មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

09/03/2020 - 16:07

ជម្នះ​ការ​លំ​បាក​ឈាន​ឡើង​ធ្វើ​មាន​

ដោយ​ការ​ខ្នះ​ខ្នែង​ពលកម្ម ទើប​ប្តី​ប្រ​ពន្ធ​បង​ស្រី​ស៊ើង​ធី​សាផា នៅ​ភូមិ​ចុង​ព្រែក​ ឃុំ​វៀង​អាង ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង មាន​ការ​ឈាន​ឡើង​ក្នុង​ជីវ​ភាព​។​ ឥឡូវ​គ្រួ​សារ​បង​ស្រី បាន​ក្លាយ​ជា​គ្រួ​សារ​ធូរ​ធារ​របស់​ភូមិ​ភាគ​។​ 

 

 

ប្តី​បង​ស្រី​ស៊ើង​ធីសាផា ច្របាច់​ទឹក​ដោះ​គោ​ដោយ​ម៉ា​ស៊ីន។​

ពេល​និយាយ​ពីការ​រកស៊ី​របស់​បង​ស្រី​សាផា មាមីង​នៅ​ភូមិ​ចុង​ព្រែក អ្នក​ណាក៏​ស្ងើច​សរ​សើរ​ពីស្មារតី​ជម្នះ​ការ​លំ​បាក​ឈាន​ឡើង​ធ្វើ​មាន​ដែរ​។​ បង​ស្រី​ដាវ​ធីហុង​ញ៉ុង រស់​នៅ​ភូមិ​ចុង​ព្រែក​ ឱ្យដឹង​៖ "តាំង​ពីដើម​មក ប្តី​ប្រ​ពន្ធ​បង​ស្រី​ផា តែង​ខិត​ខំ​ធ្វើ​ការ​រក​ស៊ី​ដោយ​ឥត​ឈប់​ឈរ អស់​ពី​ធ្វើ​ស្រែ​ដល់​ដាំ​ដំ​ណាំ​រួម​ផ្សំ​ ចិញ្ចឹម​ជ្រូក​គួប​ផ្សំ​នឹង​បិតស្រា ចំ​ណែក​ឥឡូវ​ចិញ្ចឹម​គោ​។​ មួយ​ថ្ងៃ​ៗ​ដល់​ពេល​ព្រលប់​ទើប​ឃើញ​ប្តី​ប្រ​ពន្ធ​គាត់​នៅ​ផ្ទះ​។​ ការ​ងារ​ស្រែ​ចម្ការ​ និង​ចិញ្ចឹម​សត្វ​គឺ​ប្តី​ប្រ​ពន្ធ​គាត់​ធ្វើ​ដោយ​ផ្ទាល់ ម្ល៉ោះ​ហើយ​ទើប​ធ្វើ​មាន​យ៉ាង​ឆាប់​រហ័ស​"។​

