កាលនៅធ្វើជាគ្រូបង្រៀន ពូហ្វិញណេ នៅភូមិខ្វាន់តាង ទីប្រជុំជនឡុងភូ ស្រុកឡុងភូ ខេត្តសុកត្រាំង ល្បីឈ្មោះជាអ្នកអស់ពីចិត្តពីថ្លើមដើម្បីសិស្សានុសិស្ស។ លុះពេលចូលនិវត្តន៍ ពូបន្តពង្រីកស្មារតីជួយគ្នាទៅវិញទៅមក ម្ល៉ោះហើយបានរដ្ឋអំណាចភូមិភាគនិងមាមីងខ្មែរជឿទុកចិត្តជ្រើសធ្វើជាអ្នកមានប្រជាប្រិយភាព។
|
ពូហ្វិញណេ អ្នកមានប្រជាប្រិយភាពក្នុងជន រួមជាតិខ្មែររបស់ខេត្ត។ |
លោកត្រឹងជីយុង អនុប្រធានគណៈ កម្មាធិការប្រជាជនទីប្រជុំជនឡុងភូ ឧទ្ទេសនាម ៖ “ពូហ្វិញណេ ជាអ្នកមានប្រជាប្រិយភាព ហើយបានមាមីងខ្មែរជឿទុកចិត្ត។ ពូនិងគ្រួសារ សកម្មរួមចំណែកជាកម្លាំងពលកម្ម ទឹកប្រាក់ ដីធ្លី ដំណាំរួមផ្សំ រួមជាមួយភូមិភាគ កសាងសំណង់ជនបទ ព្រមទាំងសកម្មចលនា ទូទាំងប្រជាជនជំរុញកូនរៀនសូត្រ។ ពិសេស គ្រួសារពូបានទទួលស្គាល់ជាគ្រួសារសង្វាតរៀន សូត្ររបស់ខេត្ត ហើយកូនៗ៦នាក់សុទ្ធតែជាវេជ្ជ បណ្ឌិត វិស្វករ និងគ្រូបង្រៀន”។
ពូហ្វិញណេ ឲ្យដឹង បានមាមីងជឿទុកចិត្ត ម្ល៉ោះហើយ ខ្ញុំតែងដាស់តឿនខ្លួនឯងនិងគ្រួសារត្រូវតែធ្វើគំរូ គោរពស្រឡាញ់រាប់អាន និងជួយអ្នកជិតខាង បំផុតគឺអ្នកមានស្ថានភាពលំបាក ជួបគ្រោះអកុសលក្នុងជីវភាព។ ជាមួយនឹងចរិតស្លូតបូត ស្រឡាញ់មនុស្សអស់ពីចិត្តដើម្បីសហគមន៍ ម្ល៉ោះហើយគាត់បានអ្នកផងស្រឡាញ់រាប់អាន។ ច្រើនឆ្នាំមកនេះ ជាមួយនឹងកិត្តិយសនិង ប្រជាប្រិយភាពរបស់ខ្លួន គាត់បានចលនាមាមីងខ្មែរក្នុងភូមិចូលរួមកសាងសង្គមរៀនសូត្រ និងកសាងជនបទថ្មី។ បំផុតគឺក្នុងការចលនាសប្បុរសជនឧបត្ថម្ភសិក្ខូបករណ៍ដល់សាលារៀននានា ជួបលំបាកនិងអាហារូបករណ៍ដល់សិស្សក្រីក្ររៀនពូកែ លើភូមិសាស្រ្តស្រុកឡុងភូ។ រយៈពេលកន្លង ពូចលនាបានទូរទស្សន៍២០គ្រឿង កុំព្យូទ័រចំនួន១៥គ្រឿងជំនួយដល់សាលារៀននានា កង់ ចំនួន១០៣គ្រឿង សម្ពៀតចំនួន៤០អាហារូបករណ៍៦៧១ចំណែក សៀវភៅសរសេរជាង២៥.០០០ក្បាល ឧបត្ថម្ភដល់សិស្សក្រីក្រសង្វាតរៀនសូត្រ សរុបថវិកាជាង១,៧ពាន់លានដុង។ ក្រៅពីនោះ គាត់នៅទាំងសកម្មចលនាមាមីងខ្មែរក្នុងភូមិសម្អាត ផ្ទះសម្បែង ដាំផ្កាតាមដងផ្លូវជនបទ កាប់ឆ្ការដើមឈើ របងដែលទន្ទ្រានមកលើចិញ្ចើមផ្លូវ បង្កភាពងាយស្រួលដល់រថយន្តបើកបរ។ ពិសេស ពូហ្វិញណេ បានបរិច្ចាគដីជាង២.០០០ម២ ដើម្បីកសាងសំណង់ផ្លូវគមនាគមន៍ជនបទ និងចលនាបើកថ្នាក់បង្រៀនអក្សរខ្មែរនៅភូមិខ្វាន់តាង បាន៣ថ្នាក់ មានប្អូនៗចូលរៀន៧៥នាក់។
ពូណេ ឲ្យដឹង៖ “រដ្ឋមានគោលនយោបាយគិត គូរគ្រប់គ្រាន់ដល់អ្នកមានប្រជាប្រិយភាព ដូចជា៖ សួរសុខទុក្ខ ជូនអំណោយក្នុងឱកាសថ្ងៃបុណ្យទាន នាំអ្នកមានប្រជាប្រិយភាពទៅទស្សនា រៀនសូត្របទពិសោធន៍ ទម្រង់ធ្វើសេដ្ឋកិច្ចវប្បធម៌ ជនជាតិជាបងប្អូនរស់នៅក្នុងប្រទេសវៀតណាម និងប្រទេសជាមិត្តកម្ពុជា។ ព្រោះហេតុនោះ ខ្ញុំនឹងអនុវត្តល្អតួនាទី ទទួលខុសត្រូវក្នុងនាមជា អ្នកមានប្រជាប្រិយភាពដើម្បីឆ្លើយតបនឹងការជឿ ទុកចិត្តរបស់មាមីង ពិតជាស្ពានតភ្ជាប់នាំយកនូវគោលការណ៍របស់បក្ស គោលនយោបាយ ក្រឹត្យ ច្បាប់របស់រដ្ឋដល់មាមីងជនរួមជាតិខ្មែរ”៕
យ្វីអាញ់-វិមាន