04/03/2019 - 15:54

ឧបត្ថម្ភ​សិស្ស​ក្រី​ក្រ​បន្ត​ការ​រៀន​សូត្រ​

រយៈ​ពេល​កន្លង កម្មា​ភិ​បាល​ យុទ្ធ​ជន​កង​​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង បាន​ខ្នះ​ខ្នែ​ង​គាំ​ទ្រ​​កម្ម​វិ​ធី “ជំ​រុញ​ដំ​ណើរ​ប្អូន​ៗទៅ​កាន់​​សា​លា​” អា​ស្រ័យបញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​បំ​ផុស​ចលនា​។ ឆ្លង​តាម​រយៈ​នោះ លើ​ភូមិ​សាស្រ្ត​ការ​ពារ​ព្រំ​ដែន​ អង្គ​ភាព​បាន​ទទួល​ទំ​នុក​បំ​រុង​ និងឧបត្ថម្ភ​សិស្សា​នុសិស្ស​ជា​ច្រើន​ដែល​មាន​ស្ថាន​​ភាព​លំ​បាក​ពិ​សេស បន្ត​ដំ​ណើរ​ទៅ​រៀន​។

កម្មា​ភិ​បាល​ យុទ្ធ​ជន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ជូន​អំ​ណោ​យ​ដល់​សិស្ស​ក្រី​ក្រ​នៅ​ក្រុង​វិញ​ចូវ​។

កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនជូនអំណោយដល់សិស្សក្រីក្រលើភូមិសាស្រ្តខេត្តសុកត្រាំង។

ជា​ច្រើន​ឆ្នាំ​មក​នេះ ប្រ​ជា​ជន​រស់​នៅ​តំ​បន់​ព្រំ​ដែន​ស​មុទ្រ​រប​ស់​ក្រុង​វិញ​ចូ​វ​ ធ្លាប់​មាន​ម​នោ​សញ្ចេត​នា​និង​ចំ​ណាប់​​អា​រម្មណ៍​ល្អ​ប្រ​សើរ​ពី​កម្មា​ភិបាល​ យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​។ ពួក​គាត់​មិន​ត្រឹម​តែ​អស់​ពី​ចិត្ត​នឹង​ភារ​កិច្ច​ការ​ពារ​អធិប​តេយ្យ​ព្រំ​ដែន​ តំ​បន់​ស​មុទ្រ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ចូល​រួម​ជួយ​​​ប្រ​ជា​ជន​ក​សាង​ទម្រង់​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ និង​អភិ​វឌ្ឍ​ភូមិ​ភាគ​ ក​សាង​សន្តិ​សុខ​​ន​យោ​បាយ​ សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម​។ ពិ​សេស យុទ្ធ​ជន​​ការ​ពារ​ព្រំ​ដែន​ បាន​ចំ​ណាយ​ប្រាក់​បៀ​វត្ស​ និង​ប្រាក់​បំ​ណាច់​ផ្ទាល់​ខ្លួន​សម្រាប់​បង្ក​បង្កើន​ផល​។ល។ ដើម្បី​ជួយ​ដល់​សិស្សា​​នុ​សិស្សដែល​មាន​ស្ថាន​ភាព​លំ​បាក​ បន្ត​ការ​រៀន​សូត្រ​។

