18/03/2019 - 07:12

វាយ​តម្លៃ​ពី​តថ​ភាព​ក្នុង​ការ​ប្រើ​ប្រាស់លិ​ខិត​បញ្ជាក់​ភា​សា​ជន​ជាតិ​ភាគ​តិច​ នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង

នា​យក​ដ្ឋាន​គ្រូ​បង្រៀន​និង​កម្មា​ភិ​បាល​គ្រប់​គ្រង​អប់​រំ​ចំ​ណុះ​ក្រ​សួងអប់​រំ   ​​និង​បណ្តុះ​បណ្តាល​ ទើប​សហ​ការ​ជាមួ​យ​នឹង​មន្ទីរ​អប់​រំ​និង​បណ្តុះប​ណ្តាល​ខេត្ត​សុក​ត្រាំង​ រៀប​ចំ​សិក្ខា​សា​លា​ "វាយ​តម្លៃ​ពី​តថ​ភាព​នៃ​ការ​ប្រើ​ប្រាស់​លិ​ខិត​បញ្ជាក់​ភា​សា​ជន​ជាតិ​ភាគ​តិច​ តាម​សេច​ក្តី​កំ​ណត់​ស្ដីពី​ បទ​ដ្ឋាន​វិជ្ជា​ជីវៈ​គ្រូ​បង្រៀន​កម្រិត​មតេ្តយ្យ​និង​ចំ​ណេះ​ទូ​ទៅ​តំ​បន់វាល​រាប​ទន្លេ​គឺវ​ឡុង​"។ អង្គ​សិក្ខា​សា​លា​ មាន​តំ​ណាង​​ថ្នាក់​ដឹក​នាំ​មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តាល​ខេត្ត​ ក្រុង​ទាំង​​១៣​នៅ​ក្នុង​តំ​បន់​ចូល​រួម​។

ទិដ្ឋ​ភាព​អ្នក​តំ​ណាង​ចូល​រួម​អង្គ​សិក្ខា​សា​លា។​

ក្នុង​អង្គ​សិក្ខា​សា​លា​ អ្នក​តំ​ណាង​ចូល​រួម​បាន​ស្ដាប់​រ​បាយ​ការណ៍​រួម​​ពីការ​ពិ​និត្យ​ឡើង​វិញ​នូវ​បទ​ដ្ឋាន​វិជ្ជា​ជីវៈ​គ្រូ​បង្រៀន​កម្រិត​មតេ្តយ្យ​ និងចំ​ណេះ​ទូ​​ទៅ​ផ្នែក​រដ្ឋ​ការ​ ឆ្លើយ​តប​នឹង​តម្រូវ​ការ​ថ្មី​និង​ ការ​ប្រើ​ប្រាស់​លិ​ខិត​បញ្ជាក់​ភា​សា​ជន​ជាតិ​ភាគ​តិច​ តាម​សេច​ក្តី​កំ​ណត់​ស្ដី​ពី​វិជ្ជា​ជីវៈ​គ្រូបង្រៀន​​ ស្ថាន​ភាព​ជាក់​ស្តែង​នៃ​តំ​ណែង​ការ​ងារ​ មាន​ប្រើ​​ប្រាស់​ភា​សាជន​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត​ខេត្ត​ដែល​មាន​​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅកុះ​ករ​​ ការ​ងារ​បំ​ប៉ន​ ជូន​លិ​ខិត​បញ្ជាក់​ភា​សា​ជន​ជាតិ​ភាគ​តិច​ចំ​ពោះ​គ្រូបង្រៀន​កម្រិត​មតេ្តយ្យ​និង​ចំ​ណេះ​ទូ​ទៅ​នៅ​តាម​ខេត្ត​ ក្រុង​ក្នុង​តំ​បន់​។

ឆ្លង​តាម​រយៈ​សិក្ខា​សា​លា អ្នក​តំ​ណាង​ចូល​រួម​បាន​ពិ​ភា​ក្សា​ពី​ភាព​ខ្វះចន្លោះ​ ភាព​ជាប់​ជំ​ពាក់​ក្នុង​ការ​ប្រើ​ប្រាស់​ លិ​ខិត​បញ្ជាក់​ភា​សា​ជន​ជាតិភាគ​តិច​ក្នុង​ការ​ប្រ​ឡង​ ពិ​និត្យ​ ជម្រើស​បង្កើន​មុខ​នា​ទី​វិជ្ជា​ជីវៈ​គ្រូប​ង្រៀន​នៅ​គ្រប់​លំ​ដាប់​ថ្នាក់​ ស្នើ​ឲ្យ​ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តាល​ គប្បី​មាន​ការ​ផ្លាស់​ប្តូរ​ឲ្យ​បានសម​ស្រប​ក្នុង​ពេល​ខាង​មុខ​៕

                                                  យ្វី​អាញ់​-វិ​មាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
អង្គ​សិក្ខា​សា​លា​