ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

08/04/2019 - 19:11

អំណរបុណ្យ​ចូល​ឆ្នាំ​ថ្មី​២០១៩

ឆ្នាំ​ចាស់​បាន​កន្លង​ផុត​ទៅ​ដោយ​ក្តី​រីក​រាយ​ ដោយ​សម្រេច​បាន​នូវ​សមិទ្ធ​ផល​ដ៏​ល្អ​ប្រ​សើរ​លើ​គ្រប់​​វិ​ស័យ​​សេដ្ឋ​កិច្ច​បង្កើត​បាន​ឯត​ទគ្គ​កម្ម​ថ្មី​ កី​ឡា​សម្រេច​​បាន​ស្នា​ដៃខ្ពស់​ជា​បន្ត​បន្ទាប់​​។ល។ មុខ​មាត់​ជន​បទ​ មាន​ភាព​ផ្លាស់​ថ្មី​ឥត​ឈប់​ឈរ​ ជីវ​ភាព​ប្រ​ជា​ជន​តំ​បន់​​ជន​ជាតិ​ភាគ​តិច​ តំ​បន់​លំ​បាក​ខ្លាំង​ បាន​លើក​ស្ទួយ​ និង​អភិ​វឌ្ឍ​ជា​បន្ត គោល​ន​យោ​បាយ​ជន​ជាតិ​របស់​បក្ស​ និង​រដ្ឋ​បាន​ស៊ី​ជម្រៅ​ទៅ​ក្នុង​ជីវ​ភាព​ ហើយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ពង្រីក​បាន​ប្រ​សិទ្ធ​ភាព​។ ក្តី​ទំ​នុក​ចិត្ត​​របស់​ប្រ​ជា​ជន​ចំ​ពោះ​បក្ស​កាន់​តែ​បាន​លើក​កម្ពស់​​។

ឆ្នាំ​កន្លង​ហើយ​ ទោះ​បី​នៅ​ជួប​ការ​លំ​បាក​ សាក​ល្បង​​ជា​ច្រើន​ ប៉ុន្តែ​ជន​ជាតិ​ខ្មែរ​ក្នុង​សហ​គមន៍​បណ្តា​ជន​ជាតិ​ ជា​បង​ប្អូន​បាន​សាម​គ្គី​ អនុ​វត្ត​ល្អ​នូវ​គោល​ការណ៍​ គោល​មា​គ៌ា​របស់​បក្ស​ គោល​ន​យោ​បាយ​និង​ច្បាប់​របស់​រដ្ឋ​។ ស​កម្ម​ចលនា​កសាង​ភូមិ​ស្រុក​សម្បូរ​សប្បាយ​ រីក​ចម្រើន​​គ្រប់​ភូមិ​ភាគ​។ ស្មារ​តី​ខិត​ខំ​ឈាន​ឡើង​ធ្វើ​មាន​ក្នុង​ជីវ​ភាព​ ខ្នះ​ខ្នែង​ពល​កម្ម​ផ​លិត​ ពង្រីក​សេដ្ឋ​កិច្ច​គ្រួ​សារ​កាន់​តែ​កើន​ឡើង​ខ្ពស់​ រួម​ចំ​ណែក​កសាង​ប្រ​ទេស​ជាតិ​អភិ​វឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព​។

ឈាន​ចូល​ឆ្នាំ​ថ្មី​២០១៩ ក៏​ជា​ឆ្នាំ​ទី​ពីរ​​ដែល​អ​នុ​វត្ត​បន្ត​នូវ​បទ​បញ្ជា​លេខ​១៩-​CT/TW ​ចុះ​ថ្ងៃ​១០​ ខែ​មក​រា​ ឆ្នាំ​២០១៨ របស់​គណៈ​លេ​ខា​បក្ស​ ស្តី​ពី​ការ​បង្កើន​ការ​ងារ​នៅ​តំ​បន់​ជន​ជាតិ​ខ្មែរ​ក្នុង​ស្ថាន​ភាព​ថ្មី​។ បណ្តា​កម្ម​វិ​ធី​ គម្រោង​ការ​ គោលន​យោ​បាយ​ជន​ជាតិ​ដែល​កំ​ពុង​មាន​សុ​ពល​ភាព​ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ជា​បន្ត​។ ដោយ​ក្តី​សង្ឃឹម​ដ៏​មុត​មាំ​និង​ការ​ប្រឹង​ប្រែង​យ៉ាង​ពេញ​ទំ​ហឹង​ នឹង​បន្ត​រក្សា​បាន​កំ​ណើន​លើ​​គ្រប់​វិ​ស័យ​ ស​មិទ្ធ​ផល​ថ្មី​មុខ​ជា​សម្រេច​បាន​ពុំ​ខាន​។

ក្នុង​ឱ​កាស​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ខ្មែរ​ ដោយ​ក្តី​ជំ​នឿ​ និង​សេច​ក្តីសង្ឃឹម​ ជឿ​ជាក់​ទៅ​លើ​ការ​ដឹក​នាំ​របស់​​បក្ស ប្រ​ជា​ពល​រដ្ឋ​គ្រប់​រូប​ គប្បី​សាម​គ្គី​ រួម​កម្លាំង​គ្នា​អនុ​វត្ត​​ជោគ​ជ័យ​បណ្តា​ទិស​ដៅ​ ភារ​កិច្ច​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​កិច្ច​ ឆ្នាំ​២០១៩​។ ម្ចាស់​ការ​ក្តោប​ក្តាប់​ស្ថាន​ភាព​ ជម្នះ​គ្រោះ​ធម្ម​ជាតិ​ ជំ​ងឺ​អា​សន្ន​ ប្រ​ឆាំង​ ទប់​ស្កាត់​ ធ្វើ​ឲ្យ​ប​រា​ជ័យ​រាល់​ឧ​បាយ​កល​ស​កម្ម​ភាព​របស់​អា​នុ​ភាព​អមិត្ត​ដែល​ប្រ​ឆាំង​បក្ស​ និង​រដ្ឋ​យើង។ ប្តេជ្ញា​អនុ​វត្ត​ឲ្យ​បាន​ជោគ​ជ័យ​សេច​ក្តី​សម្រេច​ចិត្ត​នៃម​ហា​សន្និ​បាត​លើក​XII របស់​បក្ស​ បង្ក​ជា​បុព្វ​បទ​ដ៏​រឹង​មាំ​និង​លក្ខណ​សម្បិត្ត​ងាយ​ស្រួល​ ញុាំ​ង​ឲ្យ​ប្រ​ទេស​យើង​លំ​នឹង​ជំ​ហាន​អ​ភិ​វឌ្ឍ​ ដើម្បី​ទិស​ដៅ​ប្រ​ជា​ជន​សម្បូរ​សប្បាយ​ ប្រ​ទេស​រុង​រឿង​ ប្រ​ជាធិ​ប​តេយ្យ​ សម​ភាព​ និង​អារ្យ​ធម៌​។

សូម​ប្រ​សិទ្ធ​ពរ​ឆ្នាំថ្មី​​​ប្រ​​កប​ដោយ​ភាព​រីក​រាយ​ សុ​ភមង្គល ​និង​សម្រេច​ជោគ​ជ័យគ្រប់​ប្រ​ការ​៕  

 គណៈ​រៀប​រៀង​កា​សែត​កឹង​ធើ​

ចែករំលែកអត្ថបទ