កម្មវិធី១៣៥ ដំណាក់កាល២០១៦-២០២០ តំបន់ភាគខាងត្បូងអនុវត្តដោយថវិកាសរុប១.១៣៩,១៧៥ ពាន់លានដុង។ មានខេត្តនិងក្រុងចំនួន១៥ ដែលមានជនជាតិភាគតិចរស់នៅច្រើនកុះករ មាន១៥២ឃុំ និង៤៨៦ភូមិ ដែលជួបការលំបាកខ្លាំង បានទទួលប្រយោជន៍។ តាមរយៈនោះ កសាងបាន ១.៣៩២ សំណង់ហេដ្ឋារចនាសម្ព័ន្ធចម្រើនប្រជាជន ដូចជា៖ សំណង់គមនាគមន៍ ធារាសាស្ត្រ អគ្គិសនី ទឹកស្អាត អប់រំ… ផ្តើមពីនោះ អត្រាគ្រួសារក្រីក្រនៅតាមខេត្តនានាបានថយចុះពី៣-៤%/ឆ្នាំ ប្រាក់ចំណូលមធ្យមភាគលើមនុស្សម្នាក់ កើន ១,៥-៣ ដង បើប្រៀបនឹងដើមដំណាក់កាល…។
សំណង់អាគាសិក្សាតំបន់ជនជាតិភាគតិច ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពសមរម្យជាង។
អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ លោកអ៊ីថុង បានអះអាង៖ ផ្តើមពីការងារត្រួតពិនិត្យ និងវាយតម្លៃ បានបញ្ជាក់ឱ្យឃើញថា មានភូមិភាគជាច្រើនមានទង្វើនិងរបៀបធ្វើច្នៃប្រតិដ្ឋ ក្នុងដំណើរការអនុវត្តកម្មវិធី១៣៥ ។ ផ្តើមពីនោះ បង្កបានការគាំទ្រពីណាក់ប្រជាជន កម្មវិធី១៣៥ ពង្រីកបានប្រសិទ្ធភាព រួមចំណែកកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតំបន់ជនជាតិភាគតិច និងកសាងជនបទថ្មី។ លោកម៉ាលីភឿក ប្រធានគណៈជនជាតិខេត្តប៊ិញភឿក បានមានប្រសាសន៍ថា៖ កម្មវិធី១៣៥ ពង្រីកបានប្រសិទ្ធភាព ឆ្លើយតបទៅនឹងបំណងប្រាថ្នាចាំបាច់របស់ប្រជាជន។ ឆ្លងតាមរយៈនោះ បានជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម របស់ជនជាតិភាគតិចនៅតំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាលដែលមានការលំបាកខ្លាំង រួមចំណែកកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព មុខមាត់ជនបទនៅតំបន់ព្រំដែនបន្តការវិវឌ្ឍន ...។
ទន្ទឹមនឹងលទ្ធផលដែលសម្រេចបាន ការផ្សព្វផ្សាយកម្មវិធី១៣៥ នៅភូមិភាគមួយចំនួននៅតែមានបញ្ហានិងកង្វះខាត។ តាមប្រសាសន៍លោកម៉ាលីភឿក ប្រធានគណៈជនជាតិ ខេត្តប៊ិញភឿក ឱ្យដឹង៖ ក្នុងដំណើរការបែងចែកប្រភពទុនកម្មវិធី១៣៥ សំណើរដ្ឋាភិបាល គប្បីពិនិត្យ ឯកភាពឧបត្ថម្ភបង្រួបបង្រួមក្នុងគោលនយោបាយតែមួយ មិនគប្បីបែងលំអិត ដើម្បីងាយស្រួលដល់ការផ្សព្វផ្សាយ និងសម្រេចបានលទ្ធផលខ្ពស់ជាងក្នុងការកាត់បន្ថយភាពក្រីក្រ។ល។ លោកថាច់ថាញតុង អនុប្រធានគណៈជនជាតិខេត្តសុកត្រាំង មានប្រសាសន៍៖ ជនជាតិភាគតិចខេត្តសុកត្រាំង សំខាន់គឺប្រកបរបរកសិកម្ម ចិញ្ចឹមសត្វ ម៉្លោះហើយពេលដែលខូចខាតដោយគ្រោះធម្មជាតិ រោគរាលដាល គោលនយោបាយឧបត្ថម្ភយឺត ប្រភពទុនតិច ម៉្លោះហើយពិបាកក្នុងការជ្រើសមុខសញ្ញាដើម្បីឧបត្ថម្ភ ។ អាស្រ័យហេតុនោះ មជ្ឈិមគប្បីបង្កើនប្រភពថវិកាឧបត្ថម្ភអភិវឌ្ឍផលិតកម្ម ពិពិធកម្មជីវភាព និងពង្រីកទម្រង់កាត់បន្ថយភាពក្រីក្រនៅភូមិភាគ។ ជាពិសេស ក្រៅពីគ្រួសារក្រីក្រ គ្រួសារប្រកៀកក្រ គួរតែមានយន្តការសម្រាប់គ្រួសារដែលទើបចាកផុតពីភាពក្រីក្រ បានបង្ខិតជិតប្រភពទុនឧបត្ថម្ភ ដើម្បីជីវភាពបានលំនឹង និងចីរភាព។ល។ ធ្វើបានដូច្នោះ ទើបជនជាតិភាគតិច ទទួលបានគ្រប់គោលនយោបាយរបស់បក្សនិងរដ្ឋ៕
យ្វីអាញ់ -វ៉ាន់តឹន