្រេចភារកិច្ចឆ្នើម។
មហាសន្និបាតបានឯកភាពដាក់ចេញទិសដៅ ភាគកម្រិត ភារកិច្ច និងដំណោះស្រាយអភិវឌ្ឍសង្កាត់ដំណាក់កាលឆ្នាំ២០២០-២០២៥ នោះគឺ៖ លើកកម្ពស់សមត្ថភាពដឹកនាំនិងកម្លាំងប្រយុទ្ធរបស់បក្ខភាគ; ពង្រីកស្មារតីសាមគ្គី ប្រជាធិបតេយ្យ កសាងប្រព័ន្ធនយោបាយស្អាតស្អំរឹង មាំ។ អភិវឌ្ឍន៍សេដ្ឋកិច្ចឆ្ពោះទៅកាន់កសិកម្មគុណភាពខ្ពស់-ឧស្សាហកម្មខ្នាតតូច ពាណិជ្ជកម្ម-សេវាកម្ម; អនុវត្តល្អគោលនយោបាយសុខុមាលភាពសង្គម លើកស្ទួយជីវភាពប្រជាជន; ធានាការពារប្រទេស-សន្តិសុខរក្សារឹងមាំសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម។ល។ មហាសន្និបាតបានឯកភាពដាក់ចេញភាគកម្រិតសំខាន់ៗចំនួន១៣ លើរាល់វិស័យសេដ្ឋកិច្ច-សង្គម ការពារប្រទេស-សន្តិសុខ និងកសាងបក្ស កសាងប្រព័ន្ធនយោបាយ។
មហាសន្និបាតបានបោះឆ្នោតជ្រើសគណៈប្រតិបត្តិការបក្ខភាគសង្កាត់ នីតិកាលទីXIII អាណត្តិកាល ២០២០-២០២៥ រួមមានសមាជិកចំនួន ១៥ នាក់។ គណៈប្រតិបត្តិការបក្ខភាគសង្កាត់ នីតិកាលទី XIII បានបើកសម័យប្រជុំជាលើកដំបូង បោះឆ្នោតជ្រើសគណៈប្រចាំការនៃគណៈកម្មាធិការសង្កាត់រួមមានសមាជិកចំនួន៥នាក់។ល។ មហាសន្និបាតបានបោះឆ្នោតជ្រើសអ្នកតំណាង១៣នាក់ ដើម្បីចូលរួមមហាសន្និបាតតំណាងបក្ខភាគខណ្ឌអូរម៉ូង អាណត្តិកាល២០២០-២០២៥ ក្នុងនោះ មានសមាជិកបម្រុង១នាក់ផងដែរ៕
អាញ់យុង-លីសៀ