29/07/2019 - 09:06

ម​ហាស​ន្និ​បាត​តំ​ណាង​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ ខេត្ត​សុក​ត្រាំង​ លើក​ IX​ អា​ណត្តិ​កាល​ ២០១៩​ - ២០២៤

* សម​មិត្ត យឿង​សា​ខា ជាប់​ឆ្នោត​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ ខេត្ត​សុក​ត្រាំង​ សា​ជា​ថ្មី​។

ម​ហា​សន្និ​បាត​តំ​ណាង​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ ខេត្ត​សុក​ត្រាំង ​លើក​IX​ អា​ណត្តិ​កាល​ ២០១៩​ - ២០២៤​ ទើប​បាន​ប្រ​ព្រឹត្ត​ឡើង​យ៉ាង​ជោគ​ជ័យ​ប្រ​សើរ​។

​   អ្នក​ស្រី ត្រឿង​ធី​ង៉ុក​អាញ់​ អ​នុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​មជ្ឈិម​​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម ​​ជូន​ឆា​យា​​លក្ខណ៍​អ៊ំ​ដល់​ម​ហា​សន្និ​បាត​។

អា​ណត្តិ​កាល​កន្លង​ រណ​សិរ្ស​មាតុ​ភូមិ​គ្រប់​លំ​ដាប់​ថ្នាក់​ខេត្ត​សុក​ត្រាំង​ មិន​បង្អង់​ផ្លាស់​ថ្មី​ខ្លឹម​សារ​ រ​បៀប​ស​កម្ម​ភាព​ ផ្ដុំ​កម្លាំ​ង​​ឆ្ពោះ​​មក​​កាន់​​មូល​ដ្ឋាន​។ ការ​ងារ​សហ​ការ​ស​កម្ម​ភា​ព​ជា​មួយ​នឹង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ និង​គ្រប់​អ​ង្គ​ការ​ជា​សមាជិក ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ស្អិត​ល្មួត​ មាន​របៀប​រៀប​រយ​ ប្រ​ព័ន្ធ​ចាត់កា​រ​​ យន្ត​ការ​កម្មា​ភិ​បាល​ជា​ជំ​ហាន​ មាន​ការ​ពង្រឹងលើក​កម្ពស់​គុណ​ភាព​ស​កម្ម​ភាព​។ រាល់​ការ​ចលនា​ និង​ការ​ចលនា​របស់​រណ​សិរ្ស​ របស់​អង្គ​ការ​ជា​សមា​ជិក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​មាន​​ភាព​ស៊ី​ជម្រៅ​ មាន​កម្លាំង​សាយ​ភាយ​ខ្លាំង​ក្លា​ដាស់​​ភ្ញោក​ប្រ​ពៃ​ណី​ស្នេ​ហា​ជាតិ​ ទឹក​ចិត្ត​មោទ​ន​ភា​ព​ជន​ជាតិ​ ពង្រីក​លក្ខណៈ​រឹង​ប៉ឹង​ ច្នៃ​ប្រ​តិដ្ឋ​របស់​ប្រ​​ជា​ជន​រួម​គ្នា​ចូល​រួម​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ ដោះ​ស្រាយ​រាល់​បញ្ហា​សង្គម​ ក​សាង​ជន​បទ​ថ្មី​ ផ្សារ​អារ្យ​ធម៌​ រួម​ចំ​ណែក​យ៉ាង​ស​កម្ម​ ក្នុង​ការ​អ​នុ​វត្ត​រាល់​ចល​នា​ទូ​ទាំង​ប្រ​ជា​ជន​ក្នុង​ការ​ធា​នា​​សុ​វត្ថិ​ភាព​ច​រា​ចរ​ ថែ​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ បង្ការ​បង្រ្កាប​ឧក្រិដ្ឋ​កម្ម​ ការ​ពារ​បរិ​ស្ថាន​ កាត់​បន្ថយ​ភាព​ក្រី​ក្រ​ប្រ​កប​ដោយ​ចីរ​ភាព​.....។

