21/10/2019 - 16:19

ព្រឹត្តិ​ការ​ណ៍​ជា​ប្រ​វត្តិ​សាស្រ្ត​ក្នុង​ដំ​ណើរ​ការ​ដោះ​ស្រាយ​ការ​ងារ​ព្រំ​ដែន​វៀត​ណាម-កម្ពុជា​

ក្នុង​ដំ​ណើរ​ទស្សន​កិច្ច​មិត្ត​ភាព​ជា​ផ្លូវ​ការ​នៅ​វៀត​ណាម (ចាប់​ពី​ថ្ងៃ​ទី​៤​ដល់​ថ្ងៃ​ទី​៥​ ខែ​តុលា​) នាយ​ក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ សម្តេច​តេជោ​ហ៊ុន​សែន​ និង​នាយ​ក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ ង្វៀន​ស្វឹនភុក បាន​ចុះ​ហត្ថលេខា​លើ​ឯ​កសារ​សំ​ខាន់​ៗ​ចំ​នួន​២​ ស្ដី​ពី​បញ្ហា​ព្រំ​ដែន​។​ នោះ​គឺ​សន្ធិសញ្ញា​បំ​ពេញ​បន្ថែ​ម​ លើ​សន្ធិសញ្ញា​កំ​ណត់​ខណ្ឌ​សីមា​ជា​តិ​ឆ្នាំ​១​៩​៨​៥​ និង​សន្ធិសញ្ញា​បំ​ពេញ​បន្ថែ​ម​ឆ្នាំ​២​០​០​៥​ រវាង​សាធា​រណៈ​រដ្ឋ​សង្គម​និយម​វៀត​ណាម និង​ព្រះ​រាជា​ណាច​ក្រ​កម្ពុជា​ និង​អនុ​ស្សរណៈ​យោគយល់​កំ​ណត់​ព្រំ​ដែន​និង​បោះ​បង្គោល​ព្រំ​ដែន​គោ​ក រវាង​សាធា​រណៈ​រដ្ឋ​សង្គម​និយម​វៀត​ណាមនិង​ព្រះ​រាជា​ណាច​ក្រ​កម្ពុជា​។​ នេះ​គឺ​ជា​ព្រឹត្តិ​ការ​ណ៍​ប្រ​វត្តិ​សាស្រ្ត​ក្នុង​ដំ​ណើរ​ការ​ដោះ​ស្រ័យ​ព្រំ​ដែន​គោ​ករវាង​ប្រ​ទេស​ទាំង​ពីរ​ គូស​បញ្ជា​ក់​ពីការ​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​សកម្ម​រវាង​វៀត​ណាមនិង​កម្ពុជា​ក្នុង​ការ​ដោះ​ស្រាយ​ពីបញ្ហា​បោះ​បង្គោល​ព្រំ​ដែន​។​

នាយ​ក​រដ្ឋ​មន្រ្តី​នៃ​ប្រ​ទេស​ទាំង​ពីរ​ ធ្វើ​ជា​អធិ​បតី​នៅ​ក្នុង​ពិ​ធី​ចុះ​ហត្ថលេខា​លើ​អនុ​ស្សរណៈ​យោគយល់​ កំ​ណត់​ខណ្ឌ​សីមា​និង​បោះ​បង្គោល​ព្រំ​ដែន​គោ​ករវាង​វៀត​ណាមនិង​កម្ពុជា​។​

ខ្សែ​បន្ទាត់​ព្រំ​ដែន​គោ​ករវាង​វៀត​ណាមនិង​កម្ពុជា​ មាន​ប្រ​វែង​ប្រ​មាណ​១​.២​៤​៥​គីឡូ​ម៉ែ​ត្រ​ ឆ្លង​កាត់​ព្រំ​ប្រ​ទល់​រដ្ឋ​បាល​នៃ​ខេត្ត​ចំ​នួន​១​០​របស់​វៀត​ណាម រួម​មាន​៖ កន​ទុម យ៉ាឡាយ​ ដាក់​ឡាក់​ ដាក់​ណុង ប៊ិ​ញភឿក តៃនិញ ឡុង​អា​ន ដុង​ថា​ប អា​នយ៉ាង​ និង​គៀង​យ៉ាង​ ជា​ប់នឹង​ព្រំ​ប្រ​ទល់​កម្ពុជា​ចំ​នួន​៩​ខេត្ត​គឺ​៖ រតនគិរី​ មណ្ឌល​គិរី ក្រចេ​ះ ត្បូង​ឃ្មុំ​ ស្វាយ​រៀង​ ព្រៃ​វែង​ កណ្តាល​ តា​កែវ​និង​កំ​ពត​។​

ជិត​ពាក់​កណ្តាល​សតវត្ស​រ៍កន្លង​ វៀត​ណាមនិង​កម្ពុជា​     បាន​ដំ​ណើរ​ការ​ចរចា​ជា​ច្រើន​លើ​ក ចុះ​ហត្ថលេខា​លើ​ឯ​កសារ​ច្បាប់​ជា​ច្រើន​ ដើម្បី​កំ​ណត់​សំ​គាល់លទ្ធ​ផល​ការ​ងារ​ព្រំ​ដែន​រវាង​ប្រ​ទេស​ទាំង​ពីរ​។​

