រយៈពេលកន្លង នៅឃុំឡាយហ្វា ក្រុងវិញចូវ កងទ័ពការពារព្រំដែនសុកត្រាំង បានសហការជាមួយសប្បុរសជនរៀបចំជូនអំណោយដល់គ្រួសារក្រីក្រ និងជនរួមជាតិខ្មែរលើភូមិសាស្រ្តឃុំចំនួន៤០០ចំណែក។ អំណោយមួយចំណែកៗ គិតជាទឹកប្រាក់៣០០.០០០ដុង រួមមាន អង្ករ មី ប្រេងឆា និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនទៀត។
កងទ័ពការពារព្រំដែននិងសប្បុរសជន ជូនអំណោយដល់មាមីងក្រីក្រ និងមាមីងខ្មែរនៅឃុំឡាយហ្វា ក្រុងវិញចូវ។
វរសេនីយ៍ឯកបម្រុង ឡេវ៉ាន់តង ប្រធានប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា ឲ្យដឹង៖ នេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពនានា ចូលរួមអំណរខួបអនុស្សាវរីយ៍៦០ឆ្នាំ ទិវាប្រវេណីកងទ័ពការពារព្រំដែន (៣/៣/ ១៩៥៩-៣/៣/២០១៩) និង៣០ឆ្នាំ ទិវាការពារព្រំដែនទូទាំងប្រជាជន (៣/៣/១៩៨៩-៣/៣/២០១៩)។ អំណោយទាំងនេះ គឺជាសន្ដានចិត្តរបស់សប្បុរសជនចំពោះមាមីងក្រីក្រ សង្ឃឹមថា នឹងនាំមកនូវក្តីរីករាយព្រមទាំងជាកម្លាំងចលករដើម្បីមាមីងឆ្លងកាត់លំបាក ខិតខំធ្វើការរកទទួលទាន កសាងជីវភាពសុខដុមរមនា សុភមង្គល រួមជាមួយកងទ័ពការពារព្រំដែនការពាររឹងមាំអធិបតេយ្យសន្តិសុខដែនសមុទ្ររបស់ខេត្ត៕
យ្វីអាញ់-លីសៀ