ជាមួយនឹងការប្តេជ្ញាចិត្តច្បាមអាជីព ក្រោយពីបញ្ចប់ការសិក្សា គ្រូពេទ្យង្វៀនវ៉ាន់ហ៊ីប បានវិលត្រឡប់មកកាន់ភូមិស្រុក បំពេញការងារនៅដំណាក់សុខាភិបាលឃុំសាភៀង (សព្វថ្ងៃជាមន្ទីរពហុព្យាបាលឃុំសាភៀង) ស្រុកឡុងមី ខេត្តហូវយ៉ាង។ រយៈពេល២៨ឆ្នាំផ្សារភ្ជាប់ជាមួយនឹងរបរពេទ្យ គ្រូពេទ្យង្វៀនវ៉ាន់ហ៊ីប តែងប្រឹងប្រែងអស់ពីចិត្តធ្វើការពិនិត្យ ព្យាបាលជំងឺជូនប្រជាជន និងខ្នះខ្នែងជួយដល់មិត្តរួមអាជីព ម្ល៉ោះហើយអ្នកណាក៏គោរពរាប់អាន។
គ្រូពេទ្យង្វៀនវ៉ាន់ហ៊ីប ប្រធានមន្ទីរពហុព្យាបាលឃុំសាភៀង កំពុងពិនិត្យជំងឺជូនប្រជាជន។
សាភៀងជាឃុំតំបន់ជ្រៅ មានជនរួមជាតិខ្មែររស់នៅកុះកររបស់ស្រុក ពីមុននេះ ផ្លូវធ្វើដំណើរនៅជួបលំបាក បានជាការងារថែទាំសុខភាពរបស់ប្រជាជននៅជួបលំបាកច្រើន។ ថ្វីបើដូច្នោះក្តី នៅឆ្នាំ១៩៩៣ ក្រោយពីប្រឡងជាប់សញ្ញាប័ត្រ គ្រូពេទ្យ ង្វៀនវ៉ាន់ហ៊ីប បានស្ម័គ្រចិត្តវិលមកភូមិភាគបម្រើការងារ។ គ្រូពេទ្យហ៊ីប ឲ្យដឹង៖ “ពេលខ្ញុំសូមវិលត្រឡប់មកបម្រើការងារនៅឃុំ តាមមិត្តភក្តិណាក៏ដោយតែងណែនាំខ្ញុំឲ្យសូមចូលធ្វើការនៅមន្ទីរពេទ្យធំ ប៉ុន្តែខ្ញុំប្តេជ្ញាចិត្តនឹងវិលត្រឡប់មកភូមិស្រុក បម្រើការជូនមាមីង បំផុតគឺមាមីងខ្មែរ”។
ថ្វីបើមុនដំបូងនៅជួបលំបាកច្រើន ប៉ុន្តែជាមួយនឹងការខិតខំប្រឹងប្រែង គ្រូពេទ្យហ៊ីប ក៏បានអនុវត្តសម្រេចល្អភារកិច្ច ដើម្បីធ្វើការពិនិត្យព្យាបាលជំងឺជូនប្រជាជន។ ខណៈពេលទទួលភារកិច្ចជាប្រធានដំណាក់សុខាភិបាលឃុំសាភៀង គ្រូពេទ្យហ៊ីប បានស្នើបន្ថែមធនធានមនុស្ស ជំ នួយបរិក្ខារពេទ្យធុនទំនើប ដើម្បីឆ្លើយតបតម្រូវការពិនិត្យព្យាបាលជំងឺជូនប្រជាជន។ ព្រមជាមួយនោះ កសាងកម្លាំងសហការីសុខាភិបាល ជំរុញយ៉ាងខ្លាំងក្លាការងារបង្ការបង្រ្កាបរោគឆ្លងរាលដាល និងអនុវត្តល្អកម្មវិធីចាក់វ៉ាក់សាំងឲ្យកុមារ ស្រ្តីមានគភ៌។ មកទល់សព្វថ្ងៃ រោគឆ្លង រាលដាលគ្រប់ប្រភេទស្ថិតក្នុងវង្វង់ត្រួតពិនិត្យ គឺពុំមានសម្បុករោគកើតឡើងឡើយ។ ឆ្នាំ២០១៦ ដំណាក់សុខាភិបាលបានបង្កើនកម្រិតជាមន្ទីរពហុព្យាបាលឃុំសាភៀង មានគ្រូពេទ្យ វេជ្ជបណ្ឌិត បរិក្ខារទំនើបៗ បម្រើការបានល្អឲ្យការងារពិនិត្យជំងឺ។ ថ្វីបើជាប្រធានមន្ទីរពហុព្យាបាលក៏ពិតមែន