12/11/2019 - 13:54

លោក​យ័ញ​ភុក​ប្រ​ធាន​គណៈ​ជន​ជា​តិ​ខេត្ត​គៀង​យ៉ាង​៖

ផ្តុំ​កម្លាំង​លើ​កកម្ពស់​ជីវ​ភា​ព​សម្ភារៈ​និង​ស្មារ​តី​ជូន​ជន​រួម​ជា​តិ​ភា​គ​តិ​ច​

គៀង​យ៉ាង​ ជា​ខេត្ត​មួយ​ក្នុង​ចំ​ណោម​ខេត្ត​នា​នា​មាន​ជន​រួម​ជា​តិ​ភា​គ​តិ​ច​រស់​នៅ​កុះ​ករ​នៅ​តំ​បន់​វាលរាប​ទន្លេ​គឺ​វឡុង​។​ ការ​លើ​កកម្ពស់​គុណ​ភា​ព​ជីភា​ព​ជន​រួម​ជា​តិ​ភា​គ​តិ​ច​ គឺ​ជា​ទិស​ដៅ​មួយ​ក្នុង​ចំ​ណោម​ទិស​ដៅ​សំ​ខាន់​ៗ​ដែល​ខេត្ត​គៀង​យ៉ាង​បាន​និង​កំ​ពុង​អនុ​វត្ត​រយៈ​ពេល​កន្លង​។​

លោក​យ័ញ​ភុក​ ប្រ​ធាន​គណៈ​ជន​ជា​តិ​ខេត្ត​គៀង​យ៉ាង​ បាន​ដោះ​ដូរ​ជា​មួយ​នឹង​អ្នក​យក​ព័ត៌​មាន​កាសែត​កឹង​ធើ​ភា​សា​ខ្មែរ​អំ​ពី​បញ្ហា​នេះ​។​ 

លោក​យ័ញ​ភុក​ (ឈរ​ទី​៣​ពី​ខាង​ឆ្វេង​) ជូន​ប័ណ្ណ​សរ​សើរ​ដល់​បុគ្គ​លឆ្នើម​ក្នុង​មហា​សន្និ​បាត​តំ​ណាង​បណ្តា​ជន​ជា​តិ​ភា​គ​តិ​ច​ក្រុង​រ៉ាច់យ៉ា ឆ្នាំ​២​០​១​៩​។​ 

*ជម្រាប​ប្រ​សាសន៍​លោក​! សូម​លោក​ឱ្យ​ដឹង​ពី​លទ្ធ​ផល​លេច​ធ្លោ​ក្នុង​ការ​ងារ​ជន​ជា​តិ​នៅ​ខេត្ត​គៀង​យ៉ាង​ នា​រយៈ​ពេល​កន្លង​? 

-រយៈ​ពេល​កន្លង​ ខេត្ត​គៀង​យ៉ាង​ បាន​អនុ​វត្ត​យ៉ាង​មាន​ប្រ​សិ​ទ្ធ​ភា​ព​នូវ​កម្ម​វិ​ធី​ គម្រោង​ដោយ​ឡែក​របស់​រដ្ឋ​សម្រាប់​តំ​បន់​មាន​ជន​រួម​ជា​តិ​ភា​គ​តិច​រស់​នៅ​កុះ​ករ​ ម្ល៉ោះ​ហើយ​ជីវ​ភា​ព​សម្ភារៈ​និង​ស្មារ​តី​របស់​ជន​រួម​ជា​តិ​ត្រូវ​បាន​កែលម្អ​ និង​លើ​កកម្ពស់​ដោយ​ឥត​ឈប់​ឈរ​មុខ​មាត់​ជន​បទ​តំ​បន់​ជន​រួម​ជា​តិ​ភា​គ​តិ​ច​កាន់​តែ​វិ​វឌ្ឍ​ន៍​និង​ផ្លាស់​ថ្មី​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ កម្ម​វិ​ធី​ជា​តិ​ ស្ដី​ពី​កាត់​បន្ថយ​ភា​ព​ក្រី​ក្រ​ ​កម្ម​វិ​ធី​១​៣​៥​ បាន​វិ​និ​យោ​គ​៧​៩​,៥​៤​១​ពាន់​លាន​ដុង​ ដើម្បី​កសាង​សំ​ណង់​ចំ​នួន​១​២​១​ ដូច​ជា​៖ស្ពាន​ ផ្លូវ​ ជីកស្តារ​ប្រ​ឡាយ​ទឹក​ ដំ​ណាក់​សុខា​ភិបាល​និង​សាលា​រៀន​ជា​ដើម​។​

