08/04/2019 - 20:10

ភាព​រីក​ចម្រើន​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ

បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឈាន​មក​ដល់​! ជន​រួម​ជាតិ​ខ្មែរ​នៅ​ណាម​បូ​ទ​ទួល​ស្វា​គមន៍​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ជាតិ​ឆ្នាំ​២០១៩ ដោយ​ក្តី​សប្បាយ​រីក​រាយ។​ ដ្បិត​អី​ គោល​ការណ៍​ គោល​ន​យោ​បាយ​ជា​ច្រើន​របស់​បក្ស​ និង​រដ្ឋ​ ស្ដី​ពី​ជន​ជាតិ​ ត្រូវ​បាន​ភូមិ​ភាគ​នា​នា​នៅ​តំ​បន់​ណាម​បូ​ ផ្តុំ​កម្លាំង​វិ​និយោគ​ក​សាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ធ្វើ​ឲ្យ​ច្បាស់​លាស់​និង​យក​ទៅ​អនុ​វត្ត​សម​ស្រប​នឹង​ភាព​ជាក់​ស្តែង​របស់​ភូមិ​ភាគ​នីមួ​យ​ៗ​។ គោល​ន​យោបាយ​នី​មួយ​ៗ​បាន​យក​ទៅ​អនុ​វត្ត​ជាក់​ស្តែង​ ហើយ​សំ​ណង់​ដែល​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​នោះ​ ប្រៀប​បាន​ដូច​ជំ​នោរ​ខ្យល់​ត្រ​ជាក់​បក់​មក​លើ​ភូមិ​ស្រុក​។ ឆ្នាំ​ថ្មី​មក​ដល់​ពោរ​ពេញ​ទៅ​ដោយ​ការ​ជឿ​ជាក់​ចំ​ពោះ​ការ​ព្រួត​ដៃ​ ពូន​ជ្រុំ​ដល់​ជីវ​ភាព​​​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​ឲ្យ​កាន់​តែ​សម្បូរ​ធូរ​ធារ​ សុខ​ដុម​រមនា​។

ផ្លូវ​​ជន​​បទ​​​ថ្មី​​ ឃុំ​​វៀង​​ប៊ិញ​​ មី​ស្វៀង​ សុក​ត្រាំង​។ រូបៈ​ លី​ធាន​

ភាព​វិ​វឌ្ឍន៍​ផ្តើម​ពី​កម្ម​វិ​ធី​១៣៥​

ក្នុង​ប​រិ​យា​កាស​សប្បាយ​រីក​រាយ​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ២០១៩ ​លោកយ័ញ​ថា​ អនុ​ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង​ បាន​ជូន​ព័ត៌​មាន​អំ​ពី​សមិទ្ធ​ផល​គួរ​ជា​ទី​មោទ​នៈ​ ដែល​ខេត្ត​សម្រេច​បាន​នៅ​ពេល​អនុ​វត្តកម្ម​វិ​ធី​​១៣៥ ​របស់​រដ្ឋា​ភិ​បាល​ ដើម្បី​កែ​លម្អ​ ​លក្ខណសម្បត្តិ​រស់​នៅ​សម្រាប់​ជន​ជាតិ​ភាគ​តិច​នៅ​ខេត្ត​គៀង​យ៉ាង​។

ក្តី​​រីក​​រាយ​​របស់​​សិស្សា​​នុសិស្ស​​ពេល​​ដែល​​ស្ពាន​​ឌិញ​​វិញ​​ភឿក​​ក​​សាងរួច​​ ​​។​

​ត​ាម​ប្រ​សាសន៍​លោក​យ័ញ​ថា​ ឆ្នាំ​​កន្លង​ហើយ​ គណៈ​ជន​ជាតិ​ខេត្ត​បាន​សហ​ការ​ល្អ​ជា​មួយ​នឹង​មន្ទីរ​ ផ្នែក​ដែល​​ជាប់​ពាក់​ព័ន្ធ​ ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​ផែន​ការ​អនុ​វត្ត​កម្ម​វិ​ធី​១៣៥​របស់​រដ្ឋា​ភិ​បាល​ ដើម្បី​ឧបត្ថម្ភ​អភិ​វឌ្ឍ​ផ​លិត​កម្ម​ដល់​ឃុំ​លំ​បាក​ខ្លាំង​ ឃុំ​​ព្រំ​ដែន​។ល។ ស​រុប​ថ​វិ​កា​ដែល​គណៈ​ជន​​ជាតិ​តាម​ដាន គ្រប់​គ្រង​ក្នុង​ឆ្នាំ​២០១៨ ​គឺ​ជាង​ ២២​ពាន់​លាន​ដុង​។ ផ្តើម​ពី​ប្រ​ភព​ទុន​នេះ​ ភូមិ​ភាគ​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​នូវ​គម្រោង​ វិ​និ​យោគ​ ក​សាង​ថ្មី​ ជួស​ជុល​ ថែ​ទាំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ឧបត្ថម្ភ​អ​ភិ​វឌ្ឍ​ផលិត​កម្ម​ ធ្វើ​ពិ​ពិធ​កម្ម​ការ​ងារ​រក​ស៊ី​ចិញ្ចឹម​ជី​​វិ​ត​ និង​ពង្រីក​ទម្រង់​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ លើក​កម្ពស់​សមត្ថ​ភាព​ដល់​សហ​​គមន៍​ និង​កម្មា​ភិ​បាល​មូល​ដ្ឋាន​ បញ្ជូន​ថ្នាក់​​ដឹក​នាំ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ កម្មា​ភិ​បាល​​ទ​ទួល​បន្ទុក​ការ​ងារ​ជន​ជាតិ​នៅ​តាម​ស្រុក​ ឃុំ​ ភូមិ​ ទៅ​សិក្សា​ដោះ​ដូរ​បទ​ពិ​សោធន៍​។

