មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

20/08/2019 - 08:48

លឿង​ហ្វា A អនុ​វត្ត​ល្អការ​ងារ​តប​ស្នង​សង​គុណ​

ប៉ុន្មាន​ឆ្នាំ​កន្លង​ បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​ និង​ប្រ​ជា​ជន​ឃុំ​លឿង​ហ្វាA ស្រុក​ចូវ​ថាញ់ ខេត្ត​​ត្រាវិញ តែង​អនុ​វត្ត​ល្អ​ការ​ងារ​ថែ​ទាំ​សុខភាព​អ្នក​មាន​ស​គុណ​ចំ​ពោះ​បដិ​វត្តន៍​ សម្ដែង​នូវ​ការ​ដឹង​គុណ​ចំ​ពោះ​វីរ​ជន​ដែល​បាន​ពលី​ជីវិត​ដើម្បី​ឯ​ករាជ្យ​ សេរី​ភាព​ប្រ​ទេស​ជាតិ​។​

  អ្នក​មីង​ថាច់​ធីសិន  នៅ​ភូមិ​ដៃ​ទែន​ជាយុទ្ធ​នារី​ពិ​ការ​កម្រិត​២​/៤​។​

ឆ្លង​កាត់​ការ​តស៊ូ​ទាំង​ពីរ​លើ​ក លើ​ភូមិ​សាស្រ្ត​ ឃុំ​លឿង​ហ្វាAមាន​ការ​ប្រ​យុទ្ធ​តតាំង​យ៉ាង​អង់​អាច ដូច​ជា​នៅ​ប៉ុស្ដិ៍​កូវសី (តូច ធំ) ប៉ុស្ដិ៍​ហ្វា​ឡាក ប៉ុស្ដិ៍​គៀង ប៉ុស្ដិ៍​សា​មុក និង​ប៉ុស្ដិ៍​ចាយ៉ឺ។​ ជា​មួយ​ស្មារ​តី​ប្រ​យុទ្ធ​យ៉ាង​អង់​អាច​ក្លា​ហាន​របស់​កង​ទ័ព​ និង​ប្រជា​ជន​លឿង​ហ្វា (បច្ចុ​ប្បន្ន​ ជាលឿង​ហ្វាA) ក៏​ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ត្រចះ​ត្រ​ចង់​ជា​បន្ត​បន្ទាប់​។​ ដើម្បី​ទទួល​បាន​ជ័យ​ជម្នះ​នោះ​ លឿង​ហ្វាA មាន​កុល​បុត្ត​ឆ្នើម​ៗ​ជា​ច្រើន​ជា​​ជនជាតិ​កិញ និង​ជន​ជាតិ​ខ្មែរ​ បាន​ពលី​ជី​វិត​ដើម្បី​បុព្វ​ហេតុ​រំដោះ​ជាតិ​ ឯ​ករាជ្យ​ សេរី​ភាព​ប្រ​ទេស​ជាតិ​។​ ជាក់​ស្ដែង​ ដូចជា​ វីរនារី​កម្លាំង​ប្រ​ដាប់​អាវុធ​ កៀង​ធី​ញ៉ឹ​ង រួម​ជា​មួយ​យុទ្ធ​ជន​ពលី​១​២​៤​រូប យុទ្ធ​ជន​ពិ​ការ​៤​១​រូប យុទ្ធ​ជន​ជំងឺ​១​រូប និង​គ្រួ​សារ​មាន​ស​គុណ​ចំ​ពោះ​ប្រ​ទេស​ជាតិ​រាប់រយ​គ្រួ​សារ។​ ក្នុង​នោះ​ មា​ន​បុគ្គ​លជាង​២​០​០​រូប​បាន​ទទួល​មេ​ដាយ គ្រឿង​ឥ​ស្សរិយ​យស និង​ប័ណ្ណ​សរ​សើរ​របស់​រដ្ឋា​ភិ​បាល​។​ សព្វ​ថ្ងៃ​ លឿង​ហ្វាA មាន​វីរ​មា​តា​វៀត​ណាម​មួយ​រូប​កំ​ពុង​រស់​នៅ​។​

