08/04/2019 - 20:50

ក្តី​រីក​រាយ​នៅ​តំ​បន់​ជន​បទ​ថ្មី

អនុ​វត្ត​កម្ម​វិ​ធី​ទិស​ដៅ​ជាតិ​ក​សាង​ជន​បទ​ថ្មី​ ខេត្ត​សុក​ត្រាំង​ ខិត​ខំ​ដល់​ឆ្នាំ​២០២០ មាន​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ពី​៥០%​ ឡើង​ទៅ​ ចំ​ណែក​ឃុំ​នៅ​ក្រៅ​ពី​នោះ​ គឺ​សម្រេច​លក្ខ​ឋាន​ជន​បទ​ថ្មី​ពី​១៥​ឡើង​ទៅ​។ បច្ចុ​ប្បន្ន ​ឃុំ​ដែល​បាន​ទ​ទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​​ជន​បទ​ថ្មី​ ភាគ​ច្រើន​គឺ​ឃុំ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ ឃើញ​ថា​ជីវ​ភាព​ប្រ​ជា​ជន​បាន​លើក​កម្ពស់​ តំ​បន់ជន​បទ​បាន​ផ្លាស់​ថ្មី​។

 

១.​ ជិត​ដល់​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ មាន​ឱ​កាស​​មក​កាន់​ឃុំ​ជន​បទ​ថ្មី​ថាម​ដូង​ ជា​ភូមិ​ភាគ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​៧០%​ របស់​ស្រុក​មីស្វៀង​ ទើប​ឃើញ​ច្បាស់​​នូវ​ភាព​ផ្លាស់​ថ្មី​នៅ​ទី​នេះ​។ លោក​ឡឹម​វ៉ាន់​ផឹង​ នៅ​ភូមិ​តាក់​ហ្គង​ កំ​ពុង​ម្នី​ម្នា​រៀប​ចំ​ផ្ទះ​សម្បែង​ទ​ទួល​ទេវ​តា​ឆ្នាំ​​ថ្មី​ បាន​ចង្អុល​បង្ហាញ​ពី​ផ្លូវ​បេ​តុង​ថ្មី​ត​ភ្ជាប់​ពី​​ភូមិ​ចេញ​ទៅ​វាល​ស្រែ​ គាត់​ឲ្យ​ដឹង​៖ “ផ្លូវ​បេ​តុង​ នេះ​មាន​ទ​ទឹង​២​ម៉ែត្រ​ ប្រ​វែង​ជាង​១​គី​ឡូ​ម៉ែត្រ​ អា​ស្រ័យ​ប្រ​ជា​ជន​និង​សប្បុ​រស​ជន​រួម​វិ​ភាគ​ទាន​​ក​សាង​។​ ជួយ​ឲ្យ​មា​មីង​ធ្វើ​ដំ​ណើរ​ ដឹក​ជញ្ជូន​ ក​សិ​ផល​មាន​ភាព​ងាយ​ស្រួល​។ល។​ ថាម​ដូង​ គឺ​ជា​ឃុំ​ក្រី​ក្រ​! ប៉ុន្តែ​មា​មីង​រស់​នៅ​សាម​គ្គី​គ្នា​ រួម​ជា​មួយ​រដ្ឋ​អំ​ណាច​ក​សាង​ជន​បទ​ថ្មី​។ ឥ​ឡូវ​ ផ្លូវ​នៅ​តំ​បន់​ជន​បទ​ថាម​ដូង​បៃ​តង​-ជ្រះ​-ស្អាត​ ផ្ទះ ​សម្បែង​សាង​សង់​យ៉ាង​សម​រម្យ​ គ្មាន​នៅ​ផ្ទះ​​ស្លឹក​បណ្តោះ​អា​សន្ន​ សា​លា​មត្តេយ្យ​ បឋម​សិក្សា​ និង​អ​នុ​វិ​ទ្យា​ល័យ​ បាន​ក​សាង​យ៉ាង​​សម​រម្យ​។ល។ ពិ​សេស​គឺ​ប្រ​ព័ន្ធ​ធា​រា​សាស្រ្ត ​មាន​ទឹក​សាប​ខួប​ឆ្នាំ​ ម្ល៉ោះ​ហើយ​មា​មីង​ដាំ​ដំ​ ណាំ​រួម​ផ្សំ​ ធ្វើ​ស្រែ ​និង​ចិញ្ចឹម​សត្វ​មាន​ភាព​ងាយ​ស្រួល​ ជីវ​ភាព​បាន​លើក​កម្ពស់​”។

