សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ បានរៀបចំសន្និបាតលើកទី២ អាណត្តិកាលឆ្នាំ២០១៨-២០២៣ ដើម្បីបូកសរុបការងារពុទ្ធសាសនាឆ្នាំ២០១៩ ផ្សព្វផ្សាយទិសដៅភារកិច្ចឆ្នាំ២០២០។
ទិដ្ឋភាពនៃអង្គសន្និបាត។
ឆ្នាំ២០១៩ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ បានសហការជាមួយមន្ទីរ គណៈ ផ្នែកនានាក្នុងខេត្ត និងស្រុក ទីរួមខេត្ត ក្រុង រៀបចំផ្សព្វផ្សាយពីគោលការណ៍ គោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ ជូនព្រះសង្ឃគ្រប់អង្គនិងពុទ្ធបរិស័ទលើភូមិសាស្រ្តខេត្តបាន១.៣២១លើក មានព្រះសង្ឃនិងពុទ្ធបរិស័ទចូលរួមជាង២៨.១០០ អង្គនិងរូប។ ក្នុងនោះ លេចធ្លោបំផុតគឺផ្តុំកម្លាំងឃោសនា ផ្សព្វផ្សាយផែនការលេខ៨១-KH/TU ចុះថ្ងៃ២៣ ខែមេសា ឆ្នាំ២០១៨ របស់គណៈប្រចាំការនៃគណៈកម្មាធិការបក្សខេត្ត ស្តីពីអនុវត្តបទបញ្ជាលេខ១៩-CT/TW ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ របស់គណៈលេខាបក្ស ស្តីពីបង្កើនការងារនៅតំបន់ជនរួមជាតិខ្មែរក្នុងស្ថានភាពថ្មី។
ទន្ទឹមនឹងនោះ ព្រះចៅអធិការនិងគណៈកម្មការវត្តក្នុងខេត្ត ថែមទាំងចូលរួមរាល់សកម្មភាពសប្បុរសធម៌សង្គម ចលនាពុទ្ធបរិស័ទក្នុងនិងក្រៅខេត្ត ឧបត្ថម្ភជាទឹកប្រាក់និងសម្ភារៈដើម្បីកសាងសំណង់ប្រយោជន៍សាធារណ៍ សង់ផ្ទះមេត្តាធម៌ ផ្ទះមហាសាមគ្គី សួរសុខទុក្ខជូនអំណោយដល់ពុទ្ធបរិស័ទខ្មែរមានជីវភាពលំបាក គិតជាថវិកាសរុបជាង២២,៨០០ពាន់លានដុង។
ស្របឱកាសនេះ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ ជូនប័ណ្ណសរសើរនិងលិខិតសរសើរដល់ព្រះសង្ឃ២៥អង្គដែលមានស្នាដៃឆ្នើមក្នុងការងារសមាគមឆ្នាំ២០១៩ផងដែរ៕
សឺនម៉ាល័យ-លីសៀ