ក្នុង​អា​ណត្តិ​កាល​កន្លង​ រណ​សិរ្ស​និង​គ្រប់​អង្គ​ការ​ជា​ស​មា​ជិក​បាន​ចលនា​ទឹក​ប្រាក់​ជាង​៨៦៨​ពាន់​លាន​​ដុង​ជូន​កម្ម​វិ​ធី​សុ​ខុ​មាល​ភាព​សង្គម​;  សង់​ថ្មី​និង​ជួស​​ជុល​ផ្ទះ​ម​ហា​សាម​គ្គី​២.៣៥២​ខ្នង ឧបត្ថម្ភ​ពិ​និត្យ​ព្យា​​បាល​ជំ​ងឺ​​ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ក្រី​ក្រ​ ជូន​អា​ហា​រូប​ករណ៍​ដល់​សិស្ស​ក្រី​ក្រ​​ជំ​នួយ​ការ​ផ​លិត​កម្ម​ សួរ​សុខ​ទុ​ក្ខ​ជូន​អំ​ណោយ​ដល់​អ្នក​ក្រ ​ស​រុប​ចំ​នួន​ទឹក​​ប្រាក់​៨២​ពាន់​លាន​ដុង​។ រណ​សិរ្ស​និង​គ្រប់​អង្គ​ការ​ ជាស​មា​ជិក​សហ​ការ​ចល​នា​មូល​និ​ធិ​ “តប​ស្នង​សង​​គុណ”​ ជាង​១៤,៩ពាន់​លាន​ដុង​ ​ក​សាង​ផ្ទះ​ឧប​ការ​គុណ​​៧.​៤០៤​ខ្នង​និង​ជូន​អំណោ​យ​ចំ​នួន​២១៧.​០០២​ចំ​ណែក​ ក​សាង​ផ្ទះ​សម្រេច​៦.០៧៤​/៦.១០១​ខ្នង​ជូន​អ្នក​មាន​ស​គុណ​ចំ​ពោះ​ប​ដិ​វត្តន៍​...។ គ្រប់​អង្គ​ការ​ជា​ស​មា​ជិក​​របស់​រណ​សិរ្ស​ បាន​ចលនា​សម្ព័ន្ធ​យុវ​ជន​ ស​មា​ជិក​ស​មា​គម​ចូល​រួម​កម្លាំង​ពល​កម្ម​ចំ​នួន​១.​០៣៥​.៧២៦​ថ្ងៃ ដាំ​ផ្កា​ ដាំ​ឈើ​ម្លប់​បៃ​តង​ជាង​២៣​.០១២.​៣០៧​ដើម​ កាប់​ឆ្ការ​ព្រៃ​ស៊ុប​ទ្រុប​បាន​៥.០៥៥​.៤៥៣​ម៉ែត្រ​ និង​ជួស​ជុល​ ផ្លូវ​ជន​បទ​ចំ​នួន​៣.៦១៤​.៣៣៥​ម៉ែត្រ ជី​ក​ស្ដារ​ប្រ​ឡាយ​​២៤៨​.៥៣៤​ម៉ែត្រ​ សាង​​សង់​ ជួស​ជុល​ផ្ទះ​ជាង​២.៥២១​ខ្នង និង​អ​នុ​វត្ត​សំ​ណង់​ការ​ងារ​ជា​ច្រើន​ រួម​កម្លាំង​ក​សាង​​ជន​បទ​ថ្មី…​.។

ម​ហា​សន្និ​បាត​បាន​ឯក​ភាព​ជ្រើស​រើស​ ឧទ្ទេស​នាម​តំ​ណាង​៩០​នាក់​ចូល​រួម​ជា​សមា​ជិក​នៃ​គណៈ​កម្មា​ធិ​ការ​​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ ខេត្ត​សុក​ត្រាំង​ អាណត្តិ​កាល​២០១៩​-២០២៤។ ម​ហា​សន្និ​បាត​ជ្រើស​តំ​ណាង​១២​នាក់​ចូ​ល​រួមម​ហា​សន្និ​បាត​ថ្នាក់​លើ។​ សម​មិត្ត​យឿង​ សា​ខាជា​ប់​ឆ្នោត​សា​ជា​ថ្មី​ ជា​ប្រ​ធាន​គណៈ​កម្មា​ធិ​កា​រ​​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ ខេត្ត​សុក​ត្រាំង​ អា​ណត្តិ​​កាល​ ២០១៩​ - ២០២៤​ ៕ 

        លី​ធាន​ - ថាច់​ធី

ចែករំលែកអត្ថបទ