28/10/2019 - 16:20

បង្កើន​វិ​ន័យ​កង​ទ័ព​ ឆ្លើ​យ​តប​តម្រូវ​ការ​ភារកិច្ច​

ប៉ុន្មាន​ឆ្នាំ​កន្លង​ បញ្ជា​ការ​ដ្ឋា​ន​យោធា​ខេត្ត​ត្រាវិ​ញ បាន​ដឹក​នាំ​ចង្អុល​ការ​អនុ​វត្ត​ល្អ​វិ​ន័យ​កង​ទ័ព​ និង​ការ​ធានា​សុវត្ថិ​ភាព​អង្គ​ភាព​ រួម​ចំ​ណែក​កសាង​អង្គ​ភាព​រឹង​មាំ​លើ​គ្រប់​វិ​ស័យ​ ឆ្លើ​យ​តប​តម្រូវ​ការ​ភារកិច្ច​ការ​ពារ​មាតុ​ភូមិ​។

  យុទ្ធ​ជន​ហ្វឹក​ហាត់​ត្រៀម​ប្រ​យុទ្ធ​។​

យុទ្ធ​ជន​ឆ្នាំ​ទី​១​ ឡេហឺវល្វឹង​ នៅ​ភូមិ​អា​ង​ប៊ិ​ញ ឃុំ​ហ្វាតឹង​ ស្រុក​កូវកែ ឱ្យ​ដឹង​ដោយ​ក្ដី​រីក​រាយ​៖ "នៅ​ពេល​ជា​ប់ជម្រើស​បំ​ពេញ​កាត​ព្វ​កិច្ច​យោធា​ ខ្ញុំ​បារម្ភ​ខ្លាំង​ណាស់​ដ្បិត​មិន​ទាន់​យល់​ដឹង​ពីបរិស្ថាន​រស់​នៅ​ក្នុង​ជួរ​ទ័ព​។​ ប៉ុន្តែ​ពេល​បាន​ចូល​ក្នុង​កង​ជួរ​ទ័ព​នៅ​បញ្ជា​ការ​ដ្ឋា​ន​កង​ទ័ព​ខេត្ត​ត្រាវិ​ញ ឃើញ​ថា​ បង​ប្អូន​គ្រប់​គ្នា​តែ​ងគោ​រព​ស្រឡាញ់​រាប់​អា​ន​គ្នា​ និង​ជួយ​គ្នា​ទៅ​វិ​ញទៅ​មក​។​ នៅ​ក្នុង​អង្គ​ភាព​ ចាប់​តាំង​ពី​កម្មា​ភិបាល​រហូត​ដល់​យុទ្ធ​ជន​គឺ​មាន​ភាព​ស្និទ្ធ​ស្នា​ល​ ស្រុះ​ស្រួល​ សាម​គ្គី​ដូច​ជា​បង​ប្អូន​ក្នុង​គ្រួ​សារ​។​ ដូច្នោះ​ បាន​ជា​យុទ្ធ​ជន​ថ្មី​យើង​ខ្ញុំ​ នរណា​ក៏​រីក​រាយ​  មោទនភាព​ចំ​ពោះ​ខ្លួន​ដែល​ក្លាយ​ជា​កង​ទ័ព​អ៊ំ​ហូ នឹង​នរចិត្ត​ រស់​នៅ​កសាង​អង្គ​ភាព​ ខិត​ខំ​ប្រឹង​ប្រែង​អនុ​វត្ត​សម្រេច​ល្អ​ភារកិច្ច​បាន​ប្រ​គល់​ជូន​។​ល។​ បរិស្ថាន​រស់​នៅ​ក្នុង​កង​ទ័ព​ គឺ​ពេល​ហូប​ចុក សម្រាក​ រៀន​សូត្រ​ ហ្វឹក​ហាត់​។​ល។​ ត្រូវ​គោ​រព​តាម​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​អង្គ​ភាព​។​ នេះ​ក៏​ជា​ឱកាស​ល្អ​សម្រាប់​ខ្ញុំ​លត់ដំ​ខ្លួន​កាន់​តែ​ល្អ​ថែ​ម​ទៀ​ត​"។​ 

