តំបន់វាលរាបទន្លេគឺវឡុងមានជនជាតិភាគតិចជាង១,៥លាននាក់ ស្រូបអត្រាប្រមាណ៦,៨%នៃចំនួនប្រជាជនក្នុងតំបន់។ ក្នុងនោះជនរួមជាតិខ្មែរមានជាង១,២លាននាក់។ រយៈពេលកន្លង ភូមិភាគនានាបានផ្តុំកម្លាំងគិតគូរដល់ជីវភាពជនរួមជាតិខ្មែរនៅតំបន់តីណាមបូឱ្យកាន់តែមានភាពសម្បូរសប្បាយជាងទៀត។
ផ្លូវចូលទៅភូមិថើយធ្វឹង ថើយត្រឿង១ ថើយត្រឿង២ នៅឃុំថើយស្វឹង កន្លែងដែលមានជនរួមជាតិខ្មែររស់នៅកុះកររបស់ស្រុកកើ-ដ ក្រុងកឹងធើ បានវិនិយោគទុនសមរម្យ។
ជនរួមជាតិខ្មែរនៅអាងយ៉ាងមានប្រមាណ ៤,២%នៃចំនួនប្រជាជនក្នុងខេត្ត ភាគច្រើនរស់នៅស្រុកទ្រីតូងនិងស្រុកទិញបៀង។ លោកម៉ែនផល្លី ប្រធានគណៈជនជាតិខេត្តអាងយ៉ាងមានប្រសាសន៍៖ ជនរួមជាតិខ្មែរ បំផុតគឺគ្រួសារក្រីក្រ ភាគច្រើនរស់នៅតំបន់ជនបទ តំបន់ភ្នំនិងព្រំដែន។ ដូច្នេះការអនុវត្តការងារជនជាតិ និងគោលនយោបាយជនជាតិចំពោះខេត្តអាងយ៉ាង គឺជាកិច្ចជំរុញការអនុវត្តកម្មវិធីកសាងជនបទថ្មី។ ជាមួយទស្សនៈនេះ ក្នុងប៉ុន្មានឆ្នាំកន្លង ខេត្តអាងយ៉ាងបានផ្តោតការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ជនបទ ប្រព័ន្ធធារាសាស្ត។ល។ “ រហូតមកដល់ពេលនេះ តំបន់ជនបទដែលប្រជាជនខ្មែររស់នៅមានការវិវឌ្ឍន៍យ៉ាងច្បាស់៖ ឃុំទាំងអស់មានផ្លូវយានយន្តបើកចូលដល់មជ្ឈមណ្ឌលឃុំនិងភូមិ។ ឃុំទាំងអស់ មានដំណាក់សុខាភិបាល ប្រព័ន្ធធារាសាស្ត្រ ការិយាល័យប្រៃសណីយ៍វប្បធម៌ បណ្តាញអគ្គិសនីជនបទ។ល។ កាលពីមុនផ្លូវក្នុងភូមិភក់ជ្រាំ តែឥឡូវបានក្រាលបេតុង ក្រាលកៅស៊ូ។ល។ រួមចំណែកក្នុងការរៀបចំផលិតកម្មឡើងវិញ បង្កើតការងារធ្វើ លើកស្ទួយជីវភាពនិងកាត់បន្ថយភាពក្រីក្រនៅតំបន់ជនជាតិខ្មែរ” - លោកម៉ែនផល្លី បានឱ្យដឹងដូច្នេះ។ លោកចៅសុីន នៅភូមិពង្រ ឃុំវ៉ាន់យ៉ាវ ស្រុកទិញបៀង បានឱ្យដឹង៖“ ឥឡូវនេះនៅជនបទមានផ្ទះឥដ្ឋជាច្រើន ផ្ទះស្លឹកនៅបន្តិចបន្តួចប៉ុណ្ណោះ។ ខ្ញុំជាអ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិខ្មែរ ខ្ញុំឃើញរដ្ឋអំណាចយកចិត្តទុក ដាក់គិតគូរដល់ប្រជាជន ដូច្នេះជនរួមជាតិយើងត្រូវខិតខំធ្វើការរកទទួលទាន រួមជាមួយរដ្ឋអំណាចកសាងតំបន់ជនបទឱ្យកាន់តែរីកចម្រើនឡើង។
