12/11/2019 - 13:54

បំ​ផុស​ចលនា​ប្រ​ឡង​ប្រ​ណាំង​អប​អរ​សាទរ​ខួប​៣​០​ឆ្នាំ​ទិវា​ការ​ពារ​ប្រ​ទេស​ទូទាំង​ប្រ​ជា​ជន​

បញ្ជា​ការ​ដ្ឋា​ន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ ទើប​ចាត់​តាំង​ពិធី​បំ​ផុស​ចលនា​ប្រ​ឡង​ប្រ​ណាំង​កំ​ពូល​ជា​មួយ​បធាន​បទ​ " ៧​៥​ថ្ងៃ​សកម្ម​ភាព​ច្នៃ​ប្រ​តិដ្ឋ​ ប្តេជ្ញា​ឈ្នះ​" សំ​ដៅ​អប​អរ​សាទរ​ខួប​អនុ​ស្សាវរីយ៍​៣​០​ឆ្នាំ​ ទិវា​ការ​ពារ​ប្រ​ទេស​ទូទាំង​ប្រ​ជា​ជន​ (២​២​/១​២​/១​៩​៨​៩​-២​២​/ ១​២​/២​០​១​៩​) និង​៧​៥​ឆ្នាំ​ ទិវា​បង្កើត​កង​ទ័ព​ប្រ​ជា​ជន​វៀត​ណាម (២​២​/១​២​/១​៩​៤​៤​ – ២​២​/ ១​២​/ ២​០​១​៩​)។​

  វរៈ​សេនីយ៍​ឯ​ក ឡេថា​ញញឹង​ មេបញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ជូន​ប័ណ្ណ​សរ​សើរ​របស់​មេបញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​និង​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ដល់​សមូហ​ភាព​កង​នាវា​ចរលេខ​២​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​។​

ខ្លឹម​សារ​ប្រ​ឡង​ប្រ​ណាំង​រួម​មាន​៖ កម្មា​ភិបាល​ យុទ្ធ​ជន​ទាំង​១​០​០​% មាន​គោ​ល​ជំហរ​នយោ​បាយ​មិន​ងៀករេ រឹង​មាំ​ ស្ម័គ្រ​ចិត្ត​ទទួល​និង​សម្រេច​ឆ្នើម​ភារកិច្ច​ដែល​បាន​ប្រ​គល់​ជូន​។​ មាន​ការ​យល់​ដឹង​ជ្រៅ​ជ្រះ​ពីប្រ​វត្តិ​សាស្រ្ត​បង្កើត​ប្រ​ទេស​ជា​តិ​ ការ​ពារ​ប្រ​ទេស​របស់​ប្រ​ជា​ជា​តិ​យើង​។​ ការ​កើត​ឡើង​ដំណាក់​កាល​កសាង​ តស៊ូ​ អភិ​វឌ្ឍ​ និង​យុទ្ធ​ជ័យ​ដ៏​អង់​អា​ចក្លាហាន​របស់​កង​ទ័ព​ប្រ​ជា​ជន​វៀត​ណាមវីរភាព​។​ មាគ៌ា​ការ​ពារ​ប្រ​ទេស​ទូទាំង​ប្រ​ជា​ជន​ សង្រ្គាម​ទូទាំង​ប្រ​ជា​ជន​របស់​បក្ស​និង​រដ្ឋ​។​ ស្ថាន​ភាព​ ភារកិច្ច​របស់​ស្ថាប័ន​ អង្គ​ភាព​និង​តួនាទី​ ភារកិច្ច​របស់​កម្មា​ភិបាល​យុទ្ធ​ជន​។​ អនុ​វត្ត​ល្អ​នូវ​សេច​ក្តី​សម្រេច​ចិត្ត​មជ្ឈិម​៤​ នីតិ​កាល​XII ផ្សា​រភ្ជាប់​នឹង​បទ​បញ្ជា​០​៥​ ស្តីពី​ការ​ជម្រុញ​ខ្លាំង​ក្លា​នូវ​ការ​រៀន​សូត្រ​ និង​ធ្វើ​តាម​ឧត្តម​គតិ​ សីល​ធម៌​ ឥរិយា​បទ​ហូជីមិញ​ និង​បណ្តា​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ ការ​ចលនា​ក្នុង​ទូទាំង​អង្គ​ភាព​។​ កសាង​គណៈ​កម្មា​ធិ​ការ​បក្ស​ អង្គ​ការ​ចាត់​តាំង​បក្ស​ អនុ​វត្ត​សម្រេច​ឆ្នើម​ភារកិច្ច​ ស្ថាប័ន​ អង្គ​ភាព​រឹង​មាំគ្រប់​ជ្រុង​ជ្រោយ   ​។​ល។​

ក្នុង​ឱកាស​នេះ​ មាន​សមូហ​ភាព​១​ និង​បុគ្គ​ល៣​រូប​ បាន​ទទួល​ប័ណ្ណ​សរ​សើរ​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​។​ មេបញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​បាន​ជូន​ប័ណ្ណ​សរ​សើរ​និង​ទឹក​ប្រាក់​៣​០​លាន​ដុង​ដល់​កង​កម្លាំង​ប្រ​ឆាំង​ការ​រត់គយ  គៃបន្លំ​ពាណិ​ជ្ជកម្ម​កង​នាវា​ចរលេខ​ ២​ នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​៕                                                       

លីធាន​-សុផន

ចែករំលែកអត្ថបទ