អនុ​វត្ត​សេច​ក្តី​សម្រេច​លេខ​៧​៥​៥​/QĐ-TTg របស់​នា​យ​ក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ខេត្ត​គៀង​យ៉ាង​ បាន​ផ្គត់​ផ្គង់​ទឹក​ស្អាត​ប្រើ​ប្រាស់​ដល់​ជន​រួម​ជា​តិ​ភា​គ​តិ​ច​ក្រី​ក្រ​ចំ​នួន​៧​.៩​១​០​គ្រួ​សារ​ គិត​ជា​ទឹក​ប្រាក់​ប្រ​មាណ​១​០​,២​៨​៣​ពាន់​លាន​ដុង​ និង​កសាង​សំ​ណង់​ផ្គត់​ផ្គង់​ទឹក​ស្អាត​ប្រ​មូល​ផ្តុំ​ចំ​នួន​ ១​៩​ សម្រាប់​តំ​បន់​ជន​រួម​ជា​តិ​ភា​គ​តិ​ច​ គិត​ជា​ទឹក​ប្រាក់​សរុប​១​៣​៥​,៣​២​៧​ពាន់​លាន​ដុង​។​ វិ​និ​យោ​គ​កសាង​សំ​ណង់​អគ្គិ​សនី​ចំ​នួន​១​០​ ដើម្បី​ឆ្លើ​យ​តប​ទៅ​នឹង​តម្រូវ​ការ​ប្រើ​ប្រាស់​អគ្គិ​សនី​របស់​ជន​រួម​ជា​តិ​ភា​គ​តិ​ច​ប្រ​មាណ​ ៧​.៩​៦​៧​គ្រួ​សារ​។​ល។​ អា​ស្រ័យ​ហេតុ​នោះ​ ខេត្ត​គៀង​យ៉ាង​ គ្មាន​នៅ​គ្រួ​សារ​អត់​ឃ្លាន​ អត្រាគ្រួ​សារ​ក្រី​ក្រ​ថយ​ចុះ​មធ្យម​ភា​គ​ជា​ង​៣​%  ជា​រៀង​រាល់​ឆ្នាំ​       កាល​ពី​ឆ្នាំ​   ​ ២​០​១​៥​ ចំ​នួន​គ្រួ​សារ​ក្រី​ក្រ​ ​ក្នុង​ជន​រួម​ជា​តិ​ភា​គ​តិ​ច​មាន​ប្រ​មាណ​១​០​.៣​៤​៦​គ្រួ​សារ​ ស្រូប​អត្រា​១​៧​,៦​% លុះ​ដល់​ចុង​ឆ្នាំ​២​០​១​៨​ គ្រួ​សារ​ក្រី​ក្រ​ក្នុង​ជន​រួម​ជា​តិ​ខ្មែរ​ថយ​ចុះ​នៅ​ត្រឹម​តែ​៤​.៨​៥​៥​គ្រួ​សារ​ ស្រូប​អត្រា​៧​,២​៩​% (គ្រួ​សារ​ក្រី​ក្រ​ថយ​ចុះ​៥​.៤​៩​១​គ្រួ​សារ​ បើ​ប្រៀប​នឹង​ឆ្នាំ​២​០​១​៥​)។​ មាន​ឃុំ​ចំ​នួន​៧​/៩​ បាន​ចាក​ផុត​ពី​ឃុំ​ចំ​ណុះ​កម្ម​វិ​ធី​១​៣​៥​ (បើ​ប្រៀបនឹង​ឆ្នាំ​២​០​១​៤​)។​

