គណៈអចិន្ត្រៃយ៍នៃសម្ព័ន្ធយុវជនក្រុងកឹងធើ មន្ទីរការងារយុទ្ធជនពិការ-សង្គមកិច្ចក្រុង ទើបសហការជាមួយគណៈកម្មាធិការប្រជាជនស្រុកកើ-ដ រៀបចំពិធីបុណ្យសែនព្រះខែ ក្រោមប្រធានបទៈ "ពន្លឺព្រះខែ រឿងព្រេងបុរាណ" ។ អញ្ជើញចូលរួមមានសមមិត្តថ្នាក់ដឹកនាំក្រុង ជាមួយនឹងក្មួយៗ ជាង៣០០នាក់នៅភូមិសាស្ត្រស្រុកកើ-ដ ។
សមមិត្ត ផាមវុាំងហីវ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សក្រុង ប្រធានក្រុមរឹក្សាប្រជាជនទីក្រុងកឹងធើ ជាមួយសមមិត្ត ឡេក្វាងម៉ាញ់ អនុលេខាបក្សក្រុង ប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ ជូនអំណោយដល់កុមារដែលមានស្ថានភាពលំបាកលើមិ
សាស្រ្តស្រុកកើ-ដ។
កាសែតកឹងធើនិងមន្ទីរពហុផ្នែកហ្វាងមីគូឡុង ជូនអំណោយក្នុងឱកាសបុណ្យសែនព្រះខែដល់កុមារដែលមានជីវភាពលំបាកនៅសង្កាត់អូរមូ៉ង ក្រុងកឹងធើ ។ រូបថតៈ ធូសឿង។
នៅក្នុងពិធីបុណ្យសែនព្រះខែ ក្មួយៗបានស្តាប់លិខិតប្រសិទ្ធពរបុណ្យសែនព្រះខែរបស់គណៈកម្មាធិការបក្សក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុង ផ្ញើជូនក្មួយៗ ទន្ទឹមនឹងនោះ ក៏បានធ្វើពិធីដង្ហែឆាយាលក្ខណ៍អ៊ំ លៀងនំចំណី និងដង្ហែគោម ទស្សនាឈុតសម្តែងវប្បធម៌-សិល្បៈ និងបានស្តាប់និទានរឿងព្រេងបុរាណ។ល។ នៅក្នុងក្របខ័ណ្ឌនៃពិធីនេះ ក្មួយៗក៏បានចូលរួមបញ្ចេញថ្វីដៃយ៉ាងពុះពោរតាមរយៈការប្រឡង៖ ធ្វើគោម គូរគំនូរ ច្រៀងរាំ ចូលរួមលេងកំសាន្តសប្បាយ មើលរហសកម្ម បង្កើតរូបភាពពីប៉េងប៉ោង និងលេងល្បែងប្រជាប្រិយដោយមានការជូនរង្វាន់។
ក្នុងឱកាសនេះ គណៈចាត់តាំងបានជូនកង់ចំនួន២០គ្រឿង (តម្លៃ១លានដុង/គ្រឿង) និងអំណោយចំនួន៣០០ចំណែក (ក្នុងមួយចំណែកៗមានតម្លៃ១០០.០០០ដុង) ដល់ក្មួយៗដែលមានស្ថានភាពលំបាកលើភូមិសាស្ត្រស្រុក។ ពិធីនេះបានរួមចំណែកដល់ការបង្កជាសួនកម្សាន្តមានប្រយោជន៍សម្រាប់ក្មួយៗ អំណរបុណ្យសែនព្រះខែប្រកបដោយភាពកក់ក្តៅនិងសប្បាយរីករាយ។ ទន្ទឹមនឹងនោះ លើកទឹកចិត្តក្មួយៗដែលមានស្ថានភាពលំបាកឱ្យឈានឡើងក្នុងជីវភាព។
សម្ព័ន្ធយុវជនខ័ណ្ឌប៊ិញធ្វី ក៏បានរៀបចំពិធីបុណ្យសែនព្រះខែផងដែរ។ ពិធីបុណ្យនេះ បានទាក់ទាញក្មួយៗចូលរួមជាង៦០០នាក់ មកពីសង្កាត់នានាលើភូមិសាស្រ្តខ័ណ្ឌ។ ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យក្មួយៗបានចូលរួមលេងល្បែងប្រជាប្រិយជាច្រើន មានប្រឡងធ្វើគោមជាដើម។ ក្រៅពីនេះ ក្មួយៗក៏បានចូលរួមដង្ហែឆាយាលក្ខណ៍អ៊ំ ដង្ហែគោម លៀងនំចំណី ទស្សនាឡកម៉ុងសៃ និងឈុតសម្តែងវប្បធម៌-សិល្បៈពិសេសៗជាច្រើន។ សម្ព័ន្ធយុវជនខណ្ឌបានជូនអំណោយចំនួន៣០០ ចំណែក (ចង្កៀងគោម នំ ស្ករគ្រាប់) ជូនក្មួយៗ ដើម្បីអំណរក្នុងឱកាសបុណ្យសែនព្រះខែ។ ជាពិសេស សាខាសម្ព័ន្ធយុវជនកាសែតកឹងធើ ក៏បានចលនាមន្ទីរពេទ្យហ្វាងមី គឺវឡុងជូនអំណោយចំនួន១០០ចំណែក (នំ ស្ករគ្រាប់) សរុបទឹកប្រាក់ជិត១០លានដុង សម្រាប់ក្មួយៗដែលមានស្ថានភាពលំបាក។
ក្នុងឱកាសបុណ្យសែនព្រះខែឆ្នាំនេះ សម្ព័ន្ធយុវជនខណ្ឌប៊ិញធ្វី បានចលនាអំណោយជាង ៥០០ចំណែក សម្រាប់ជូនក្មួយៗដែលមានស្ថានភាពលំបាក បានលេងសប្បាយក្នុងឱកាសបុណ្យសែនព្រះខែ។ គណៈអចិន្រ្តៃយ៍នៃសម្ព័ន្ធយុវជនខ័ណ្ឌ បានចង្អុលការដល់មូលដ្ឋានសម្ព័ន្ធយុវជននានា រៀបចំល្បែងលេងកម្សាន្តជាច្រើនសម្រាប់ក្មួយៗបាន លេងសប្បាយក្នុងឱកាសបុណ្យសែនព្រះខែ មានដូច ៖ ប្រឡងធ្វើគោម ច្រៀងរាំ ជាមួយនឹងសកម្មភាពទៅសួរសុខទុក្ខនិងជូនអំណោយដល់កុមារដែលមានស្ថានភាពលំបាក៕
ដំណឹង រូបៈ ក្វឹកថាយ - លេងមី