ផ្តើម​ពី​ឃុំ​មួយ​មាន​គ្រួ​សារ​ក្រី​ក្រ​ជាង​៣១,៣​% ដោយ​មាន​ការ​សាម​គ្គី​ ប្តេជ្ញា​ចិត្ត​ ខិត​ខំ​ប្រឹង​​ប្រែង​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​​គ្រប់​លំ​ដាប់​ថ្នាក់​ ក្នុង​ការ​ដឹក​នាំ​ ចង្អុល​ការ​ បាន​ពញ្ញាក់​នូ​​វ​កម្លាំង​ផ្ទៃ​ក្នុង​ក្នុង​ប្រ​ជា​ជន​ ម្ល៉ោះ​ហើយ​ថាម​ដូង​សម្រេច​រួច​រាល់​លក្ខ​ឋាន​ក​សាង​​ជន​បទ​ថ្មី​បា​ន​​ឆាប់​រ​ហ័ស​។ លោក​ឡេ​មិញ​តាង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ថាម​ដូង​ ឲ្យ​ដឹង​៖ “ទន្ទឹម​នឹង​ប្រ​ភព​ទុន​ក​សាង​ជន​បទ​ថ្មី​ ឃុំ​បាន​ឧបត្ថម្ភ​ប្រ​ភព​ទុន​ពី​គោល​ន​យោ​បាយ​ជន​ជាតិ​ និង​ប្រ​ជា​ជន​ស​កម្ម​បរិច្ចាគ​ដី​ ដំ​ណាំ​​រួម​ផ្សំ​ កម្លាំង​ពល​កម្ម​។ល។ ទើប​ហេដ្ឋា​រចនា​សម្ព័ន្ធ​ឆាប់​បាន​សម្រេច​។ ឥ​ឡូវ​ ពេល​​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ ប្រ​ជា​ជន​ម្ចាស់​ការ​អនុ​វត្ត​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​ក្នុង​ការ​ផលិត​កម្ម​ ធ្វើ​ស្រែ​ដោយ​ពូជ​ស្រូវ​ក្រ​អូប​ ចូល​រួម​សហ​ករណ៍​ចិញ្ចឹម​គោ​ទឹក​ដោះ ​ដាំ​ដំ​ណាំ​ រួម​ផ្សំ​ រក​បាន​ប្រាក់​ចំ​ណូល​លំនឹង​ ហេតុ​នោះអត្រា​គ្រួ​សារ​ក្រី​ក្រ​ថយ​ចុះ​នៅ​ត្រឹម​តែ​៣,៨​%”​។