ក្រោយ​ពីរៀប​ការ​រួច បាន​ម្តាយ​ឪ​ពុក​ឱ្យ​ស្រែ​៤​កុង ប្តី​ប្រ​ពន្ធ​បង​ខិត​ខំ​ធ្វើ​ស្រែ​។​ ពេល​លក់​ស្រូវ​បាន​ប្រាក់ បង​ស្រី​ទិញ​ជ្រូក​ចិញ្ចឹម គួប​ផ្សំ​ជា​មួយ​នឹង​បិត​ស្រា​លក់។​ ជា​មួយ​នឹង​ទិស​ស្លោក "យក​កម្លាំង​ធ្វើ​ដើម​ទុន​" គាត់​ចិញ្ចឹម​ជ្រូក​មេ លុះ​ពេល​ជ្រូក​មេកើត​កូន​ក៏​យក​កូន​លក់​។​ កូន​ជ្រូក​មាន​តម្លៃ​ពី១​ដល់​១​,២​លាន​ដុង​ក្នុង​មួយ​ក្បាល​។​ តាម​សម្ដី​បង​ស្រី​ផា រយៈ​ពេល​១​៤​ឆ្នាំ​ប្តី​ប្រ​ពន្ធ​គាត់​តែ​ងស្រុះ​ចិត្ត​ស្រុះ​គំ​និត​គ្នា​ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​។​ ក្រៅ​ពីនោះ ប្តី​ប្រ​ពន្ធ​គាត់​នៅ​ទាំង​ដាំ​ដំណាំ​រួម​ផ្សំ​៤​កុង​ទៀ​ត​ ម្ល៉ោះ​ហើយ​មាន​ប្រាក់​ចំ​ណូល​ជា​ប្រ​ចាំ​។​ ប្រាក់​ចំ​ណូល​ពីការ​ធ្វើ​ស្រែ ដាំ​ដំ​ណាំ​រួម​ផ្សំ​ ចិញ្ចឹម​ជ្រូក​ និង​លក់​ស្រា បង​ស្រី​សន្សំ​ទិញ​ដី​ស្រែ​។​ បង​ស្រី​ផា ឱ្យដឹង​៖ "យើង​ក្រ ហើយ​រស់​នៅ​តំ​បន់​ជន​បទ ម្ល៉ោះ​ហើយ​ប្រ​ភព​ចំ​ណូល​សំ​ខាន់​ពីការ​ដាំ​ដុះ​ និង​ចិញ្ចឹម​សត្វ​ ហេតុ​នោះ​ខ្ញុំ​គិត​ថា​ បើ​ចង់​ធ្វើ​មាន​គឺ​យើង​ត្រូវ​មាន​ដី​ស្រែ​ច្រើន​។​ ព្រោះ​ហេតុ​នោះ ប្តី​ប្រ​ពន្ធ​ខ្ញុំ​បាន​ផ្តុំ​កម្លាំង​ទៅ​លើ​ការ​ដាំ​ដំណាំ​រួម​ផ្សំ ធ្វើ​ស្រែ​ និង​ចិញ្ចឹម​សត្វ​។​ អា​ស្រ័យ​ជម្នះ​ការ​លំ​បាក​ និង​ទេវតាអា​ណិត​ស្រឡាញ់ ហេតុ​នោះ​ការ​ធ្វើ​ស្រែ ដាំ​ដំណាំ​រួម​ផ្សំ និង​ចិញ្ចឹម​សត្វ​ចេះ​តែ​អំ​ណោយ​ផល ទើប​មាន​ប្រ​ាក់​ទិញ​ដី​ស្រែ​"។​ ព្រម​ជា​មួយ​នឹង​ការ​រស់​នៅ​ចេះ​ប្រិត​សំ​ចៃ និង​ចេះ​គិត​គូរ​ក្នុង​ការ​ផលិត ម្ល៉ោះ​ហើយ​គ្រាន់​តែ​ជាង​១​០​ឆ្នាំ​ គ្រួ​សារ​គាត់​មាន​ដី​ស្រែ​៣​០​កុង​ និង​ដី​ដាំ​ដំ​ណាំ​រួម​ផ្សំ​៤​កុង​។​ ឆ្នាំ​២​០​១​២ ពេល​ចិញ្ចឹម​ជ្រូក​មិន​ចំ​ណេញ​ទៀត បង​ស្រី​ក៏​បង្វែរ​មក​ចិញ្ចឹម​គោ​ទឹក​ដោះ​វិញ។​ ដើម្បី​មិន​ឱ្យ​ខាត​ពេល បង​ស្រី​បាន​វិនិ​យោគ​ទិញ​ម៉ា​ស៊ីន​កាត់​ស្មៅ ម៉ា​ស៊ីន​ច្របាច់​ទឹក​ដោះ​គោ​។​

បច្ចុប្បន្ន​ គ្រួ​សារ​បង​ស្រី​មាន​គោ​១​២​ក្បាល ក្នុង​នោះ​៦​ក្បាល​កំ​ពុង​ផ្តល់​ទឹក​ដោះ​។​ គោ​មួយ​ក្បាល​ផ្តល់​ទឹក​ដោះ​ជា​មធ្យម​ប្រ​មាណ​ពី១​៣​ដល់​១​៥​គីឡូ​ក្រាម​ក្នុង​មួយ​ថ្ងៃ ហើយ​ក្នុង​មួយ​គីឡូ​ក្រាម​មាន​តម្លៃ​១​១​.៥​០​០​ដុង ក្រោយ​ពីទូ​ទាត់​រួច​ស្រេច​នៅ​ចំ​ណេញ​បាន​ប្រ​មាណ​៤​លាន​ដុង​/ក្បាល​/ខែ​។​ រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង ជីវ​ភាព​បាន​លើក​កម្ពស់​ជា​សន្សឹម​ៗ ម្ល៉ោះ​ហើយ​ បង​ស្រី​សង់​បាន​ផ្ទះ​មួយ​ខ្នង​តម្លៃ​ប្រ​មាណ​៥​០​០​លាន​ដុង​៕

យ្វីអាញ់-វិ​មាន​

ចែករំលែកអត្ថបទ