10/06/2019 - 17:02

អាង​យ៉ាង-អភិ​វឌ្ឍ​អា​ស្រ័យ​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​គោល​ន​យោបាយ​ជន​ជាតិ​

ប៉ុន្មាន​ឆ្នាំ​កន្លង​ ខេត្ត​អាង​យ៉ាង​អ​នុ​វត្ត​​មាន​ប្រ​សិទ្ធ​ភាព​នូវ​គោល​ន​យោបាយ​​ជន​ជាតិ​ ផ្ដើម​ពី​នោះ​ ជីវ​ភាព​សម្ភារៈ​និង​ស្មារ​តី​របស់​ជន​រួម​ជាតិ​ភាគ​តិច​បាន​លើក​​កម្ពស់​ មា​មីង​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​​ក្រី​ក្រ​ លំ​នឹង​ជីវ​ភាព​។

ផ្ដើម​ពី​ប្រ​ភព​ទុន​ឧបត្ថម្ភ​រប​ស់​រដ្ឋ​ បាន​ជួយ​បង​ស្រី​នាង​សុខ​ធាន​ នៅ​ឃុំ​វ៉ាន់​យ៉ាវ​ ស្រុក​ទិញ​បៀង​ ពង្រីក​បាន​រប​រ​​ប្រ​ពៃ​ណី​។

លោក​ម៉ែន​ផ​លី​ ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​អាង​យ៉ាង​ ឲ្យ​ដឹង​៖ ការផ្សព្វ​ផ្សាយ​កម្ម​វិ​ធី​១៣៥​ (ដំ​ណាក់​​កាល​១៩៩៩​-២០១៨​) ខេត្ត​អាង​យ៉ាង​ បាន​ក​សាង​សំ​ណង់​ចំ​​នួន​៤០២​ ស​រុប​ទឹក​ប្រាក់​វិ​និ​យោគ​ជិត​៣០០​ពាន់​លាន​ដុង​ គួប​ផ្សំ​នឹង​គម្រោង​ឧបត្ថម្ភ​អភិ​វឌ្ឍ​ផលិត​កម្ម​ ក​សាង​សំ​ណង់​ធា​រា​សាស្រ្ត​ អគ្គិស​នី​​សា​លា​រៀន​ ផ្សារ​ដំ​ណាក់​សុ​ខា​ភិ​បាល​ អ​គារ​​វប្ប​ធម៌​។​ ក្រៅ​ពី​នោះ​ អនុ​វត្ត​សេច​ក្ដី​សម្រេច​លេខ​១៣៤​/QĐ-TTg​ របស់​នា​យក​​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល​ ខេត្ត​អាង​យ៉ាង​ សង់​ផ្ទះ​​ជូន​ជន​រួម​ជាតិ​ភាគ​តិច​បាន​៥.៤២០​ខ្នង ​ស្ថា​នីយ​ផ្ដល់​ទឹក​ស្អាត​​ប្រើ​ប្រាស់​នៅ​តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល​៥៤​សំ​ណង់​​ស​រុប​ទឹក​​ប្រាក់​៥៤​ពាន់​សាន​ដុង​។ “បើ​គិត​ពី​ដើម​ឆ្នាំ​២០១២​ អាង​យ៉ាង​នៅ​មាន​គ្រួសារ​ក្រី​ក្រ​៤១.២៨១​ (ស្រូប​អត្រា៧,៨៤​%) គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រី​ក្រ​៣២.០៤៥​ (៦,១%​) ក្នុង​នោះ គ្រួ​សារ​ក្រី​ក្រ​ជា​ជន​ជាតិ​ភាគ​តិច​គឺ​ចំ​នួន​៥.៩៥០​គ្រួ​សារ​ (ស្រូប​អត្រា​២២,៧​% នៃ​ចំ​នួន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​រួម​) មក​ដល់​ចុង​ឆ្នាំ​២០១៨ គ្រួ​សារ​ក្រី​ក្រ​នៅ​ចំ​នួន​​១៩.៩៨៩​គ្រួ​សារ​ (ស្រូប​អត្រា​៣,៦៧​%) គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រី​ក្រ​៣១.៦៩០​ (៥,៨២%​); ក្នុង​នោះ គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ​គឺ​៤.៣៣៨​គ្រួ​សារ​ (ស្រូប​អត្រា​១៦,១​% នៃ​ចំ​នួន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​រួម​)” លោក​ម៉ែន​ផ​លី​ ឲ្យ​ដឹង​ដូច្នេះ​។