លោក ត្រឹងក្វឹកទ្រុង លេខាគណៈកម្មាធិការបក្សក្រុងកឹងធើ បានមានប្រសាសន៍៖ ក្រៅពីការរៀបចំអនុវត្តយ៉ាងតឹងរឹង ប្រសិទ្ធភាពនិងទាន់ពេលនូវគោលការណ៍និងគោលនយោបាយជនជាតិរបស់បក្ស និងរដ្ឋ ក្រុងនៅទាំងមានគោលនយោបាយជំនួយជនជាតិភាគតិច ដូចជា៖ សេចក្តីសម្រេចជំនួយកម្រៃសិក្សាសម្រាប់សិស្សជនជាតិភាគតិចក្រីក្រ និងនិស្សិតដែលរៀនអនុមហាវិទ្យាល័យនិងមធ្យមសិក្សាវិជ្ជាជីវៈ។ សេចក្តីសម្រេចជំនួយថវិកាទិញដីលំនៅឋានសម្រាប់ជនជាតិភាគតិចក្រីក្រដែលគ្មានដីសង់ផ្ទះ។ សេចក្តីសម្រេចជំនួយទិញប័ណ្ណធានារ៉ាប់ រងសុខាភិ បាលជូនអ្នកមានប្រជាប្រិយភាព ជំនួយថវិការ រៀបចំពិធីបុណ្យរបស់ជនជាតិភាគតិចជារៀងរាល់ឆ្នាំ។ល។” និយាយរួមរយៈការអនុវត្តគោលនយោបាយជនជាតិនៅក្រុងកឹងធើត្រូវបានទូទាំងប្រព័ន្ធនយោបាយយកចិត្តទុកដាក់។ ក្នុងការអនុវត្តជាក់ស្តែងគោលនយោបាយនៅភូមិភាគ និងការផ្សព្វផ្សាយអនុវត្តគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋស្ដីពីជនជាតិភាគតិចដល់កម្មាភិបាល និងអ្នករដ្ឋការក្នុងប្រព័ន្ធនយោបាយគ្រប់ជាន់ថ្នាក់ត្រូវបានអនុវត្តល្អ។ ផ្តើមពីនោះមានឥទ្ធិពលដល់លទ្ធផលនៃការអនុវត្តកម្មវិធីនិងគម្រោងសម្រាប់ជនជាតិភាគតិច ជួយឱ្យជនរួមជាតិមានជីវភាពប្រសើរឡើង” - លោកត្រឹងក្វឹកទ្រុង មានប្រសាសន៍ ដូច្នេះ។
បណ្តាគោលនយោបាយជនជាតិត្រូវបានភូមិភាគនានា នៅតំបន់តីណាមបូផ្សព្វផ្សាយអនុវត្តជាក់ស្តែងនិងសមស្រប។ល។ បាននាំមកនូវការវិវឌ្ឍជាវិជ្ជមាន។ លោកត្រេវក្វាងឡើយ ប្រធានគណៈជនជាតិខេត្តកាម៉ាវ បានមានប្រសាសន៍៖ អនុវត្តគោលនយោបាយជនជាតិភាគតិច គឺជាគោលការណ៍ដ៏ធំរបស់បក្សនិងរដ្ឋ។ ដូច្នេះគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់បានចាត់ទុកនេះជាភារកិច្ចនយោបាយដ៏សំខាន់ និងជាប្រចាំ។ ព្រោះថាការអនុវត្តគោលនយោបាយជនជាតិភាគតិចបានល្អក៏ជាការបង្កើតនូវមូលដ្ឋាន គ្រឹះ បុព្វបទ និងកម្លាំងចលករ សំដៅញុាំងឱ្យមានស្ថេរភាពនិងអភិវឌ្ឍចីរភាពតំបន់ជនជាតិភាគតិច អភិវឌ្ឍប្រទេសប្រកបដោយនិរន្តរភាពក្នុងដំណើរការឧស្សាហូបនីយកម្មនិងភាវូបនីយកម្មទំនើប៕
ថាញឡុង-សុផន