17/02/2020 - 14:51

លើក​កម្ពស់​ប្រ​ជា​បញ្ញា​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​

តាម​ប្រ​សាសន៍​លោក​ដុង​វ៉ាន់​ថាញ់ អនុប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ហូវ​យ៉ាង​ ឱ្យដឹង​៖ ការ​ងារ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​តំ​បន់​ជន​ជាតិ​ភាគ​តិច​របស់​ខេត្ត​ ត្រូវ​បាន​គណៈ​ ផ្នែក​គ្រប់​លំ​ដាប់​ថ្នាក់​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ល្អ​ រួម​ចំ​ណែក​លើក​កម្ពស់​ប្រ​ជា​បញ្ញា​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិ​ច​។​ 

អ្នក​គ្រូ​និង​សិស្ស​សាលា​មតេ្តយ្យ​ហឿង​យឿង ស្រុក​ចូវ​ថាញ់ A ​បាន​បង្រៀននិងរៀន​ក្នុង​សាលា​សម្រេច​បទ​ដ្ឋាន​ជាតិ​។​ 

ផ្ដើម​ពីការ​យក​ចិត្ត​ទុក​ដាក់​របស់​គណៈ​ ផ្នែក​គ្រប់​លំ​ដាប់​ថ្នាក់​  បាន​ជា​ប្រ​ព័ន្ធ​សាលា​រៀន​ មូល​ដ្ឋាន​សម្ភារៈ​ បរិក្ខារ​បម្រើ​ការ​បង្រៀន​នៅ​តាម​សាលា​រៀន​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ត្រូវ​បាន​បង្កើន​វិនិ​យោគ​កសាង​សម​រម្យ​។​ សព្វ​ថ្ងៃ​ មាន​បន្ទប់​រៀន​ចំ​នួន​២.៤៧១​ក្នុង​ចំ​ណោម​៤.១២០​បន្ទប់​ ត្រូវ​បាន​កសាង​រឹង​មាំ​ សរុប​អត្រា​៥៩,៩៨​% នៅ​ឃុំ​នានា​ដែល​មាន​ជន​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ គឺ​មាន​សាលា​មតេ្តយ្យ​ទាំង​១០០​%។​ ការ​បង្រៀន​និង​រៀន​អក្សរ​ខ្មែរ​ត្រូវ​បាន​បន្ត​រក្សា​និង​ពង្រីក​ ទូទាំង​ខេត្ត​មាន​សាលា​បង្រៀន​អក្សរ​ខ្មែរ​ចំ​នួន​១០​  និង​ចំ​នួនសិស្ស​៧៨២​នាក់​ ក្រៅ​ពីនោះ​ វត្ត​ខ្មែរ​ទាំង​១៥​ក្នុង​ខេត្ត​សុទ្ធ​សឹង​បើក​បង្រៀន​អក្សរ​ខ្មែរ​នាឱកាស​វិស្សម​កាល​។សាលា​មធ្យម​សិក្សា​មូល​ដ្ឋាន​ត្រឿង​ឡុង​ A ស្រុក​ចូវ​ថាញ់ A សម្រេច​បទដ្ឋាន​ជាតិ​។​     

