ជាមួយនឹងលក្ខណៈពិសេសមាន២៧/៥៤ជនជាតិរស់នៅលាយឡំគ្នា ក្នុងនោះ ជនរួមជាតិខ្មែរសរុបអត្រាច្រើនបំផុត ដូច្នេះ ក្រុងកឹងធើ បានកំណត់ច្បាស់នូវភារកិច្ចសំខាន់ៗជាចម្បង នោះគឺអនុវត្តល្អការងារផ្សព្វផ្សាយ និងចលនាជនរួមជាតិខ្មែរ។ ផ្តើមពីនោះ ធ្វើយ៉ាងណាដើម្បីជនរួមជាតិខ្មែរ មានការយល់ដឹងគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅពីគោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ រួមជាមួយរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ បញ្ចេញកម្លាំងពលកម្មផលិត លើកស្ទួយជីវភាពសេដ្ឋកិច្ចគ្រួសារ សាមគ្គីរួមកម្លាំងកសាងភូមិស្រុក។
កម្មាភិបាលគណៈជនជាតិក្រុងកឹងធើ ផ្តល់ជូនឯកសារផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរដល់អ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិច។ រូបថត៖ ង៉ុកក្វៀង។
លោកស្រីឡេធីសឿងម៉ាយ អនុប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សក្រុងកឹងធើ ឱ្យដឹង៖ ប៉ុន្មានឆ្នាំកន្លង ក្រុងកឹងធើ តែងផ្តោតទៅលើការងារផ្សព្វផ្សាយដល់ជនរួមជាតិភាគតិចនិយាយរួម ជនរួមជាតិខ្មែរនិយាយដោយឡែក។ ថ្វីត្បិតដូច្នោះក្តី ក្រុងកឹងធើ ក៏មិនទាន់បានវាយតម្លៃពីប្រសិទ្ធភាពនៃការងារផ្សព្វផ្សាយក្នុងជនរួមជាតិខ្មែរនាបច្ចុប្បន្ននៅឡើយ មិនទាន់ក្តាប់ច្បាស់កងជួរកម្មាភិបាល ជាជនជាតិខ្មែរដែលចូលរួមការងារផ្សព្វផ្សាយនៅភូមិភាគនីមួយៗ ដែលមានជនរួមជាតិខ្មែររស់នៅកុះករ។ល។ អាស្រ័យហេតុនោះ គប្បីមានទម្រង់ពិសោធន៍ និងរកដំណោះស្រាយលើកកម្ពស់គុណភាពនៃការផ្សព្វផ្សាយក្នុងជនរួមជាតិខ្មែរនៅក្រុងកឹងធើ បច្ចុប្បន្ន គឺជាបញ្ហាចាំបាច់ខ្លាំងណាស់។
មេរៀនបទពិសោធន៍នៃការងារផ្សព្វផ្សាយក្នុងជនរួមជាតិខ្មែរ លោកលឿងវ៉ាន់ត្រឺ អតីតប្រធានគណៈជនជាតិក្រុងកឹងធើ ឱ្យដឹង៖ ជាក់ស្តែង តំបន់ណាដែលគណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិ និងអង្គការមហាជន មានស្មារតីភ្ញាក់រលឹកពីអត្ថន័យ និងសារសំខាន់នៃការងារផ្សព្វផ្សាយក្នុងជនរួមជាតិភាគតិចនិយាយរួម ជនរួមជាតិខ្មែរនិយាយដោយឡែក នោះការងារផ្សព្វផ្សាយ ចលនា រៀបចំអនុវត្តគោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ នៅតំបន់នោះនឹងសម្រេចបានប្រសិទ្ធភាពខ្ពស់។ ប្រការនេះមានន័យថា ទាំងប្រព័ន្ធនយោបាយគប្បីចូលរួម ដូច៖ អនុវត្តត្រឹមត្រូវ ពេញលេញ គោលនយោបាយរបស់បក្ស រដ្ឋជាធរមាន ចំពោះជនរួមជាតិភាគតិចនិយាយរួម ជនរួមជាតិខ្មែរនិយាយដោយឡែក។ យោងទៅតាមមុខងារ ភារកិច្ចដែលផ្នែក និងវិស័យនីមួយៗ។ល។ មានវិធីសាស្រ្តផ្សព្វផ្សាយដោយឡែក និងសមស្រប។
ប្រជាជនខ្មែរភាគច្រើនជាអ្នកកាន់ពុទ្ធសាសនា។ ដូច្នេះ ជីវភាពរបស់ជនរួមជាតិខ្មែរផ្សារភ្ជាប់នឹងវត្តអារាម។ ហេតុនោះហើយ មានមតិខ្លះលើកឡើងថា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារផ្សព្វផ្សាយក្នុងជនរួមជាតិខ្មែរ គប្បីចលនាព្រះសង្ឃខ្មែរ ក្នុងការផ្សព្វផ្សាយ កៀរគរចលនាណែនាំជនរួមជាតិ អនុវត្តគោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ ទន្ទឹមនឹងនោះ ផ្នែកវប្បធម៌តាមភូមិភាគដែលមានជនរួមជាតិខ្មែររស់នៅកុះករ គប្បីបង្កើតក្រុមសិល្បៈនៅក្នុងវត្ត សំដៅអភិរក្សនិងពង្រីកកេរដំណែលវប្បធម៌ខ្មែរ ព្រមទាំងកសាងជីវភាពវប្បធម៌នៅមណ្ឌលតាំងទីលំនៅ។ល។
ព្រះតេជព្រះគុណលីហ៊ុង អនុប្រធានសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិក្រុងកឹងធើ មានថេរដីកា៖ ការផ្លាស់ប្ដូរកន្លែងស្នាក់នៅ បាននិងកំពុងជាបញ្ហាពិបាកដោះស្រាយចំពោះជនរួមជាតិខ្មែរនៅឡើយ។ អាស្រ័យហេតុនោះ រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ គប្បីមានទម្រង់ដោះស្រាយការងារធ្វើដោយមានប្រសិទ្ធភាព ពិសេសគឺដោះស្រាយការងារធ្វើក្នុងពេលល្ហែពីការងារស្រែ។ ធ្វើយ៉ាងណាជនរួមជាតិខ្មែរមានការងារធ្វើ រកបានប្រាក់ចំណូលលំនឹងទើបមិន “ចំណាកស្រុក ”។ ផ្តើមពីនោះ ជនរួមជាតិខ្មែរបញ្ចេញកម្លាំងរក្សាពង្រីកនូវប្រវេណីវប្បធម៌ល្អប្រពៃ។ ប្រការនេះ បានសេចក្តីថា បូកផ្សំនឹងការរួមចំណែកអនុវត្តការងារផ្សព្វផ្សាយក្នុងជនរួមជាតិខ្មែរបានជោគជ័យ៕
ថាញ់ឡុង-លីសៀ