២.​ វិ​លម​កកា​ន់​ឃុំ​ជន​បទ​ថ្មី​វៀង​ប៊ិញ​ ស្រុក​​ត្រឹង​ដេ ​ទើប​ឃើញ​ច្បាស់​ក្តី​រីក​រាយ​របស់​មា​​មីង​ខ្មែរ​ទ​ទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​។ នេះ​ជា​ឃុំ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​៧៣​% ដោយ​មាន​រ​ហស​នាម​ជា​តំ​បន់​ស្រូវ​ក្រ​អូប​របស់​ខេត្ត​សុក​ត្រាំង​។ លោក​ថាច់​សយ​ កម្មា​ភិបាល​រណ​សិរ្ស​ភូមិ​តា​អុង​ ឲ្យ​ដឹង​៖ “ឥ​ឡូវ​ ជីវ​ភាព​មា​មីង​​ខ្មែរ​បាន​ធូរ​ធារ​ ម្ល៉ោះ​ហើយ​ អ្នក​ណា​ក៏​តុបតែង​ផ្ទះ​សម្បែង​ ទិញ​របស់​របរ​ប្រើ​ប្រាស់​ដើម្បី​​ទ​ទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​។ វៀង​ប៊ិញ​ គ្មាន​នៅ​ជា​ឃុំ​ក្រី​ក្រ​ទៀត​ឡើយ​! នៅ​តាម​តំ​បន់​ជន​បទ​ភាគ​ច្រើន​គឺ​ផ្ទះ​វី​ឡា​ ផ្ទះ​ឥដ្ឋ​! ពេល​យប់​មាន​អគ្គិ​សនី​បំ​ភ្លឺ​តាម​ផ្លូវ​មិន​ខុស​ពី​ទី​ក្រុង​ឡើយ​។ ប្រ​ជា​ជន​នៅ​វៀង​ប៊ិញ​ ទិញ​រថ​យន្ត​បើក​បរ​ និង​ បើក​ស្ថា​នីយ​សាំង​នៅ​ក្នុង​ភូមិ​ជា​ដើម​។

មុន​ពេល​ចាប់​ផ្ដើម​ក​សាង​ជន​បទ​ថ្មី​ ឃុំ​វៀង​ប៊ិញ​មាន​គ្រួ​សារ​ក្រី​ក្រ​ស្រូប​អត្រា​ជាង​២៧​%។ល។​ ក្នុង​អំ​ឡុង​៧​ឆ្នាំ​អនុ​វត្ត​ការ​កសាង​ជន​​បទ​ថ្មី​ ឃើញ​ថា​ជីវ​ភាព​ប្រ​ជា​ជន​ កាន់​តែ​បាន​លើក​កម្ពស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ​អត្រា​គ្រួ​សារ​​ក្រី​ក្រ​ថយ​ចុះ​នៅ​តែ​៣,៨​% ប្រាក់​ចំ​ណូល​មធ្យម​​ភាគ​សម្រេច​ជាង​៤១​លាន​ដុង​/ម្នាក់​/ឆ្នាំ​។ ឆ្នាំ​ ២០១៨​ វៀង​ប៊ិញ​រីក​រាយ​ទ​ទួល​កិត្តិ​នាម​ឃុំ​ជន​​បទ​ថ្មី​។ ​លោក​យឿង​ថាញ់​ហុង​ អ​នុ​ប្រ​ធាន​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​វៀង​ប៊ិញ​ ឲ្យ​ដឹង​៖ “ភាពទម្លុះ​ទម្លាយ​ធំ​បំ​ផុត​ដែល​ធ្វើ​ឲ្យ​ផ្លាស់​ប្តូរ​ជីវ​ភាព​របស់​មា​មីង​ខ្មែរ​នៅ​វៀង​ប៊ិញ​ គឺ​ការ​​សាម​គ្គី​ក្នុង​ពល​កម្ម​ផលិត​។ មា​មីង​រួម​គ្នា​ក​សាង​​វាល​ស្រែ​គំ​រូ​ធំ​ អនុ​វត្ត​វិ​ទ្យា​សាស្រ្ត ​បច្ចេក​ទេស​ក្នុង​ការ​ផ​លិត​ស្រូវ​ប្រ​ណីត​ ដូច​ពូជ​ស្រូវ​ ៖ ST, RVT, OM​៤​៩​០០​ជាដើ​ម​។ ផ្តល់​ទិន្ន​ផល​និង​​គុណ​ភាព​ខ្ពស់​ ជីវ​ភាព​បាន​លើក​កម្ពស់​”។ ​តាម​ ប្រ​សាសន៍​លោក​ហុង​ អា​ស្រ័យ​ការ​គួប​បញ្ចូល​​យ៉ាង​​សម​ស្រប​រ​វាង​ប្រ​ភព​ទុន​ (មជ្ឈិម​ ភូមិ​ភាគ​ ទុន​ពី​គោល​ន​យោ​បាយ​ជន​ជាតិ​។ល។)​ ព្រមជា​មួយ​នឹង​ការ​ខិត​ខំ​ឈាន​ឡើង​របស់​ប្រ​ជា​ជន​ ហេតុ​នោះ​ ជួយ​ឲ្យ​ឃុំ​ អនុវត្ត​សម្រេច​លក្ខ​ឋាន​​ទាំង​១៩​បាន​ឆាប់​រ​ហ័ស​។ អ្នក​ណា​ក៏​ត្រៀម​ទ​​ទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​២០១៩​ ដោយ​សោ​ម​នស្ស​រីក​រាយ​ដែរ​។