លោក​វ៉ថាញ់​ម៉ុង​ នាយ​ខុទ្ទ​កាល័យ​មន្ទីរ​អប់​រំនិង​បណ្តុះ​បណ្តាល​ខេត្ត​ហូវ​យ៉ាង​ ឱ្យ​ដឹង​៖ "អនុវត្ត​ការ​ឧបត្ថម្ភ​សិស្ស​និង​សាលា​រៀន​ចំ​ណុះ​ឃុំ​ ភូមិ​លំ​បាក​ពិសេស​តាម​អនុក្រឹត្យ​លេខ​១១៦​/២០១៦​/NĐ-CP ចុះ​ថ្ងៃ​១៨/៧​/២០១៦​របស់​រដ្ឋា​ភិបាល​ ខេត្ត​បាន​ឧបត្ថម្ភ​អង្ករ​ចំ​នួន​១​៨​៨​.៣​៩​៣​គីឡូ​ក្រាម​ដល់​សិស្សា​នុសិស្ស​៥៧៤​នាក់​ ចំ​ណុះ​២១​សាលា​ចាប់​ពី​កម្រិត​បឋម​សិក្សា​ មធ្យម​សិក្សា​មូលដ្ឋាន​ និង​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​។​ តាំង​ពី​ឆ្នាំ​២០១៤​មក​ទល់​ឥឡូវ​ ខេត្ត​បាន​រៀប​ចំ​ការ​ងារ​ធ្វើ​ដល់​និស្សិត​ចំ​នួន​៣៨​នាក់​ក្នុង​ចំ​ណោម​និស្សិត​៧៤​នាក់​ ដែល​បាន​បណ្តុះ​បណ្តាល​តាម​របប​ជម្រើស​តាំង​ ឧបត្ថម្ភ​គ្រូ​បង្រៀន​អក្សរ​ខ្មែរ​តាម​វត្ត​ក្នុង​ឱកាស​វិស្សម​កាល​តាម​សេច​ក្ដី​កំ​ណត់​។​ បច្ចុប្បន្ន​ ក្នុង​ទូទាំង​ខេត្ត​នៅ​មាន​សិស្ស​ជម្រើស​តាំង​ចំ​នួន​១៨​នាក់​ កំ​ពុង​រៀន​មហា​វិទ្យា​ល័យ​ អនុមហា​វិទ្យា​ល័យ​ គិត​សរុប​ថវិកា​ឧបត្ថម្ភ​ប៉ាន់​ស្មាន​ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង​ ប្រ​មាណ​ជាង​៥០០​លាន​ដុង​"។​ ខណៈ​ពេល​គោល​នយោ​បាយ​ឧបត្ថម្ភ​ដោយ​ឡែក​ត្រូវ​បាន​អនុវត្ត​ល្អ​ ស្មារតី​ភ្ញាក់​រលឹក​ចំ​ពោះ​ការ​រៀន​សូត្រ​របស់​សិស្ស​ជន​ជាតិ​ភាគ​តិច​មាន​ការ​លើក​កម្ពស់​។​ ប្អូន​គឹម​ជិញ​ថាំង នៅ​ឃុំ​ហ្វា​លឺវ  ក្រុង​វីថាញ់ ឱ្យ​ដឹង​៖ "ប្អូន​នឹង​ប្រឹង​ប្រែង​រៀន​សូត្រ​ឱ្យ​បាន​ពូកែ​ដើម្បី​ប្រ​ឡង​ជាប់​ចូល​រៀន​នៅ​សាលា​ចំ​ណេះ​ទូទៅ​ជន​ជាតិ​អន្តេ​វា​សិក​ ដូច​ជា​បង​ស្រី​របស់​ប្អូន​។​ ដ្បិត​អី​ ពេល​បាន​ចូល​រៀន​សាលា​នេះ​ គឺ​ឪពុក​ម្តាយ​ប្អូន​មិន​បាច់​គិត​គូរ​កម្រៃ​សិក្សា​ដល់​ប្អូន​"។​

ក្រៅ​ពីធ្វើ​ឱ្យ​សុក្រឹត​ប្រ​ព័ន្ធ​សាលា​ បន្ទប់​រៀន​តំ​បន់​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​ សព្វ​ថ្ងៃ​ ទូទាំង​ខេត្ត​មាន​សាលា​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​ជន​ជាតិ​អន្តេ​វា​សិក​ចំ​នួន២​។​ ព្រម​ទាំង​មាន​ការ​អនុវត្ត​របប​គោល​នយោ​បាយ​គ្រប់​សព្វ​ដល់​សិស្ស​និង​កម្មា​ភិបាល​ បុគ្គ​លិក​ គ្រូ​បង្រៀន​តាម​សេច​ក្ដី​កំ​ណត់​នៃ​សារា​ចរអន្តរ​ក្រ​សួង​លេខ​១០៩​/២០០៩​/TTLT/BTC-BGDĐT ស្ដី​ពី​របប​ថវិ​កា​ចំ​ពោះ​សិស្ស​នៅ​តាម​សាលា​ចំ​ណេះ​ទូទៅ​ជន​ជាតិ​អន្តេ​វាសិក​ និង​អនុក្រឹត្យ​លេខ​៦១​/២០០៦​/NĐ-CP ស្ដី​ពី​គោល​នយោ​បាយ​ចំ​ពោះ​គ្រូ​បង្រៀន​ កម្មា​ភិបាល​គ្រប់​គ្រង​អប់​រំបំ​ពេញ​ការ​ងារ​នៅ​តាម​សាលា​ឯក​ទេស​។​ ទន្ទឹម​នឹង​នោះ​ ខេត្ត​ក៏​បាន​អនុវត្ត​របប​គោល​នយោ​បាយ​គ្រប់​សព្វ​ដល់​គ្រូ​បង្រៀន​និង​សិស្ស​រៀន​តាម​អនុក្រឹត្យ​លេខ​៨២​/២០១០​/NĐ-CP។​ សំ​ខាន់​គឺ​ការ​អនុវត្ត​គោល​នយោ​បាយ​លើក​លែង​ កាត់​បន្ថយ​កម្រៃ​សិក្សា​ ឧបត្ថម្ភ​កម្រៃ​សិក្សា​តាម​អនុក្រឹត្យ​លេខ​៨៦​/២០១៥​/NĐ-CP ចុះ​ថ្ងៃ​០២​/១០​/ ២០១៥​របស់​រដ្ឋា​ភិបាល​ ដើម្បី​កាត់​បន្ថយ​អត្រា​សិស្ស​ជន​ជាតិ​ភាគ​តិច​បោះ​បង់​ការ​រៀន​សូត្រ​ទាប​ជាងទៀត​នៅ​ពេល​ខាង​មុខ​៕                                               

ហាថាញ់ - ថាច់​ធី

ចែករំលែកអត្ថបទ