មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

27/04/2020 - 14:50

មីចាញ់​ ជំរុញ​ការ​ងារ​កាត់​បន្ថយ​ភាព​ក្រី​ក្រ

អា​ណត្តិ​កាល​កន្លង​ (២​០១​៥​ - ២​០២​០) ជាមួយ​នឹង​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ រួម​ជាមួយ​នឹង​ស្មារ​តី​ភ្ញាក់​រលឹក​ឈាន​ឡើង​របស់​ប្រ​ជា​ជន​ ការ​ងារ​លុប​បំ​បាត់​ភាព​ក្រី​ក្ររបស់​ឃុំ​មីចាញ់​ ស្រុក​ចូវ​ថា​ញ់ ខេត្ត​ត្រា​វិញ​ បាន​អនុ​វត្ត​សម្រេច​លទ្ធ​ផល​លេច​ធ្លោ​ជាច្រើន​ រួម​ចំ​ណែក​លើក​កម្ពស់​ជីវភាព​ប្រ​ជា​ជន​ព្រម​ទាំង​សម្ភារៈ​ និង​ស្មារ​តី​។​

  ដងផ្លូវ​ជន​បទ​ឃុំ​មីចាញ់​បាន​វិនិ​យោ​គទុន​កសាង​សម​រម្យ​។​

ជាភូមិ​ភាគ​មាន​អត្រា​គ្រួ​សារ​ក្រី​ក្រច្រើន​របស់​ស្រុក​ កាល​ពី​អា​ណត្តិ​កាល​កន្លង​ ឃុំ​មីចាញ់​ បាន​អនុ​វត្ដ​ព្រម​ៗ​គ្នា​រា​ល់វិធាន​ការ​ដើម្បី​កាត់​បន្ថយ​អត្រា​គ្រួ​សារ​ក្រី​ក្រ ជាជំហាន​ៗ​លើក​កម្ពស់​ជីវភាព​ប្រ​ជា​ជន​។​ ក្នុង​នោះ​ ឃុំ​ចាប់​អា​រម្ម​ណ៍ដល់​ការ​លើក​កម្ពស់​ស្មារ​តី​របស់​ប្រ​ជា​ជន​ សំ​ខាន់​គឺ​ការ​ងារ​លុប​បំ​បាត់​ភាព​ក្រី​ក្រ ដ្បិត​អី​ខណៈ​ពេល​អ្នក​ក្រភ្ញាក់​រលឹក​នូវ​ភារកិច្ច​ខ្លួន​និង​គ្រួ​សារ​ ទើប​ជៀស​ផុត​ក្តី​ទន្ទឹង​រង់​ចាំ​ សង្ឃឹម​លើការ​ឧប​ត្ថម្ភ​របស់​រដ្ឋ​ ខិត​ខំ​ឈាន​ឡើង​ចាក​ផុត​ពីភាព​ក្រី​ក្រ កសាង​ជីវភាព​ថ្មី​។​ លោក​ង្វៀន​វ៉ាន់​សឿន​ លេខា​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ ឱ្យ​ដឹង​៖ “ដើម្បី​អនុវត្ត​ល្អ​ការ​ងារ​លុប​បំ​បាត់​ភាព​ក្រី​ក្រ ឃុំ​បាន​កសាង​ផែន​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រច្បាស់​លាស់​។​ ជាមួយ​នោះ​ ជំរុញ​ការ​ងារ​ផ្សព្វ​ផ្សា​យ ចលនា​លើក​កម្ពស់​ស្មារ​តី​ប្រ​ជា​ជន​អំ​ពី​ការ​ងារ​លុប​បំ​បាត់​ភាព​ក្រី​ក្រ។​ ភូមិ​ភាគ​ក៏​បាន​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​រាល់​វិធាន​ការ​ឧប​ត្ថម្ភ​ទុន​ ផ្ទេរ​ជូន​វិទ្យា​សាស្រ្ត​-បច្ចេក​ទេស​ អំ​ពី​ការ​ដាំ​ដុះ​ ចិញ្ចឹម​សត្វ​ បណ្ដុះ​បណ្ដាល​មុខ​របរ ផ្សា​រភ្ជាប់​ជាមួយ​នឹង​ដំណោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ពលករ​ជន​បទ​ រៀប​ចំ​ការ​ប្រ​ជុំ​ពិភាក្សា​ជាមួយ​នឹង​គ្រួ​សារ​ក្រី​ក្រ ដើម្បី​ស្ដាប់​ពីបំ​ណង​ប្រាថ្នា​ ក៏​ដូច​ជា​ភាព​លំ​បាក​របស់​កសិករ​ដើម្បី​ឧប​ត្ថម្ភ​។​ លទ្ធ​ផល​បើ​ក​វគ្គ​បង្រៀន​របរបាន ​១​២​ ថ្នាក់​ដល់​ពលករ​ ៣​៧​៩ ​នាក់​ បង្កើន​អត្រា​ពលករ​ឆ្លង​កាត់​វគ្គ​បណ្ដុះ​បណ្ដាល​ ៤​.៣​៣​៣​ នាក់​ ក្នុង​ចំ​ណោម​ ៦​.៨​៩​៤​ នាក់​ សម្រេច​ជាង​ ៦​២​%; ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ថ្មី​ជូន​ពលករ​ ៧​.៧​៨​៨​ នាក់​ ឧទ្ទេស​នាម​ពលករ​ទៅ​ធ្វើ​ការ​នៅ​បរទេស​ ៣​២​ នាក់​; អនុ​វត្ត​រាល់​គោល​នយោ​បាយ​ឧប​ត្ថម្ភ​ដី​លំ​នៅ​ឋាន​ ជូន​គ្រួ​សារ​ក្រី​ក្រ ៤​៣​ គ្រួ​សារ​ លោះដី​ផលិត​កម្ម​ ជូន​ ២​៧​ គ្រួ​សារ​ ផ្លាស់​ប្ដូរ​មុខ​របរ ២​៧​ គ្រួ​សារ​ ឧប​ត្ថម្ភ​ផ្ទះ​មេត្តា​ធម៌​ ផ្ទះ​មហា​សាម​គ្គី​ “ផ្ទះ​សហជីព​” ផ្ទះ​មិត្ត​រួម​កង​សរុប​ ៨០ គ្រួ​សារ​។​ល។​”។​