លោក​ង្វៀន​ថាញ់​ហា ​ប្រធា​ន​គណៈ​កម្មា​ធិ​កា​រ​ប្រ​ជា​ជន​ស្រុក​យ៉ាង​ថាញ់ ​ឲ្យដឹ​ង​៖ “យ៉ាង​ថាញ់​ ជា​ស្រុក​ទើប​បង្កើត​ថ្មី​ ម្ល៉ោះ​ហើយ​ហេដ្ឋា​​រចនា​សម្ព័ន្ធ​នៅ​ជួប​លំ​បាក​ច្រើន​។ ឃុំ​ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​ សុទ្ធ​សឹង​ជា​ឃុំ​​លំ​បាក​ខ្លាំង​ ឃុំ​ព្រំ​ដែន​។ ព្រោះ​ហេ​តុ​នោះ​ ក្រៅ​ពី​កម្ម​វិ​ធី​វិ​និ​យោគ​សំ​ខាន់​ៗ​របស់​ខេត្ត​ដល់​ស្រុក​ទើប​បង្កើត​ថ្មី​នេះ​ គឺ​មាន​ម្ម​វិ​ធី១៣៥​របស់​​រដ្ឋា​ភិ​បាល​ បាន​រួម​ចំ​ណែក​ផ្លាស់​ថ្មី​ហេដ្ឋា​រចនា​​សម្ព័ន្ធ​នៅ​តំ​បន់​ជន​រួម​ជាតិ​។ មក​ទល់​ពេល​​នេះ ជា​សារ​វន្ត​ស្រុក​បាន​ធ្វើ​ឲ្យ​សុក្រឹត​ប្រ​ព័ន្ធ​​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​គមនា​គមន៍​នៅ​តំ​បន់​មាន​​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​។ គ្រួ​សារ​ជា​ច្រើន​មាន​អគ្គិស​នី​ ទឹក​ស្អាត​ស្រប​អ​នា​ម័យ​ជា​ដើម​។ ជីវ​ភាព​ប្រ​ជា​ជន​មាន​ការ​វិ​វឌ្ឍន៍​ជា​វិជ្ជ​មាន​ លក្ខណ​សម្បត្តិ​រស់​នៅ​របស់​ប្រ​ជា​ជន​នៅ​តំ​បន់​ជន​បទ​ឆ្ងាយ​ដាច់​ស្រ​យាល​ និង​មជ្ឈ​មណ្ឌល​ស្រុក​គ្មាន​នៅ​គម្លាត​គ្នា​ដូច​មុន​”។ អគ្គិស​នី​ ផ្លូវ​គមនា​គមន៍​ សា​លា​រៀន​ ដំ​ណាក់​សុ​ខា​ភិ​បាល​បាន​វិ​និ​យោគ​ក​សាង​ ក៏​ជា​ឱ​កាស​សម្រាប់​ប្រ​ជា​ជន​នៅ​ជន​បទ​ធ្វើ​ការ​រក​ស៊ី​។ បង​ស្រី​ធី​ឡេវ​ នៅ​ឃុំ​ភូឡើយ​ ឲ្យ​ដឹង​៖ “ចាប់​តាំង​ពី​ពេល​ផ្លូវ​នៅ​មុខ​ផ្ទះ​បាន​ក្រាល​កៅ​ស៊ូ​ រ​ថ​យន្ត​អាច​បើក​បរ​ចូល​មក​បាន​ងាយ​ស្រួល​ ខ្ញុំ​ឲ្យ​កូន​ប្រុស​ទៅ​រៀន​របរ​ធ្វើ​ទ្វារ​ដែក​ រួច​មក​បើក​ហាង​នៅ​នឹង​ផ្ទះ​ ធ្វើ​បាន​សម​គួរ​ដែ​រ”​។

