ឆ្លងតាមរយៈការបំផុសចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ ស្មារតីភ្ញាក់រលឹកក្នុងការគោរពច្បាប់របស់ប្រជាជននៅឃុំដុងថាំង ស្រុកកើ-ដ ក្រុងកឹងធើ ត្រូវបានលើកកម្ពស់។ មាមីងតែងខ្នះខ្នែងចូលរួមក្នុងការចលនា រួមកម្លាំងជាមួយរដ្ឋអំណាច និងផ្នែកសមត្ថកិច្ចភូមិភាគ អនុវត្តល្អការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់ ការពារភាពសុខសាន្តជូនភូមិស្រុក។
ប្រជាជននៅភូមិថើយហីបចូលរួមជួសជុលផ្លូវជនបទ។
នៅភូមិដុងថាំង ឃុំដុងថាំង មានទម្រង់ "ប្រជាសហគមន៍នៅភូមិដុងថាំង អនុវត្តនូវគោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋនិងសេចក្ដីកំណត់របស់ភូមិភាគ” ដែលបានបង្កើតកាលពីឆ្នាំ២០១៤រហូតដល់ពេលនេះបានពង្រីកប្រសិទ្ធភាព ទាក់ទាញបានប្រជាជនចូលរួមយ៉ាងកុះករ។ អ្នកស្រីយឿងធីម៉ាន់ លេខាសាខាបក្សនិងជាប្រធានភូមិដុងថាំង ឲ្យដឹង៖ "មុននេះ ជីវភាពប្រជាជននៅជួបលំបាកច្រើន រស់នៅប្រកបរបរកសិកម្ម ធ្វើការឈ្នួលជាចម្បង ម្ល៉ោះហើយការយល់ដឹងក៏ដូចជាឱកាសបានជិតដិតជាមួយចំណេះដឹងអំពីច្បាប់របស់ប្រជាជននៅមានកម្រិត។ តាមរយៈការអនុវត្តទម្រង់ ឃើញថាមាមីងបានបញ្ជ្រាបនូវការផ្សព្វ ផ្សាយ ស្វែងយល់ ម្ល៉ោះហើយការយល់ដឹងជាសន្សឹមៗបានលើកកម្ពស់ អនុវត្តត្រឹមត្រូវតាមសេចក្ដីកំណត់របស់ច្បាប់ ម្ល៉ោះហើយស្ថានភាពល្មើសច្បាប់ក្នុងសហគមន៍ជនជាតិខ្មែរលើភូមិសាស្រ្តតិចកើតមាន"។
នគរបាលនិងគណៈ ផ្នែក អង្គការមហាជន ឃុំដុងថាំង បានជំរុញការងារផ្សព្វផ្សាយចលនា អប់រំច្បាប់ដោយរូបភាពជាច្រើន ដូចជា៖ ប្រជុំសកម្មភាពច្បាប់នៅទីវត្តអារាមខ្មែរលើភូមិសាស្រ្ត បង្កើតក្លឹបច្បាប់ ទូសៀវភៅច្បាប់ជាដើម ដើម្បីមាមីងជនជាតិចូលរួម ស្វែងយល់ចំណេះដឹងខាងច្បាប់។ ឆ្លងតាមរយៈនោះ ចំណេះដឹងខាងច្បាប់របស់ជនរួមជាតិខ្មែរមានការវិវឌ្ឍយ៉ាងសកម្ម។
ថើយហីប ក៏ជាភូមិមួយមានការវិវឌ្ឍច្រើនក្នុងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់។ មីងង្វៀនធីហាយ រស់នៅភូមិភាគនេះតាំងពីយូរលង់បានឲ្យដឹងដោយក្តីរីករាយ៖ "ផ្លូវជនបទត្រូវបានចាក់បេតុងរួចរាល់ ការធ្វើដំណើរទៅមកបានងាយស្រួល។ ថ្វីបើដូច្នោះក្ដី មុខសញ្ញាឆក់ប្លន់តែងធ្វើសកម្មភាពផងដែរ។ ព្រោះហេតុនោះ ខណៈពេលភូមិភាគចលនាអនុវត្តទម្រង់ "ទ្វាររបងសន្តិសុខសណ្តាប់ធ្នាប់" ទម្រង់ "អំពូលអគ្គិសនីនៅខាងមុខផ្ទះ" ខ្ញុំស្ម័គ្រចិត្តចូលរួមភ្លាម។ ផ្ដើមពីទម្រង់នេះ មុខសញ្ញាឆក់ប្លន់មានការក្រែងរអែង លែងហ៊ានឆាឆៅដូចពីមុនទៀត"។ តាមប្រសាសន៍លោកឡេថៀងជី លេខាសាខាបក្សនិងជាប្រធានភូមិថើយហីប ឲ្យដឹង៖ "ឆ្លងតាមរយៈការផ្សព្វផ្សាយចលនាស្មារតីភ្ញាក់រលឹករបស់ប្រជាជនបានលើកកម្ពស់ មានការប្រុងប្រយ័ត្នចំពោះមុខសញ្ញាដែលប្រព្រឹត្តបទល្មើសឬបាបគ្រោះសង្គម ហ៊ានបរិហារជនល្មើស លើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន ក្នុងការការពាររបស់ទ្រព្យ"។
លោកង្វៀនត្រុងធ្វី ប្រធានគណៈកម្មាធិការប្រជាជនឃុំដុងថាំង ឲ្យដឹង៖ "ឆ្លងតាមរយៈការអនុវត្តទម្រង់ "ប្រជាចលនាប៉ិនប្រសប់"ក្នុងវិស័យសន្តិសុខសណ្តាប់ធ្នាប់ ប្រជាជនតែងត្រៀមលក្ខណៈចូលរួមក្នុងការបរិហារនិងចាប់ខ្លួនជនល្មើស បង្កើតឲ្យទៅជាចលនាបង្ការ បង្រ្កាបទប់ស្កាត់ជនល្មើសចូលមកភូមិសាស្រ្តធ្វើសកម្មភាព។ល។ អាស្រ័យហេតុនោះ បទល្មើសបានកាត់បន្ថយច្បាស់ក្រឡែត សន្តិសុខសណ្តាប់នៅភូមិភាគបានរក្សាខ្ជាប់"៕
ចឹងហឹង - ថាច់ធី