ប៉ុន្តែគ្រូពេទ្យហ៊ីបនៅតែឃ្មាតខ្មី ដើម្បីធ្វើការពិនិត្យព្យាបាលជំងឺជូនប្រជាជន។ ជាពិសេស នៅពេលប្រឈមមុខជាមួយនឹងអ្នកជំងឺដែលមានភាពទម្រើស គាត់នៅតែមានសម្តីរួសរាយរាក់ទាក់ សួរសុខទុក្ខ ខ្នះខ្នែងអស់ពីចិត្តក្នុងការណែនាំហូបចុក ផឹកថ្នាំ សម្រាកសម្រាន្តខណៈពេលព្យាបាល និងរបៀបបង្ការរោគជូនអ្នកជំងឺ។ ចំពោះមិត្តរួមអាជីព គ្រូពេទ្យហ៊ីបបានខ្នះខ្នែងអស់ពីចិត្ត ដើម្បីជួយឧបត្ថម្ភ ចែករំលែកបទពិសោធន៍ និងលើកទឹកចិត្តគ្នា ត្រូវមានឫកពារបម្រើការបានល្អជូនអ្នកជំងឺ។ ឱសថការី វ៉សើុងឡឹម ឲ្យដឹង៖ “មានពេលខ្លះ ខ្ញុំឃើញគ្រូពេទ្យហ៊ីប មានការរលះរលាំងជួយសង្រ្គោះអ្នកជំងឺ ចំណែកអ្នកត្រូវជាសាច់ញាតិរបស់អ្នកជំងឺក៏ឈរជេរស្ដី គំរាមចង់វាយ។ ថ្វីបើដូច្នោះក្តី គ្រូពេទ្យហ៊ីប នៅតែមានស្មារតីនឹងនរ ប្រើសម្តីផ្អែមល្ហែម វែកញែកជូនសាច់ញាតិអ្នកជំងឺបានយល់។ ក្រោយពីហេតុការកន្លងផុត គ្រូពេទ្យហ៊ីប បានលើកទឹកចិត្តមិត្តរួមអាជីពថា គប្បីយកអស់ពីមុខវិជ្ជាជីវៈ ទឹកចិត្តនៃគ្រូពេទ្យ ហើយគួរចាត់ទុកអ្នកជំងឺដូចជាញាតិសន្តានដើម្បីធ្វើការព្យាបាល ចំណែកញាតិសន្តានរបស់អ្នកជំងឹ បានប្រើពាក្យមិនគប្បីក៏ដោយសារពួកគាត់មានការបារម្ភដល់អាយុជីវិតនៃអ្នកជំងឺ។ ចំពោះអ្នកជំងឺនិងមិត្តរួមអាជីព គ្រូពេទ្យហ៊ីប តែងតែមានភារកិច្ចចែករំលែកបទពិសោធន៍និងអស់ពីចិត្តជួយឧបត្ថម្ភ”។
ឆ្នាំនេះ ដើម្បីងាយស្រួលដល់អ្នកជំងឺមកពិនិត្យ ព្យាបាលជំងឺត្រូវតាមប្រព័ន្ធ និងស្របតាមសេចក្តីកំណត់ច្បាប់ធានារ៉ាប់រងសុខាភិបាល គ្រូពេទ្យហ៊ីប បានស្នើដល់មន្ទីរសុខាភិបាលផ្តល់អនុញ្ញាត ឲ្យអ្នកជំងឺនៅ២ឃុំ គឺនិញក្វើយ វិញក្វើយនៃស្រុកហ៊ុងយ៉ឹង ខេត្តបាកលីវ បានពិនិត្យជំងឺដោយប្រើប័ណ្ណធានារ៉ាប់រងសុខាភិបាលនៅនឹងមន្ទីរពហុព្យាបាល។ ឃុំទាំងពីរនេះ គឺនៅជាប់ព្រំដែនជាមួយនឹងឃុំសាភៀង។ ការងារនេះ បានជួយអ្នកជំងឺកាត់បន្ថយ បានថវិកាធ្វើដំណើរទៅមកក្នុងការព្យាបាលជំងឺ។ គ្រូពេទ្យហ៊ីប រ៉ាយរ៉ាប់បន្ថែម៖ “ប៉ុន្មានឆ្នាំ ផ្សារភ្ជាប់ជាមួយនឹងផ្នែកសុខាភិបាល ខ្ញុំតែងអស់ពីចិត្តបម្រើ ថែទាំសុខភាពជូនមាមីង។ ក្តីរីករាយដ៏ធំរបស់ខ្ញុំ គឺមាមីងបានព្យាបាលជំងឺ និងមានសុខភាពល្អ”៕
លីធាន-ធី