លោក​គឹមក្វឹ​ង នៅ​ភូមិ​ចុង​ក្រោម​ ឱ្យ​ដឹង​៖ “អា​ស្រ័យ​សាខា​សមាគម​កសិករ​ភូមិ​សហកា​រជាមួយ​នឹង​ការិ​យាល័យ​ទំ​នាក់​ទំ​នង​នៃ​ធនាគារ​គោល​នយោ​បាយ​សង្គម​ស្រុក​ចូវ​ថា​ញ់ ឱ្យ​បុល​ទុន​ ១​០ លាន​ដុង​ ដើម្បី​អភិ​វឌ្ឍផលិត​កម្ម​ គ្រួ​សារ​ខ្ញុំ​ក៏​ចាប់​ផ្ដើម​ដាំ​ដំណាំ​រួម​ផ្សំ​លើដី​ស្រែ​ប្រ​កប​ដោយ​ប្រ​សិ​ទ្ធភាព​។​ ការ​ដាំ​ដំណាំ​របស់​ខ្ញុំ​ភាគ​ច្រើន​ គឺ​ម្ទេស​ ល្ពៅ​យក​ផ្កា​ពោត ខ្ទឹម​ស្លឹក​។​ល។​ ជាមួយ​នឹង​ផ្ទៃ​ដី​ ០,២​ ហិកតា​ សម្រាប់​ដាំ​ដំណាំ​រួម​ផ្សំ​ ក្នុង​មួយ​ឆ្នាំ​ដាំ​បាន​ ៤​ រដូវ​។​ រដូវ​កន្លង​ហើយ​ ខ្ញុំ​ដាំ​ពោត ទិន្ន​ផលសម្រេច​ ១​០ តោន​/ហិកតា​ លក់​ក្នុង​តម្លៃ​ ៨​.០០០ ដុង​/គីឡូ​ក្រាម​ ចំ​ណេញ​ប្រ​ហែល​ ៦​០ លាន​ដុង​/ហិកតា​ ខ្ពស់​ជាង​ច្រើន​ដងបើ​ប្រៀប​នឹង​ផលិត​ស្រូវ​តែមួយ​មុខ​។​ សព្វ​ថ្ងៃ​គ្រួ​សារ​ខ្ញុំ​មាន​ជីវភាព​លំ​នឹង​ កន្លង​ហើយ​គ្រួ​សារ​ខ្ញុំ​ក៏​បាន​សុំ​ចាក​ផុត​ពីភាព​ក្រី​ក្រ”៕​

                                សឺនម៉ាល័យ​ - ថា​ច់​ធី

 

ចែករំលែកអត្ថបទ