តាំង​ពី​ដើម​ឆ្នាំ​២​០​១​៩​មក​ទល់​ឥឡូ​វ​ បញ្ជា​ការដ្ឋា​ន​យោធា​ខេត្ត​បាន​ចាត់​តាំង​ការ​យាមល្បាត​ត្រួត​ពិនិត្យ​បាន​៩​.១​១​៨​លើ​ក មាន​អ្នក​ចូល​រួម​ ចំ​នួន​២​៧​.៣​៥​៤​លើ​កនាក់​ ដើម្បី​ក្តោប​ក្ដាប់​ស្ថាន​ភាព​លើ​ភូមិ​សាស្រ្ត​ រក្សា​សុវត្ថិ​ភាព​ថ្ងៃ​បុណ្យ​ទាន​ និង​ព្រឹត្តិ​ការ​ណ៍​សំ​ខាន់​ៗ​របស់​ប្រ​ទេស​ជា​តិ  ​។​ល។​ព្រម​ជា​មួយ​នោះ​ក៏​បាន​ធ្វើ​ការ​ហ្វឹក​ហាត់​អំ​ពី​វិ​ធាន​ការ​ត្រៀម​ប្រ​យុទ្ធ​បាន​ចំ​នួន​៣​៤​៩​លើ​ក មាន​អ្នក​ចូល​រួម​ចំ​នួន​៣​.៩​៧​៩​លើ​កនាក់​; ហ្វឹក​ហាត់​ប្ដូរ​យុទ្ធ​សាស្រ្ត​ត្រៀម​ប្រ​យុទ្ធ​បាន​១​២​លើ​ក មាន​អ្នក​ចូល​រួម​៤​៣​០​លើ​កនាក់​; ចាត់​តាំង​ធ្វើ​ការ​បញ្ជ្រាប​  រៀន​សូត្រ​សេច​ក្ដី​សម្រេច​ចិត្ត​របស់​ថ្នាក់​លើ​គ្រប់​លំ​ដាប់​ថ្នាក់​បាន​៣​២​លើ​ក ដោយ​មាន​អ្នក​ចូល​រួម​១​.៣​៧​៦​លើ​កនាក់​។​ល។​ វរសេនី​យ៍​ឯ​កបម្រុង​ ត្រឹង​ថា​យបៀង ប្រ​ធាន​គណៈ​ហ្វឹក​ហ្វឺន​យោធា​ ការិ​យាល័យ​សេនា​ធិការ​នៃ​បញ្ជា​ការ​ដ្ឋា​ន​យោធា​ខេត្ត​ត្រាវិ​ញ ឱ្យ​ដឹង​៖ "សំ​ដៅ​ឆ្លើ​យ​តប​តម្រូវ​ការ​ភារកិច្ច​ រៀង​រាល់​ឆ្នាំ​ គណៈ​កម្មា​ធិ​ការ​បក្ស​នៃ​បញ្ជា​ការ​ដ្ឋា​ន​យោធា​ខេត្ត​ មាន​គោ​ល​ការ​ណ៍​ វិ​ធាន​ការ​ដឹក​នាំ​ ចង្អុល​ការ​ចាត់​តាំង​ការ​ជ្រួតជ្រាប​់ អប់​រំកម្មា​ភិបាល​ យុទ្ធ​ជន​ស្ដី​ពី​សេច​ក្ដី​សម្រេច​ចិត្ត​  បទ​បញ្ជា​របស់​បក្ស​  គោ​ល​នយោ​បាយ​ច្បាប់​របស់​រដ្ឋ​ ផែន​ការ​ណែនាំ​របស់​ថ្នាក់​លើ​ ស្ដី​ពី​កសាង​ផ្នត់​កង​ទ័ព​រៀប​រយ​ ហ្វឹក​ហ្វឺន​វិ​ន័យ​។​ ផ្ដើម​ពីនោះ​ កសាង​ស្មារ​តី​ទទួល​ខុស​ត្រូវ​ចរិត​ "ភ្ញាក់​រលឹក​ដោយ​ខ្លួន​ឯ​ង​ គ្រប់​គ្រង​ដោយ​ខ្លួន​ឯ​ង​ ហ្វឹក​ហ្វឺន​ដោយ​ខ្លួន​ឯ​ង​" ដល់​កម្មា​ភិបាល​ យុទ្ធ​ជន​ក្នុង​អង្គ​ភាព​។​ គណៈ​កម្ម​ការ​បញ្ជា​ការ​យោធា​គ្រប់​លំ​ដាប់​ថ្នាក់​ ក៏​ម្ចាស់​ការ​កសាង​ផែន​ការ​ផ្សព្វ​ផ្សា​យ​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិ​ទ្ធ​ភាព​រាល់​ខ្លឹម​សារ​ លក្ខឋាន​កសាង​ អង្គ​ភាព​រឹង​មាំ​លើ​គ្រប់​វិ​ស័យ​ទៅ​តាម​កិច្ច​ចង្អុល​ការ​របស់​ក្រសួង​ការ​ពារ​ប្រ​ទេស​។​ គួបផ្សំ​រវាង​ការ​ងារ​គ្រប់​គ្រង​ ចង្អុល​ការ​ជា​មួយ​នឹង​ការ​អប់​រំបញ្ចុះ​បញ្ចូល​ ពង្រីក​កម្លាំង​សរុប​របស់​អង្គ​ការ​ កង​កម្លាំង​និង​ឆ្លៀត​យក​កិច្ចដឹក​នាំ​ចង្អុល​ការ​ ជួយ​ឧប​ត្ថម្ភ​របស់​ថ្នាក់​លើ​ ព្រម​ទាំង​រដ្ឋ​អំ​ណាច​ និង​គណៈ​ ផ្នែក​ អង្គ​ការ​មហា​ជន​របស់​ភូមិ​ភាគ​"៕

           សឺនម៉ា​ល័យ​ - ថា​ច់​ធី

ចែករំលែកអត្ថបទ