ប្រចាំការនៃគណៈកម្មាធិការបក្សក្រុងកឹងធើ ជួបធ្វើការជាមួយថ្នាក់ដឹកនាំ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុង អំពីការងារត្រៀមបម្រុងសម្រាប់មហាសន្និបាតរណសិរ្សមាតុភូមិវៀតណាមក្រុង អាណត្តិកាល ២០១៩ - ២០២៤។
សមមិត្តត្រឹងក្វឹកទ្រុង សមាជិកមជ្ឈិមបក្ស លេខាបក្សក្រុងថ្លែងយោបល់
ចង្អុលការក្នុងអង្គប្រជុំ។
ថ្លែងយោបល់ក្នុងឱកាសពិភាក្សាការងារ សមមិត្តត្រឹងក្វឹកទ្រុង សមមិត្តផាមវ៉ាន់ហីវ ព្រមជាមួយនឹងតំណាងទាំងឡាយ បានស្នើគណៈប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ក្រុងបន្តការត្រួតពិនិត្យឡើងវិញរាល់ដំណាក់ការត្រៀមបម្រុង ដើម្បីចាត់តាំងមហាសន្និបាតរណសិរ្សក្រុងអាណត្តិកាល ២០១៩-២០២៤ សម្រេចបានជោគជ័យល្អប្រសើរ។
ក្នុងនោះ យកចិត្តទុកដាក់កែសម្រួលឯកសារ ត្រៀមបម្រុងយ៉ាងហ្មត់ចត់រាល់បទអន្តរាគមន៍ ក៏ដូចជាឯកសារដែលទាក់ទិន។ កសាងកម្មវិធីមហាសន្និបាតប្រកបដោយលក្ខណៈវិទ្យាសាស្រ្ត សមស្របធានាពេលវេលា ធ្វើឲ្យសុក្រឹតសំណុំឯកសារ បុគ្គលិក។ ទន្ទឹមនឹងនោះ ជំរុញការងារផ្សព្វផ្សាយគំរូលេចធ្លោក្នុងការអនុវត្តរាល់ការចលនា អាស្រ័យរណសិរ្សបំផុស សហការធានាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពអនាម័យម្ហូបអាហារ។ល។
តាមផែនការមហាសន្និបាតរណសិរ្សមាតុភូមិវៀតណាមក្រុង អាណត្តិកាល ២០១៩-២០២៤ គ្រោងនឹងចាត់តាំងនៅថ្ងៃ៣០-៣១ ខែឧសភា ឆ្នាំ២០១៩។ ដើម្បីត្រៀមបម្រុងឲ្យមហាសន្និបាត គណៈចាត់តាំងមហាសន្និបាតបានជំរុញការងារផ្សព្វផ្សាយអំពីមហាសន្និបាត ព្រមជាមួយនោះ បំផុសចលនារណសិរ្សគ្រប់លំដាប់ថ្នាក់កសាងសំណង់ ផ្នែកការងារចំនួន៤០៤ អំណរមហាសន្និបាតរណសិរ្សគ្រប់លំដាប់ថ្នាក់។ អំណរមហាសន្និបាតរណសិរ្សក្រុង បានបើកដំណើរការសាងសង់ផ្ទះ២៩ខ្នង មានតម្លៃជាង១,១ពាន់លានដុង កសាងការិយាល័យប្រវេណីស្ថាប័នរណសិរ្សមាតុភូមិវៀតណាមក្រុង៕
ថាញ់ធី - ថាច់ធី