ឆ្នាំ​២​០​១​៤​ ឃុំ​លឿង​ហ្វាA បាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ទ​ទួល​ស្គាល់​ឃុំ​សម្រេច​បទ​ដ្ឋាន​ លើ​កកម្ពស់​កម្រិត​ជីវ​ភាព​យុទ្ធ​ជន​ពិ​ការ​ យុទ្ធ​ជន​ជំងឺ​ និង​គ្រួ​សារ​យុទ្ធ​ជន​ពលី​ ស្មើ​នឹង​កម្រិត​ជីវភាព​មធ្យម​របស់​ប្រ​ជា​ជន​ក្នុង​ភូមិ​ស្រុក​ឡើង​ទៅ​។​ ដើម្បី​រក្សា​លំ​នឹង​និង​ពង្រីក​ប្រសិ​ទ្ធ​ភាព​នោះ​ ប៉ុន្មាន​ឆ្នាំ​កន្លង​ គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ឃុំ​ បាន​បង្កើន​ការ​ដឹក​នាំ​ ចង្អុល​ការ​អនុ​វត្ត​បាន​ទាន់​ពេល​និង​ពេញ​លេញ​ គោ​លនយោ​បាយ​អា​ទិភាព​របស់​បក្ស​ រដ្ឋ​ដល់​គ្រួ​សារ​ដែល​មាន​សគុណ​ចំ​ពោះ​ប្រ​ទេស​ជាតិ​។​

អ្នក​មីង​ថាច់​ធី​សិន ជា​យុទ្ធ​នារី​ពិការ​កម្រិត​២​/៤​ នៅ​ភូមិ​ដៃ​ទែន ជា​ក្មួយ​វីរ​មាតា​វៀត​ណាម​គឹមធី​យ៉ោន និង​ជា​ប្រ​ព័ន្ធ​យុទ្ធ​ជន​ពលី​ថាច់​ជា ឱ្យ​ដឹង​៖ “ដើម្បី​ប្រ​ជា​ជន​ ប្រ​ទេស​ជាតិ​ ជនរួម​ជាតិ​ខ្មែរ​ លឿង​ហ្វាA តែ​ងសាម​គ្គី​នឹង​ជន​ជាតិ​នានា​ រួម​ជា​មួយ​នឹង​បក្ស​ រដ្ឋ បណ្ដេញ​ខ្មាំង​សត្រូវ​ឈ្លាន​ពាន។​ ក្រោយ​ពី​រំ​ដោះ​ បក្ខ​ភាពនិង​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ តែ​ង​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​គ្រប់​បែប​យ៉ាង​ អំ​ពី​សម្ភារ​ៈ​និង​ស្មារ​តី​ដល់​គ្រួ​សារ ដែល​មាន​ស​គុណ​ចំ​ពោះ​ប្រ​ទេស​ជាតិ​។​ គ្រួ​សារ ខ្ញុំ​រៀង​រាល់​ខែ​ តែ​ង​ទទួល​បាន​ប្រាក់​ឧ​បត្ថម្ភ​ជា​ប្រ​ចាំ​។​ ក្រៅ​ពី​នោះ​ ក្នុង​ឱ​កាស​ថ្ងៃ​បុណ្យ​ទាន​ម្ដងៗ​ គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​គ្រប់លំ​ដាប់​ថ្នាក់​ តែ​ងមក​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​។​ ចិត្ត​ខ្ញុំ​សប្បាយ​រីក​រាយ​ និង​មាន​សេច​ក្ដី​សុខ​ខ្លាំង​ណាស់​ ទន្ទឹម​នឹង​នោះ​ ក៏​ដឹក​នាំ​ផ្ដែផ្ដាំ​កូន​ចៅ​ក្នុង​គ្រួ​សារ ត្រូវ​បន្ត​ពង្រីក​ប្រ​វេណី​បដិ​វត្តន៍​ ធ្វើ​ជា​គំរូ​ក្នុង​ការអនុ​វត្ត​តាម​គោ​ល​មា​គ៌ា​ គោ​ល​ការណ៍​របស់​បក្ស​ គោ​លន​យោ​បាយ​ច្បាប់​របស់​រដ្ឋ”។​

លោក​តូង​វ៉ាន់​តាយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​លឿង​ហ្វាA ឱ្យ​ដឹង​៖ “ដោយ​កំ​ណត់​ច្បាស់​ថា  កិច្ច​ការ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ដល់​អ្នក​ដែល​មាន​សគុណ​ចំ​ពោះ​ប្រ​ទេស​ជាតិ​ជាគោ​ល​ការណ៍​ចម្បង​របស់​បក្ស​និង​រដ្ឋ អាស្រ័យ​ហេតុ​នោះ​ រៀង​រាល់​ឆ្នាំ​​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ឃុំ​លឿង​ហ្វាA តែ​ង​កសាង​ផែន​ការ​យ៉ាង​ច្បាស់​លាស់​ ដើម្បី​ផ្តុំ​កម្លាំង​ដឹក​នាំ​ ចង្អុល​ការ​អនុ​វត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ​សម​ស្រប​ជា​មួយ​នឹង​លក្ខណ​សម្បត្តិ​របស់​ភូមិ​ភាគ​”៕

                                 ម៉ា​ល័យ​-ពេជ្រ​សឿន

ចែករំលែកអត្ថបទ