ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

02/03/2020 - 15:04

ថ្នាក់​ដឹក​នាំ​ក្រុង​កឹង​ធើ​ អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​និង​ប្រ​សិទ្ធ​ពរកម្មា​ភិបាល​ពេទ្យ​នៅ​អង្គ​ភាព​នានា​ ក្នុង​ឱកាស​ទិវា​គ្រូ​ពេទ្យ​វៀត​ណាម

កឹង​ធើ​៖  ព្រឹក​ថ្ងៃ​ទី​២​៧​ ខែ​កុម្ភៈ​ លោក​ផាម​វ៉ាន់​ហេវ អនុលេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ​ រួម​ជា​មួយ​ថ្នាក់​ដឹក​នាំ​នៃ​ស្ថា​ប័ន​បក្ស​ និង​មន្ទី​រ​ គណៈ​ ផ្នែក​ក្រុង​មួយ​ចំ​នួន​ បាន​អញ្ជើញ​សួរ​សុខ​ទុក្ខ​និង​ប្រ​សិទ្ធ​ពរ​កម្មា​ភិបាល​ពេទ្យ​នៅ​អង្គ​ភាព​នានា​ និង​អតីត​កម្មា​ភិបាល​ពេទ្យ​ ក្នុង​ឱកាស​ទិវា​គ្រូ​ពេទ្យ​វៀត​ណាម។​

សម​មិត្ត​ ផាមវ៉ាន់​ហេវ អនុ​លេខា​ប្រ​ចាំ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ (ខាង​ឆ្វេង​) អញ្ចើញទៅសួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​កម្មា​ភិបាល​មន្ទី​រ​ពេទ្យ​ពហុ​ព្យា​បាល​មជ្ឈិម​ ។​

គណៈ​ប្រតិ​ភូ​បាន​អញ្ជើញ​សួរ​សុខ​ទុក្ខ​កម្មា​ភិបាល​ពេទ្យ​នៅ​អង្គ​ភាព​នានា​ មាន​ដូច​៖ មន្ទីរ​ពេទ្យ​សម្ភព​​ក្រុង​ មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​គឺវ​ឡុង​ និង​មន្ទីរ​ពេទ្យ​ពហុព្យា​បាល​មជ្ឈិម​កឹង​ធើ​។​ នៅ​កន្លែង​ដែល​អញ្ជើញ​ទៅ​ លោក​ផាម​វ៉ាន់​ហេវ តែងកត់​សម្គាល់​ និង​ត្រេក​អរ​ចំ​ពោះ​សមិទ្ធផល​របស់​អង្គ​ភាព​នីមួយ​ៗ​ សមិទ្ធផល​នេះ​ គឺ​ដោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ទូទាំង​កង​ជួរ​គ្រូ​ពេទ្យ​ និង​វេជ្ជ​បណ្ឌិត​ទាំង​ឡាយ​ ។​ មន្ទីរ​ពេទ្យ​សម្ភព​ ​ ត្រូវ​បាន​ស្ងើច​សរ​សើរ​ជា​មន្ទីរ​ពេទ្យ​ឈាន​មុខ​ផ្នែក​សុខា​ភិបាល​ទី​ក្រុង​ ហើយ​ក៏​ជា​មន្ទីរ​ពេទ្យ​ឯក​ទេស​ផ្នែក​សម្ភព​លំ​ដាប់​ទី​១​ មាន​ការ​អភិវឌ្ឍ​យ៉ាង​ស្វា​ហាប់​លើ​មាគ៌ា​ឈាន​មុខ​ផ្នែក​ស្វ័យ​ភាព​ហិរញ្ញ​វត្ថុ។​ ចំ​ណែក​មន្ទីរ​ពេទ្យ​ពហុព្យា​បាល​ហ្វាង​មីគឺវ​ឡុង​ រួម​ជា​មួយ​ប្រ​ព័ន្ធ​សុខា​ភិបាល​សាធា​រណៈ​ បាន​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​នៅ​តំ​បន់​វាលរាប​។​ មន្ទីរ​ពេទ្យ​ពហុព្យា​បាល​មជ្ឈិម​កឹង​ធើ​ ទទួល​តួនាទី​ជា​មន្ទីរ​ពេទ្យ​បណ្ដាញ​មជ្ឈិម​ សម្រេច​បាន​សមិទ្ធ​ផល​លេច​ធ្លោ​ជា​ច្រើន​ ។​

 ដោយ​ឡែក​ផ្នែក​ជំងឺ​បេះ​ដូង​ បច្ចុប្បន្ន​ មន្ទីរ​ពេទ្យ​បាន​ធ្វើ​ការ​វះកាត់​ជា​ប្រ​ចាំ​ ដោយ​ប្រើ​ធន​ធាន​មនុស្ស​នៅ​នឹង​កន្លែង​ វះកាត់​ជោគ​ជ័យ​ជំងឺ​បេះ​ដូង​ប្រ​មាណ​២​០​០​នាក់​។​ ចំ​ពោះ​ករណី​ណា​ដែល​មិន​ចាំ​បាច់​វះកាត់​ មន្ទីរ​ពេទ្យ​អនុវត្ត​អន្តរា​គមន៍​ផ្នែក​សាខា​សរ​សៃឈាម​បេះ​ដូង​ រហូត​មក​ទល់​ពេល​នេះ​ មាន​ជា​ង​១​០​.០​០​០​ករណី​។​ ទន្ទឹម​នឹង​នោះ​ មន្ទីរ​ពេទ្យ​ថែម​ទាំង​សកម្ម​ឧបត្ថម្ភ​ ផ្ទេរ​ជូន​បច្ចេក​វិទ្យា​ខ្ពស់​ដល់​អង្គ​ភាព​សុខា​ភិបាល​ក្នុង​តំ​បន់​។​ សកម្ម​ជំរុញ​កិច្ច​សហប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ ។​ ឆ្នាំ​២​០​១​៩​ បក្ខ​ភាគ​មន្ទីរ​ពេទ្យ​ បាន​ទទួល​ស្គាល់​កិត្តិ​នាម​ អនុវត្ត​សម្រេច​ភារ​កិច្ច​ឆ្នើម​ នេះ​ជា​កិត្តិ​យស​នៃ​សមូហ​ភាព​កម្មា​ភិបាល​ បក្ខ​ជន​ ដែល​បាន​ខិត​ខំ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​។​

គណៈ​ប្រតិ​ភូ​ក៏​បានអញ្ចើញ​ទៅ​សួរ​សុខ​ទុក្ខ​ លោក​វរសេនីយ៍​ឯក- វីរៈ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ - គ្រូ​ពេទ្យ​ប្រ​ជា​ជន​ ង្វៀន​វ៉ាន់​អ៊ុក (ហៅ​ថា​ បៃដុង​ម៉ិញ)។​ គ្រូ​ពេទ្យ​ប្រ​ជា​ជន​ ង្វៀន​វ៉ាន់​អ៊ុក អតីត​ជា​ប្រ​ធាន​មន្ទីរ​ពេទ្យ​យោធា​នៃ​យោធ​ភូមិ​ភាគ​ ៩​ ៕

ដំណឹង​ រូប​ថត​៖ ធូសឿង

ចែករំលែកអត្ថបទ