ខ្សែ​បន្ទាត់​ព្រំ​ដែន​គោ​ករវាង​វៀត​ណាមនិង​កម្ពុជា​ ត្រូវ​បាន​កំ​ណត់​ច្បាស់​ក្នុង​សន្ធិសញ្ញា​កំ​ណត់​ខណ្ឌ​សីមា​ជា​តិ​ ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ទី​២​៧​ ខែ​ធ្នូ ឆ្នាំ​១​៩​៨​៥​ និង​សន្ធិសញ្ញា​បំ​ពេញ​បន្ថែ​ម​លើ​សន្ធិសញ្ញា​កំ​ណត់​ខណ្ឌ​សីមា​ជា​តិ​ ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ទី​១​០​ ខែ​តុលា​ ឆ្នាំ​២​០​០​៥​។​ ផ្អែក​លើ​មូល​ដ្ឋាន​នៃ​សន្ធិសញ្ញា​ទាំង​ពីរ​ វៀត​ណាមនិង​កម្ពុជា​ បាន​ផ្សព្វ​ផ្សា​យ​ការ​ងារ​កំ​ណត់​ខណ្ឌ​សីមា​និង​បោះ​បង្គោល​ព្រំ​ដែន​គោ​ក តាំង​ពី​ដើម​ឆ្នាំ​១​៩​៨​៦​មក​។​ គិត​មក​ទល់​នឹង​ខែ​ធ្នូ ឆ្នាំ​២​០​១​៨​ ភាគី​ទាំង​ពីរ​បាន​អនុ​វត្ត​សម្រេច​រួច​រាល់​ប្រ​មាណ​៨​៤​%នៃ​ការ​ងារ​កំ​ណត់​ខណ្ឌ​សីមា​ និង​បោះ​ បង្គោល​ព្រំ​ដែន​។​

ឯ​កសារ​ច្បាប់​ទើប​បាន​ចុះ​ហត្ថលេខា​រួច​ទុក​ជា​របត់ដ៏​សំ​ខាន់​ ដើម្បី​ប្រ​ទេស​ទាំង​ពីរ​ឈាន​ដល់​ការ​ឯ​កភាព​១​០​០​%នៃ​ការ​ងារ​បោះ​បង្គោល​កំ​ណត់​ ខណ្ឌ​សីមា​ព្រំ​ដែន​ ផ្តើ​មពីនោះ​ បង្ក​លក្ខណៈ​សម្បត្តិ​ក្នុង​ការ​កសាង​ខ្សែ​បន្ទាត់​ព្រំ​ដែន​សន្តិ​ភាព​ មិត្ត​ភាព​ សហប្រ​តិបត្តិ​ការ​និង​អភិ​វឌ្ឍ​ន៍ ប្រ​កប​ដោយ​និរន្តរ​ភាព​រវាង​ប្រ​ទេស​ទាំង​ពីរ​។​

*ទទួល​ការ​អញ្ជើញ​របស់​នាយ​ក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ ង្វៀន​ស្វឹនភុក នាយ​ក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណាច​ក្រ​កម្ពុជា​ សម្តេច​តេជោ​ហ៊ុន​សែន​ ដឹក​នាំ​គណៈ​ប្រ​តិភូ​ជា​ន់ខ្ពស់​នៃ​ព្រះ​រាជា​ណាច​ក្រ​កម្ពុជា​ មក​បំ​ពេញ​ទស្សន​កិច្ច​ជា​ផ្លូវ​ការ​នៅ​វៀត​ណាម   ចាប់​ពី​ថ្ងៃ​ទី​៤​ដល់​ថ្ងៃ​ទី​៥​ ខែ​តុលា​   ឆ្នាំ  ​២​០​១​៩​។​ ក្នុង​ដំ​ណើរ​ទស្សន​កិច្ច​ នាយ​ក​រដ្ឋ​មន្រ្តី​ ហ៊ុន​សែន​ បាន​ពិ​ភាក្សា​ការ​ងារ​ជា​មួយ​នឹង​នាយ​ក​រដ្ឋ​មន្រ្តី​ ង្វៀន​ស្វឹនភុក។​ ជួប​សម្តែ​ង​ការ​គួរ​សម​ជា​មួយ​អគ្គ​លេខា​ ប្រ​ធាន​រដ្ឋ​ ង្វៀន​ភូត្រុង។​ ជួប​ពិ​ភាក្សា​ជា​មួយ​នឹង​ប្រ​ធាន​រដ្ឋ​សភា​ ង្វៀន​ធីគឹមង៉ឹន។​ ដាក់​កម្រ​ង​ផ្កា​នៅ​វិ​មាន​អនុ​ស្សាវរីយ៍វីរយុទ្ធ​ជន​ពលី​ និង​ដាក់​កម្រ​ង​ផ្កា​នៅ​វិ​មាន​តម្កល់​សពលោក​ប្រ​ធាន​ហូជីមិញ​។​ ក្នុង​បរិយា​កាស​មិត្ត​ភាព​ ជឿ​ជា​ក់​និង​យោគយល់​គ្នា​ ថ្នាក់​ដឹក​នាំ​នៃ​ប្រ​ទេស​ទាំង​ពីរ​ បាន​ពិ​ភាក្សា​ការ​ងារ​យ៉ាង​ទូលំ​ទូលាយ​និង​ស៊ី​ជម្រៅ​ សម្រេច​បាន​គោ​ល​ដៅ​រួម​សំ​ខាន់​ៗ​  អំ​ពី​ទំ​នាក់​ទំ​នង​ភាគី​ទាំង​ពីរវៀត​ណាម-កម្ពុជា​ ក៏​ដូច​ជា​កិច្ច​សហប្រ​តិបត្តិ​ការ​រវាង​ប្រ​ទេស​រទាំង​ពីរ​នៅ​វេទិកា​ក្នុង​តំ​បន់​និង​អន្តរជា​តិ​…៕

     យោង​ https://vov.vn-មុនី

ចែករំលែកអត្ថបទ