មិន​ចំ​ពោះ​ស្រុក​ព្រំ​ដែន​យ៉ាង​​ថាញ់​ប៉ុណ្ណោះ​​ទេ នៅ​ស្រុក​ហ្គ​ក្វាវ​ កន្លែង​​មាន​​ជ​ន​​រួម​​ជាតិ​ខ្មែររស់​នៅ​ជាង​៣០​%របស់​ខេត្ត​គៀង​យ៉ាង​ ក៏​មាន​ការ​វិ​វឌ្ឍន៍​យ៉ាង​ខ្លាំង​ផង​ដែរ​៖ ឃុំ​ក្រ​លំ​បាក​ ​ចំ​នួន​៨​/១០​កាល​ពី​មុន​ ឥ​ឡូវ​បាន​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​។ លោក​លី​មិញ​ថាំង​ អនុ​ប្រ​ធាន​កា​រិ​យា​ល័យ​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​ហ្គ​ក្វាវ​ ឲ្យ​ដឹង​៖ “ឃុំ​ដែល​មាន​ជនរួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ ដូច​ជា៖​ ឌិញ​អាង​ ឌិញ​ហ្វា វិញ​ហ្វា ​ហឹង​ណាម​។ល។​

ហើយ​​ត​ភ្ជាប់​ដង​ផ្លូវ​ទាំ​ង​នោះ​ដោយ​ស្ពាន​​បេ​តុង​ដ៏​រឹង​មាំ​។ អា​ស្រ័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ត្រូវ​បាន​វិ​និ​យោគ​ក​សាង​ព្រម​ៗ​គ្នា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ផ្តល់​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​ ម្ល៉ោះ​ហើយ​ប្រ​ជា​ជន​ងាយ​ស្រួល​ក្នុង​ការ​ពង្រីក​សេដ្ឋ​កិច្ច​ បង្កើន​ប្រាក់​ចំ​ណូល​។ ផ្តើម​ពី​នោះ​ ប្រាក់​ចំ​ណូល​មធ្យម​ភាគ​ លើ​មនុស្ស​​ម្នាក់​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ ដើម​ឆ្នាំ​២០១៩​ ប្រាក់​ចំណូល​មធ្យម​ភាគ​ទូ​ទាំង​​ស្រុក​ជាង​៤១​លានដុង​/ម្នាក់​/ឆ្នាំ​។

​មិន​ត្រឹម​តែ​ប្រ​មូល​ផ្តុំ​វិ​និ​យោគ​ក​សាង​ហេដ្ឋា​​រចនា​សម្ព័ន្ធ​ប៉ុណ្ណោះ​ទេ​ កម្ម​វិ​ធី​១៣៥​នៅ​មាន​​ទាំង​ផ្តោត​ទៅ​លើ​ដល់​​ការ​ធ្វើ​ពិ​ពិធ​កម្ម​ការ​ងារ​ រក​ស៊ី​ចិញ្ចឹម​ជី​វិត​ដល់​ជន​រួម​ជាតិ​ខ្មែរ​ទៀត​ផង​។ ផ្តើម​ពី​នោះ មាន​ទម្រង់​ជាច្រើន​រក​ស៊ី​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ និង​កម្ម​វិ​ធី​ឧបត្ថម្ភ​ជា​ច្រើន​ឯ​ទៀត​។​ល។​ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​និង​ពង្រីក​។ តាម​ប្រ​សាសន៍​លោក​ភូ-​ថ​កៀង​ ប្រ​ធាន​កា​រិ​យា​ល័យ​គណៈ​​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង​ ទម្រង់​ចិញ្ចឹម​គោនៅ​តាម​ឃុំ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​​រស់​នៅ​កុះ​ក​រ​ គឺ​នៅ​ឃុំ​បាង​ថាច់​ និង​បាង​តឹង​​ឌិញ ស្រុក​យ៉ុង​រៀង​ បាន​ពង្រីក​ប្រ​សិទ្ធ​ភាព​ ដោយ​មាន​កូន​គោ​កើត​មក​៣៦​ក្បាល​។ ផ្តើម​ពី​កូន​គោ​នេះ​ ទម្រង់​ចិញ្ចឹម​គោ​កំ​ពុង​ធ្វើ​ការ​​ពង្រីក​។ ក្រៅ​ពី​នោះ កម្ម​វិធី​​១៣៥​ មាន​កម្មា​ភិ​បា​ល​ភូមិ​ភាគ​និង​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​រាប់​រយ​នាក់​នៅ​លើ​ភូមិ​សាស្រ្ត​ បាន​ហ្វឹក​ហ្វឺន​លើក​កម្ពស់​ស​មត្ថ​ភាព​ ធ្វើ​ទស្សនា​កិច្ច​សិក្សា​នូវ​ទម្រង់​សេដ្ឋ​កិច្ច​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នៅ​តាម​ភូមិ​ភាគ​ដ​ទៃ​។​ល។​ ម្ល៉ោះ​ហើយ​ចំ​ណេះ​ដឹង​កាន់​តែ​ស៊ី​ជម្រៅ​​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ផ្តើម​ពី​នោះ​ ពេល​ផ្សព្វ​ផ្សាយ​កម្ម​វិ​ធី​នៅ​ភូមិ​ភាគ​ កម្មា​ភិ​បាល​ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ ដឹក​នាំ​ប្រ​ជា​ជន​បាន​ងាយ​ស្រួល​ជាង​៕

ហា​ថាញ់

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​យ័ញ​ថា​