ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

03/09/2019 - 16:18

បើក​ពិ​ព័រណ៍​គំ​នូរ​រូប​ភាព​៖ “៥​០​ឆ្នាំ​អនុ​វត្ត​មរ​តក​សាសន៍​របស់​លោក​ប្រ​ធាន​ហូ​ជី​មិញ​”

សារ​មន្ទី​រ​ក្រុង​កឹង​ធើ​ បាន​សហ​កា​រជា​មួយ​សារ​មន្ទី​រ​ក្រុង​ហូ​ជី​មិញ​ សា​ខា​ក្រុង​ហូ​ជី​មិញ​    សារ​       មន្ទី​រ​វិ​ចិត្រ​សិល្បៈ​ក្រុង​ហូ​ជី​មិញ​ ព្រម​ទាំង​វិចិត្រ​ករ​នៅ​ក្រុង​កឹង​ធើ​ បាន​រៀប​ចំ​ពិព័រណ៍​រូប​ថត​និង​គំ​នូរ៖   “៥​០​ឆ្នាំ​អនុ​វត្ត​មរតក​សាសន៍​របស់​លោក​ប្រ​ធាន​ហូជី​មិញ​”និង​ដាក់​បង្ហាញ​ពី​ប​ធាន​បទ “រូប​គំ​នូរ​ត​ស៊ូ​ក្នុង​ស​ម័យ​សង្គ្រាម​នៅ​វាល​រាប​ទន្លេ​គឺ​វឡុង​”។​ អញ្ជើញ​ចូល​រួម​មាន​សម​មិត្ត​ត្រឹង​ក្វឹ​កត្រុង លេខា​គណៈ​កម្មា​ធិការបក្ស​ក្រុង​កឹងធើ​ សម​មិត្ត​ឡេ​​ក្វាង​ម៉ា​ញ់ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹងធើ​ សមមិត្ត​យឿង​តឹង​ហៀន អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹងធើ​ មួយ​អន្លើ​រ​ដោយ​សម​មិត្ត​អតីត​ថ្នាក់​ដឹក​នាំ​ក្រុង​ កម្មា​ភិបាល​បដិ​វត្តន៍​ជើង​ចាស់​និង​អ្នក​តំ​ណាង​គ្រប់​រូប​ ព្រម​ទាំង​សិស្ស ​និស្សិត​។​

  ថ្នាក់​ដឹក​នាំ​ក្រុង​ និង​អ្នក​តំ​ណាង​កាត់​ខ្សែ​បូ​បើក​ពិ​ធី​តាំង​ពិ​ព័រណ៍​។​

ការ​តាំង​ពិ​ព័រណ៍​មាន​រូប​ថត​និង​គំ​នូរ១​២​០​ផ្ទាំង​ និង​ឯ​ក​សារ​ឧ​ទ្ទេស​នាម​ពី​កម្រង​មរតក​សាសន៍​របស់​អ៊ំ​ហូ ព្រម​ទាំង​ស​មិទ្ធ​ផល​លើ​គ្រប់​វិ​ស័យ​ ដូច៖ សេដ្ឋ​កិច្ច​ វប្បធ​ម៌​ សង្គម​ ការ​ពារ​ប្រ​ទេស​ សន្តិ​សុខ​ សាមគ្គី​ មិត្ត​ភាព​និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​របស់​ក្រុង​កឹង​ធើ​និយាយ​ដោយ​ឡែក​ ក្នុង​ទូទាំង​ប្រ​ទេស​និ​យាយ​រួម​ អស់រយៈ​ពេល​៥​០​ឆ្នាំ​ អនុ​វត្ត​មរតកសាសន៍​របស់​លោក​។​ ជាពិសេស​ ដាក់​បង្ហាញ​ពីប​ធាន​បទ ឧ​ទ្ទេស​នាម​ពីឯ​ក​សារ​និង​វត្ថុ​តាំង​ជាង​១​២​០​មុខ​ សុទ្ធ​តែ​​ជា​ផ្ទាំង​រូប​គំ​នូរស្តែ​ងពី​ជីវ​ភាព​និង​ការ​ត​ស៊ូ​របស់​កង​ទ័ព​ និង​ប្រ​ជា​ជន​វាល​រាប​ទន្លេ​គឺ​វឡុង​ ដែល​រចនា​ដោយ​វិ​ចិត្រ​ករ យុទ្ធ​ជន​ដោយ​ផ្ទាល់​អនុ​វត្ត​ក្នុង​ស​ម័យ​សង្គ្រាម​។​ ឆ្លង​តាម​រយៈ​នោះ​  ជួយ​ឱ្យ​អ្នក​ទស្សនា​យល់​ច្បាស់​ ពីប្រ​វត្តិ​សាស្រ្ត​របស់​ប្រ​ជា​ជាតិ​និង​តម្លៃ​នៃ​ផ្ទាំង​រូប​គំ​នូរដ៏​ពិ​សេស​     នេះ​។​

ការ​តាំង​ពិ​ព័រណ៍​រូប​ថត​និង​គំ​នូរ​ដាក់​បម្រើ​ជូន​ភ្ញៀវ​ទេស​ចរ​មកទស្ស​នា​កម្សាន្ត​រហូត​ដល់​ថ្ងៃ​៩​ ខែ​កញ្ញា​ ឆ្នាំ​២​០​១​៩​។​ ប​ធានបទនេះ​ នឹង​ដាក់​បម្រើ​ជូន​ភ្ញៀវ​ទស្សនា​កម្សាន្ត​រ​ហូត​ដល់​ថ្ងៃ​១​៥​ ខែ​ធ្នូ ឆ្នាំ​២​០​១​៩​៕         

ឡែធូ -លីសៀ

ចែករំលែកអត្ថបទ