ជា​មួយ​នឹង​កម្ម​វិ​ធី​​គម្រោង​របស់​រដ្ឋា​ភិ​បាល​និង​ខេត្ត​ បាន​វិ​និ​យោគ​អភិ​វឌ្ឍ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ តំ​បន់​ភ្នំ​ មាន​បណ្ដាញ​​​មណ្ឌល​តាំង​ទី​លំ​នៅ​ជា​ច្រើន​ បាន​កែ​លម្អ​និង​ក​កើត​ថ្មី​។ លោក​ចៅ​យ៉ាត់​ នៅ​ភូមិ​បា​ឌាង​ ឃុំ​អាង​គឺ​ (ស្រុក​ទិញ​បៀង​) ឲ្យ​ដឹង​ដោយ​ក្តី​រីក​រាយ​៖ “ជន​រួម​ជាតិ​នៅ​តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល​ រីក​រាយ​ដោយ​បាន​បក្ស​និង​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​អភិ​វឌ្ឍ​ប្រ​ព័ន្ធ​​អគ្គិ​ស​នី​ និង​ប្រ​ព័ន្ធ​ផ្ដល់​ទឹក​ប្រើ​ប្រាស់​ ឧបត្ថម្ភ​សត្វ​ចិញ្ចឹម​ ពូជ​​ដំ​ណាំ។​ មា​មីង​សាម​គ្គី​រួម​គ្នាក​សាង​ភូមិ​ស្រុក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃកាន់​តែ​ជឿន​លឿន​ឡើង​”។​

គ្រួ​សារ​បង​ចៅ​សិន​ ជន​ជាតិ​ខ្មែរ​នៅ​ភូមិ​អាង​ហ្វា ​ឃុំ​ចូវ​​ឡាំង (ស្រុក​ទ្រីតូង​) បាន​ស្ដារ​ឡើង​វិញ​របរ​រម្ងាស់​ស្ករ​ត្នោត​ ម្ល៉ោះ​ហើយ​ជីវ​ភាព​កាន់​តែ​ធូរ​ធារ​ឡើង​។ “ពី​មុន​​ជីវ​ភាព​ជួប​លំ​​បាក​ខ្លាំង​ ខ្វះ​ទុន​វិ​និ​យោគ​ ម្ល៉ោះ​ហើយ​លំ​បាក​ក្នុង​ការ​រម្ងាស់​​ស្ករ​ត្នោត​។ អា​ស្រ័យ​បុល​បាន​ទុន​អា​ទិ​ភាព​ពី​ធ​នា​គារ​៤៥​លាន​​ដុង ​គ្រួ​សារ​ខ្ញុំ​ទិញ​សម្ភារៈ​សម្រាប់​រម្ងាស់​ស្ករ​ត្នោត​ និង​ម្ចាស់​ការ​ប្រើ​ប្រាស់​វត្ថុ​ធាតុ​ដើម​សម្រាប់​របរ​រម្ងាស់​ស្ករ​ត្នោត​។ ក្រៅ​ពី​ដើម​​ត្នោត​២០​ដើម​របស់​គ្រួ​សារ​ ខ្ញុំ​ថែម​ទាំង​ទិញ​ដើម​ត្នោត​រាប់​សិប​ដើម​របស់​មា​មីង​នៅ​ភូមិ​ស្រុក​បន្ថែម​ទៀត​ ដើម្បី​យក​ទឹក​រម្ងាស់​​ស្ករ​ រក​​ប្រាក់​ចំ​ណូល​សង​បំ​ណុល​ធ​នា​គារ​ឲ្យ​បាន​ឆាប់ ​និងបាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ”​ បង​ចៅ​សិន​ ​ឲ្យ​ដឹង​ដូច្នេះ។​

ផ្ដើម​ពី​ការ​អនុ​វត្ត​នូវ​គោល​ន​យោ​បាយ​ជន​ជាតិ​មាន​ប្រ​សិទ្ធ​​ភាព​ ជន​រួម​ជាតិ​ភាគ​តិច​នៅ​អាង​យ៉ាង​ តែង​ជឿ​ទុក​ចិត្ត​ទៅ​លើ​គោល​ន​យោ​បាយ​របស់​បក្ស​និង​រដ្ឋ​ ហើយ​ស​កម្ម​ចូល​រួម​រាល់​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ​ ការ​ចលនា​អា​ស្រ័យ​​អង្គ​ការ​បក្ស​និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​គ្រប់​លំ​ដាប់​ថ្នាក់​បំ​ផុស​៕

​ភឿង​ង៉ី​ (យោង​ http://baodantoc.com.vn​)​-ទី​ទុយ​

 

 

ចែករំលែកអត្ថបទ