* * *​

មាន​ម្តង​ខ្ញុំ​បាន​នាំ​យក​រឿង​ដែល​ខ្ញុំ​ “ឃើញ​ច្បាស់​ឮ​ផ្ទាល់​” អំ​ពី​តំ​បន់​ជន​បទ​ថ្មី​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ និ​យាយ​រៀប​រាប់​ជា​មួយ​នឹង​លោក​លឿង​មិញ​ក្វៀក​ នា​យក​មន្ទីរ​ក​សិ​កម្ម​និង​អភិ​វឌ្ឍន៍​ជន​បទ​ខេត្ត​សុក​ត្រាំង​។ គាត់​ញ​ញឹម​​យ៉ាង​ស្រស់​បស់​ រួច​និ​យាយ​៖ ស្នា​ដៃ​ក្នុង​ការក​សាង​ជន​បទ​ថ្មី ជាក់​ស្តែង​គឺ​ក​សាង​ជន​បទ​​ថ្មី​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ គឺ​ដោយ​ការ​ខិត​ខំ​របស់​ បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ក្នុង​ភូមិ​ភាគ​។ បំ​ផុត​គឺ​ការ​ងារ​ផ្សព្វ​ផ្សាយ​​ត្រូវ​បាន​រដ្ឋ​អំ​ណាច​​គ្រប់​លំ​ដាប់​ថ្នាក់​ផ្សព្វ​ផ្សាយ​ដោយ​មាន​ខ្លឹម​សារ​ ទ្រង់​ទ្រាយស​ម្បូរ​បែប​ តាម​គោល​លំ​នាំ ​“ងាយ​ដឹង​ ងាយ​ធ្វើ​ ងាយ​ពិ​និត្យ​ ងាយ​ឃ្លាំ​មើល​”។ ផ្តើម​ពី​នោះ​ ចលនា​បាន​រីក​សាយ​ភាយ​ដល់​​ភូមិ​ស្រុក​នី​មួយ​ៗ​និង​បាន​ជន​រួម​ជាតិ​ស​កម្ម​គាំ​ទ្រ​អនុ​វត្ត​។ ពិ​សេស​ ក្នុង​អំ​ឡុង​៣​ឆ្នាំ​កន្លង​ ២០១៦​-២០១៨ អត្រា​គ្រួ​សារ​ក្រី​ក្រ​របស់​ខេត្ត​ ​ថយ​ចុះជាង​៣%​/ឆ្នាំ​ គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​​ក្រី​ក្រ​ថយ​ចុះ​ជាង​៤,៥​%។ល។​ “​ក្តីរីក​រាយ​ផ្ដើម​ពី​ជន​បទ​ថ្មី​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ ពិត​ជា​ត្រឹម​ត្រូវ​​ណាស់​មិន​ខុស​ទេ​”! លោក​លឿង​មិញ​ក្វៀក​ ឲ្យ​ដឹង​ដូច្នេះ​៕​

លីធាន

ចែករំលែកអត្ថបទ