តួ​យ៉ាង​ដូច​ជា​បុ៉​ស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ចូវ​ អនុ​វត្ត​កម្ម​វិ​ធី​ “ជំ​រុញ​ដំ​ណើរ​ប្អូន​ៗ​ទៅ​កាន់​សា​លា​រៀន​” អង្គ​ភាព​បាន​គ្រប់​គ្រង​ ជួយ​ទំ​នុក​បំ​រុង​សិស្សា​នុសិស្ស​៨​នាក់​នៅ​លើ​ភូមិ​សាស្រ្ត​។ វរ​សេនីយ៍​ឯក​បម្រុង​ ដូវ​ង៉ុក​ហ្វី ​-​ ស្នងការ​ន​យោ​បាយ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ចូវ​ ឲ្យ​ដឹង​៖ “ជីវ​ភាព​មា​មីង​ខ្មែរវិញ​ចូវ​នៅ​ជួប​ការ​លំ​​បាក​ច្រើន​ ភាគ​ច្រើន​ព្រោះ​គ្មាន​ការ​ងារ​ធ្វើ​លំ​នឹង​។ ឃើញ​ដូច្នោះ​ អង្គ​ភាព​បាន​ម្ចាស់​ការ​រៃ​អង្គាស​ប្រាក់​​ចំ​ណាយ​ប្រាក់បៀ​វត្ស​ដើម្បី​ជួយ​ដល់​សិស្សា​នុសិស្ស​៨​នាក់​ដែល​លំ​បាក​ពិ​សេស​ ជា​មួយ​នឹង​កម្រិត​ឧបត្ថម្ភ​៥០០.​០០០​ដុ​ង​/ប្អូន​/ខែ​"។ ទ​ទួល​បាន​​ការ​ឧបត្ថម្ភ​ទាំងនេះ​ ប្អូន​ចៅ​បែង​ ជា​សិស្ស​រៀន​ពូ​កែ​៤​ឆ្នាំ​បន្ត​បន្ទាប់​របស់​សា​លា​បឋមសិក្សា​២ សង្កាត់​២​ ឲ្យ​ដឹង​៖ “គ្រួ​សារ​​ប្អូន​ក្រ ម្តាយ​ទៅ​ធ្វើ​ការ​ឈ្នួល​ម្នាក់​ឯង​ ម្ល៉ោះ​ហើយ​ជីវ​ភាព​ត្រឹម​តែ​គ្រប់​ហូប​ប្រ​ចាំ​ថ្ងៃ​។ អា​ស្រ័យ​ពូ​ៗ​កង​ទ័ពជួយ​ឧបត្ថម្ភ​ ជូន​ប្រាក់​​សំ​លៀក​បំ​ពាក់​ សៀវ​ភៅ​ ប៊ិ​ច​។ល។ ទើប​ប្អូន​មាន​ឱ​កាស​បាន​ទៅ​រៀន​។ ប្អូន​សន្យា​ជា​មួយ​ម្តាយ​និង​ពូ​ៗ​កង​ទ័ព​ថា​ នឹង​ខិត​ខំ​រៀន​សូត្រ​ឲ្យ​បាន​ពូ​កែ”​។ ប្អូន​ង្វៀនធី​​ថៅ​ង្វៀន​ សិស្ស​​ថ្នាក់​ទី​៥ សា​លា​បឋម​សិក្សា​វិញ​តឹង​២​ ឃុំ​វិញ​តឹង​ ក៏​ជា​សិស្ស​​មួយ​រូប​ក្នុង​ចំ​ណោម​សិស្ស​៨​នាក់​      បាន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​​ហ្វា​ទ​ទួល​ផ្ចុង​ផ្តើម   ​  រ​យៈពេ​ល​៥​ឆ្នាំ​កន្លង​។ ប្អូន​ង្វៀន​ ឲ្យ​ដឹង​៖ “ប្អូន​នៅ​ជា​មួយ​ជី​ដូន​ខាង​ម្តាយ​ដែលមាន​វ័យ​ចំ​ណាស់​ ម្តាយ​ទៅ​ធ្វើ​ការ​ឈ្នួល​នៅ​ឆ្ងាយ​ យូរ​​ៗ​ទើប​មក​ផ្ទះ​ម្តង​។​ អាវ​ខោ​ សៀវ​ ភៅ​ ប៊ិច​ សំ​ពៀត​ និង​កង់​ គឺ​អា​ស្រ័យ​ដោយ​ពូ​ៗ​កង​ទ័ព​ទិញ​ជូន​។ មិន​តែ​ប៉ុណ្ណោះ ​ពូ​ៗ​នៅ​ទាំង​ចុះ​មក​ដល់​ផ្ទះ​ជូន​ប្រាក់​ អង្ករ​ មី កញ្ចប់​។ល។ ប្អូន​អរ​​គុណ​ណាស់​។ អា​ស្រ័យ​ហេតុ​នោះ ទើប​ប្អូន​មានខោ​អាវ​ថ្មី​ទៅ​សា​លា​ដូច​មិត្ត​ភក្តិ​ឯ​ទៀត​ ប្អូន​សន្យា​នឹង​​រៀន​ឲ្យ​បាន​ល្អ​”។

