ដើម្បីម្ចាស់ការបង្ការបង្ក្រាបបទល្មើស ការងារផ្សព្វផ្សាយនិង ចលនាប្រជាជនលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន ត្រូវបានចាត់ទុកជាដំណោះស្រាយមួយប្រកបដោយប្រសិទ្ធភាព។ ផ្តើមពីមូលហេតុនោះ បានជាទម្រង់ “ឧគ្ឃោសនាសព្ទសន្តិសុខ” នៅឃុំថាញសើុង ស្រុកថ្កូវ ខេត្តត្រាវិញ បានរួមចំណែកក្នុងការធានា ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់លើភូមិសាស្រ្ត។
នគរបាលឃុំថាញសើុង កំពុងផ្សព្វផ្សាយច្បាប់ជូនប្រជាជន។
វរសេនីយ៍ទោ កៀងថាញ់ ប្រធាននគរបាលឃុំថាញសើុង ឲ្យដឹង៖ “ភូមិសាស្រ្តឃុំថាញ់សើុង ធំទូលាយ មានជនរួមជាតិខ្មែររស់នៅជាង៧០% ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់នៅមានភាពស្មុគស្មាញ។ ប្រជាជនលើភូមិសាស្រ្តឃុំ ភាគច្រើនប្រឹងប្រែងប្រកបការងាររកស៊ី ម្ល៉ោះហើយកិច្ចការប្រជុំប្រជាជន ដើម្បីផ្សព្វផ្សាយមានការលំបាកណាស់ បំផុតគឺភូមិនានានៅឆ្ងាយពីមជ្ឈមណ្ឌលឃុំ។ ដើម្បីជំរុញការងារផ្សព្វផ្សាយ អប់រំច្បាប់ ផ្ដល់ព័ត៌មានពីល្បិចកិច្ចកលសកម្មភាពនៃជនប្រព្រឹត្តបទល្មើស រួមចំណែកលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន ខ្នះខ្នែងចូលរួមបង្ការបង្ក្រាបទប់ស្កាត់ បរិហារឧក្រិតដ្ឋជន រក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងភូមិស្រុកដល់ប្រជាជន។ កាលពីឆ្នាំ២០១៤ នគរបាលឃុំថាញសើុងបានផ្សព្វផ្សាយទម្រង់ “ឧគ្ឃោសនាសព្ទសន្តិសុខ”។ កន្លងរយៈពេលអនុវត្តឃើញថាទម្រង់នោះទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។ ពិសេសគឺ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ ត្រូវបានផ្សព្វផ្សាយ ដើម្បីប្រជាជនយល់ដឹងបានទូលំទូលាយ”។
ស្តីពីរូបភាពសម្មភាព នគរបាល គឹមង៉ុករិន្ទ ឲ្យដឹង៖ “ដើម្បីកសាងនិងរក្សាខ្ជាប់កម្មវិធីរៀងរាល់សប្តាហ៍ យើងខ្ញុំធ្វើដំណើរទៅកាន់ក្រុមជំនាញការនគរបាលស្រុកថ្កូវ ដើម្បីក្តាប់ព័ត៌មានដែលត្រូវផ្សព្វផ្សាយ ពិសេសគឺខ្លឹមសារដែលពាក់ព័ន្ធដល់សុវត្ថិភាពចរាចរ ស្ថានភាពឧក្រិដ្ឋកម្ម បាបគ្រោះសង្គម គ្រឿងញៀន។ល។ រួចចាក់ផ្សាយតាមឧគ្ឃោសនាសព្ទ”។ មិនត្រឹមតែផ្សព្វផ្សាយតាមស្ថានីយផ្សាយសំឡេង និងតាមរយៈ “ឧគ្ឃោសនាសព្ទសន្តិសុខ” របស់នគរបាលឃុំថាញសុើងប៉ុណ្ណោះទេ យើងខ្ញុំថែមទាំងអនុវត្តការផ្សព្វផ្សាយចល័តទៀតផង។ ផ្តើមពីទោចក្រយានយន្តរបស់ខ្លួន នគរបាលគឹមង៉ុករិន្ទ បានច្នៃឆ្អឹង ដែកដាក់ឧគ្ឃោសនាសព្ទ អ្នកអង្គុយខាងក្រោយកាន់អាគុយនិងម៉ាស៊ីនថតសម្លែងយ៉ាងងាយស្រួល។ ម្យ៉ាងទៀត ខ្លឹមសារផ្សព្វផ្សាយបានបញ្ចូលសំឡេងស្រាប់បើកបរបណ្តើរចាក់ផ្សាយឲ្យអ្នកស្តាប់បណ្តើរ។ អាស្រ័យហេតុនោះ អាចនឹងចល័តបានច្រើនកន្លែងចំពោះកន្លែងណាដែលមានប្រជាជនកុះករដូច៖ ទីផ្សារក្រុមហ៊ុន តំបន់ស្មុគស្មាញខាងសន្តិសុខសណ្តាប់ធ្នាប់ជាដើម។ ផ្តើមពីនោះ ទម្រង់បានជួយឲ្យប្រជាជនក្តាប់បាន ព័ត៌មានសំខាន់ៗគ្រប់ពេលវេលា។ សូម្បីតែពេលពួកគាត់កំពុងពលកម្មផលិតក៏ដោយ។ ពូគឹមថាយ ភូមិផ្នោដើមច្រេស ឲ្យដឹង៖ “ការផ្សព្វផ្សាយតាមរយៈឧគ្ឃោសនាសព្ទចល័ត ប្រជាជនយើងខ្ញុំទទួលបានព័ត៌មានយ៉ាងងាយស្រួល ផ្តើមពីនោះយល់ច្បាស់និងមានស្មារតីភ្ញាក់រលឹកក្នុងការចូលរួមរក្សាសន្តិសុខសណ្តាប់ធ្នាប់លើភូមិសាស្រ្ត”៕
សឺនម៉ាល័យ -លីសៀ