គណៈកម្មាធិការបក្សយោធាខេត្តសុកត្រាំង ទើបចាត់តាំងសន្និបាតចេញសេចក្ដីសម្រេចចិត្តចង្អុលការអនុវត្តភារកិច្ចត្រីមាសទី៤ ឆ្នាំ២០១៩។ រយៈពេលកន្លង គណៈកម្មាធិការបក្សយោធាខេត្ត ព្រមទាំងស្ថាប័ន អង្គភាព ភូមិភាគនានា ជានិច្ចកាលបានយកចិត្តទុកដាក់គិតគូរកសាងរៀបចំឱ្យមានរបៀបរៀបរយ បង្កើនសមត្ថភាពដឹកនាំ កម្លាំងប្រយុទ្ធរបស់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ អង្គការចាត់តាំងបក្ស; ផ្សារភ្ជាប់ការកសាងថ្នាក់គណៈកម្មាធិការបក្សជាមួយនឹងការកសាងកម្មាភិបាលស្នូល; កសាងទំនាក់ទំនងសាមគ្គីឯកភាពខ្ពស់ក្នុងបក្ស។ ចាត់តាំងសម្រេចជោគជ័យការហ្វឹកហ្វឺនតំបន់ការពារស្រុកមីទូ យុទ្ធជនចូលរួមចំនួន៥៦២នាក់ លទ្ធផលសម្រេចនិទ្ទេសគ្រាន់បើ; ថ្នាក់ឃុំ សង្កាត់ ទីប្រជុំជនក៏ចាត់តាំងហ្វឹកហ្វឺនបានចំនួន១៤អង្គភាពសម្រេចជិត៥៤%នៃផែនការលទ្ធផលសម្រេចគ្រាន់បើពូកែទាំង១០០%។ ចាត់តាំងបំពាក់បំប៉នចំណេះដឹងការពារប្រទេសសន្តិសុខជូនគ្រប់មុខសញ្ញាបាន៤៨ថ្នាក់ សម្រេចជាង៧៤% បើប្រៀបនឹងភាគកម្រិតដាក់ចេញ។ កិច្ចការគោលនយោបាយសមរភូមិក្រោយកងទ័ពការចលនា"តបស្នងសងគុណ" និងការងារចលនាមហាជនចូលរួមកសាងមូលដ្ឋានគោលនយោបាយភូមិភាគ ជួយប្រជាជនបង្ការប្រឆាំង ទប់ស្កាត់គ្រោះធម្មជាតិតែងបានយកចិត្តទុកដាក់។ ចាត់តាំងសម្រេចជោគជ័យពិធីបំផុសចលនាប្រឡងប្រណាំងចំណុចកំពូលអំណរខួបអនុស្សាវ រីយ៍៣០ឆ្នាំ ទិវាការពារប្រទេសទូទាំងប្រជាជន និង៧៥ឆ្នាំទិវាបង្កើតកងទ័ពប្រជាជនវៀតណាម។
ទិដ្ឋភាពក្នុងអង្គសន្និបាត។
រយៈពេលខាងមុខ គណៈកម្មាធិការបក្សយោធាខេត្តនឹងបន្តចង្អុលការគ្រប់ស្ថាប័ន អង្គភាព ភូមិភាគ បន្តការរក្សាយ៉ាងខ្ជាប់ខ្ជួនរបបប្រចាំការត្រៀមប្រយុទ្ធ សហការយ៉ាងស្អិតល្មួតជាមួយនឹងកងកម្លាំងនានាតាមអនុក្រឹត្យលេខ៧៧ របស់រដ្ឋាភិបាល ចាត់តាំងយាមល្បាតតាមដាន ក្ដោបក្ដាប់ស្ថានភាព មិនទុកឲ្យហេតុការណ៍កើតឡើងដោយចៃដន្យ រួមចំណែករក្សាលំនឹងសន្តិសុខនយោបាយ-សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមលើភូមិសាស្រ្ត។ ចង្អុលការផ្នែក ភស្ដុភាធានាគ្រប់សព្វរាល់របប លក្ខឋាន មធ្យោបាយប្រចាំការត្រៀមប្រយុទ្ធ និងសកម្មភាពជាប្រចាំជូនកង ទ័ព៕
យ្វីអាញ់ - ថាច់ធី