តាម​ប្រ​សាសន៍​វរ​សេ​នីយ៍​ឯក​ ឡេ​វុា​ំ​ង​អាញ់​ ស្នង​ការ​ន​យោ​បាយ​រង​នៃកង​ទ័ព​ការ​ពារ​ព្រំដែន​សុក​ត្រាំង ឲ្យ​ដឹង​៖ ច្រើន​ឆ្នាំ​​មក​នេះ កម្មា​ភិ​បាលយុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​ តែង​ខ្នះ​ខ្នែង​ គាំ​ទ្រ​កម្ម​វិ​ធី​ “ជំ​រុញ​ដំ​ណើរ​ប្អូន​ៗទៅ​កាន់​សា​លា​រៀន​”។ បច្ចុ​ប្បន្ន កងទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង បាន​ទ​ទួល​ទំនុ​ក​បំ​រុង​សិស្សា​ នុ​សិស្ស​ចាប់​ពី​ថ្នាក់​ទី​១​ដល់​១២​ ចំនួន​៤០នាក់​ ដែល​មាន​ស្ថាន​​ភាព​លំ​បាក​ គ្មាន​ទី​ពឹង​ កំ​ព្រា​ឪ​ពុក​ម្ដាយ​ គ្មាន​ផ្ទះនៅ​។ល។ រស់​នៅ​តំ​បន់​ការ​ពារ​ព្រំ​ដែន​។ កម្រិត​ឧបត្ថម្ភ​មធ្យម​ភាគ៥​០​០​​.០០០​ ដុង​/នាក់​/ខែ​។ ទន្ទឹម​នឹង​នោះ ​អង្ក​ភាព​នៅ​ទាំ​ង​ចលនា​សប្បុ​រស ជន​ ឧបត្ថម្ភ​សំ​លៀ​​ក​បំ​ពាក់​ សៀវ​ភៅ​សរ​សេរ​ ប៊ិច​ សៀវ​ភៅ​ពុម្ព សំ​ពៀត​ កង់​ អង្ករ​។ល។ ជូន​ប្អូន​ៗសិស្សា​នុ​សិ​ស្ស​ ដើម្បី​បង្ក​លក្ខណ​សម្បត្តិ​ល្អបំ​ផុត​សម្រាប់​ប្អូន​ៗ​ទៅ​កាន់​សា​លា​រៀន​។ ផ្តើម​ពី​នោះ​ ប្រ​ជា​ជន​និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​លើ​ភូមិ​សាស្រ្ត​ ការ​ពារ​ព្រំ​ដែន​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃកាន់​តែ​មាន​ភាព​ជឿ​ជាក់​ទៅ​លើ​កម្មា​ភិ​បាល​ យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​។ រួម​ចំ​ណែក​​បង្កើន​ចំ​ណង​សាម​គ្គី​ ផ្សារ​ភ្ជាប់​រ​វាង​កម្មា​ភិ​បាល​ យុទ្ធ​ជន​ជា​មួយ​​នឹង​ម​ហា​ជន​លើ​តំ​បន់​ការ​ពារ​ព្រំ​ដែន​ ក​សាង​ខឿន​ការ​ពារ​ព្រំ​ដែន​ទូ​ទាំង​ប្រ​ជា​ជន​រឹង​មាំ​៕

យ្វី​អាញ់​-ធី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
កម្មា​ភិ​បាល​