ប្រ​ព័ន្ធ​សាលា​រៀន​នៅ​តំ​បន់​ជន​រួម​ជា​តិ​ភា​គ​តិច​ត្រូវ​បាន​វិ​និ​យោ​គ​បង្កើន​កម្រិត​ជា​បន្ត​ សម្ភារៈ​អប់​រំបាន​បំ​ពេញ​បន្ថែ​ម​ ឆ្លើ​យ​តប​ទៅ​នឹង​តម្រូវ​ការ​បង្រៀន​និង​រៀន​។​ មក​ទល់​ពេល​នេះ​ ទូទាំងខេត្ត​មាន​សាលា​ជន​ជា​តិ​អន្តេ​វា​សិក​ចំ​នួន​៦​ (ក្នុង​នោះ​ថ្នាក់​ខេត្ត​១​ និង​ថ្នាក់​ស្រុក​៥​) អត្រា​កៀរ​គរ កុមារ​ជា​ជន​រួម​ជា​តិ​ខ្មែរ​ចូល​រៀន​សម្រេច​បាន​៩​៧​%ឡើង​ទៅ  ​   ​ (កើន​១%បើ​ប្រៀប​នឹង​ ឆ្នាំ​ ២០១៤)។ ការ​រៀន​អក្សរ​ខ្មែរ​ត្រូវ​បាន​គណៈ​ ផ្នែក​គ្រប់​លំ​ដាប់​ថ្នាក់​ និង​ជន​រួម​ជា​តិ​ខ្មែរ​យក​ចិត្ត​ទុក​ដាក់​។​ បច្ចុ​ប្បន្ន​ ទូទាំង​ខេត្ត​មាន​សាលា​ដែល​បង្រៀន​ឧភយភា​សា​ចំ​នួន​៤​៣​  ដោយ​មាន​ ២២៣​បន្ទប់​រៀន​ មាន​សិស្ស​ជា​ជន​រួម​ជា​តិ​ខ្មែរ​សិក្សា​រៀន​សូត្រ​ចំ​នួន​៥​.៨​៩​៨​នា​ក់​ និង​មាន​វត្ត​ចំ​នួន​៣​១​ បាន​បើ​ក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ក្នុង​រដូវ​វិ​ស្សមកាល​ដោយ​មាន​២​៩​៧​បន្ទប់​ និង​មាន​សិស្ស​ខ្មែរ​ចូល​រៀន​ជា​ង​៧​.០​០​០​ នា​ក់​រៀង​រាល់​ឆ្នាំ​។​

*ទិស​ដៅ​របស់​ខេត្ត​គៀង​យ៉ាង​ ឆ្ពោះ​ទៅ​រកការ​លើ​កកម្ពស់​គុណ​ភា​ព​ជីវ​ភា​ព​សម្ភារៈ​ និង​ស្មារ​តី​របស់​ជន​រួម​ជា​តិ​ភា​គ​តិ​ច​នា​ពេល​ខាង​មុខ​ តើ​យ៉ាង​ណាខ្លះ​ ជម្រាប​ប្រ​សាសន៍​លោក​?

-ខេត្ត​ខិត​ខំ​ប្រឹង​ប្រែង​ដល់​ឆ្នាំ​២​០​២​៤​ នឹង​កាត់បន្ថយ​អត្រា​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ជន​រួម​ជា​តិ​ខ្មែរ​នៅ​ប្រ​មាណ​៣​% គ្រួ​សារ​គោ​ល​នយោ​បាយ​ជន​ជា​តិ​ភា​គ​តិ​ច​គ្មាន​នៅ​គ្រួ​សារ​ណាក្រ​ទៀ​ត​ ជន​ជា​តិ​ចិន​ជា​សារ​វន្ត​គ្មាន​នៅ​គ្រួ​សារ​ក្រី​ក្រ​។​ ដល់​ឆ្នាំ​២​០​២​៤​ គ្រួ​សារ​ជន​ជា​តិ​ភា​គ​តិ​ច​មាន​អគ្គិ​សនី​ប្រើ​ប្រាស់​ជា​ង​៩​៩​% និង​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​៩​៥​% ហើយ​គ្មាន​នៅ​ផ្ទះ​បណ្តោះ​អា​សន្ន​។​

ខេត្ត​គៀង​យ៉ាង​ នឹង​ផ្តុំ​កម្លាំង​លើ​កកម្ពស់​កម្រិត​ប្រ​ជា​បញ្ញា​ ថែ​ទាំ​សុខ​ភា​ព​ បង្កើន​កម្រិត​នៃ​ការ​ទទួល​ផលវប្ប​ធម៌​ដល់​ជន​ជា​តិ​ភា​គ​តិ​ច​ សាលា​រៀន​នៅ​តំ​បន់​ជន​រួម​ជា​តិ​ភា​គ​តិ​ច​បាន​កសាង​រឹង​មាំ​ ការ​កៀរ​គរកុមារ​ជន​ជាតិ​ភា​គ​តិច​ក្នុង​កម្រិត​អា​យុ​ចូល​រៀន​(ចាប់​ពី​៦​ឆ្នាំ​ដល់​១​៤​ឆ្នាំ​) សម្រេច​អត្រា​ពី​៩​៨​%ឡើង​ទៅ​ ជំរុញ​មាំការ​បង្រៀន​និង​រៀន​អក្សរ​ខ្មែរ​និង​អក្សរ​ចិន​ជា​ដើម​៕

*សូម​អំ​ណរ​គុណ​លោក​!

ហាថា​ញ់-វិ​មាន

ចែករំលែកអត្ថបទ