26/02/2019 - 09:05

រួម​​ជា​​មួយ​​រ​ដ្ឋ​​ក​សាង​​ភូមិ​​ស្រុក​

ផ្លូវ​​បេ​​តុង​​​ដែល​​ទើប​​នឹង​​ក​​សា​ង​ថ្មី ​នៅ​​តាម​​ឃុំ​​មាន​​ជ​ន​​រួម​​ជា​តិ​​ខ្មែរ​​រស់នៅ​​កុះ​​ករ​ ដូច​​ជា​ ហាម​​យ៉ាង​ គីម​ស៊ើង តឹង​ហ៊ីប ឡុង​ហ៊ីប។ល។  គឺ​ជាទិដ្ឋ​ភាព​ដែល​យើង​ខ្ញុំ​តែង​តែ​ជួប​ប្រ​ទះ​ ខណៈ​ពេល​មក​កាន់​ស្រុក​ថ្កូវ ខេត្ត​ត្រា​​វិញ។​

 ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ឃុំ​គីម​សើុ​ង បាន​ក​សាង​បើក​ទូ​លាយ​ បង្កលក្ខ​ណសម្បត្តិ ជូន​ប្រ​ជា​ជន​ដឹក​ជញ្ជូន​ទំ​និញ​និង​សិស្សា​នុសិស្ស​ទៅ​រៀន​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​។

លោក​គឹម​ង៉ុក​សឿង​ ប្រ​ធា​ន​កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក​ថ្កូវ​ ឲ្យ​ដឹង​៖ “អា​ស្រ័យ​ការ​ផ្តុំ​កម្លាំង​ចង្អុល​ការ​របស់​​គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការបក្ស​ស្រុក​ និង​ការ​​ចូល​រួម​រ​បស់​​ទូ​ទាំង​​ប្រ​​ព័ន្ធ​ន​យោ​បាយ​ មួយ​អន្លើដោយ​ការ​ផ្សព្វ​ផ្សាយ​ព្រម​ៗ​គ្នា​នូវ​គោល​ន​យោ​បាយ​ស្ដី​ពី​ការ​វិ​និ​យោគ​    ក​សាង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ គម្រោង​អភិ​វឌ្ឍ​​ផ​លិត​កម្ម​។ ទន្ទឹម​នឹង​ការភ្ញាក់​រ​លឹក​ឈាន​ឡើង​ក្នុង​ពល​កម្ម​ផ​លិត​ដើម្បី​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​របស់​ជន​រួម​ជាតិ​​ភាគ​តិច​។ល។ បាន​រួម​ចំ​ណែក​​យ៉ាង​សំ​ខាន់​ បង្ក​បាន​នូវ​ភាព​វិ​វឌ្ឍន៍​​យ៉ាង​ច្បាស់​ អំ​ពី​ជីវ​ភាព​សេដ្ឋកិច្ច ​វប្ប​ធម៌​-​ សង្គម​​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ស្រុក​ថ្កូវ​។ ​“។

​គិត​ដោយឡែ​ក​ក្នុង​ដំ​ណាក់​កាល​​២០១៦​-២០១៨ ប្រ​ភព​ទុន​​កម្ម​វិ​ធី ១៣៥​ របស់​រដ្ឋា​ភិ​បាល​ បែង​ចែក​ឲ្យ​​ស្រុក​ថ្កូវ​ គឺ​៣៩,៥​ពាន់​លាន​ដុង​។​ រួម​ជា​មួយ​នឹង​ប្រ​ភព​ទុ​ន​កៀរ​គរ​ ទុន​គួប​ផ្សំ ​ទុន​ប្រ​ជា​ជន​រួម​វិ​ភាគ​ទាន​ស្រុក​ ក​សាង​សំ​ណង់​ថ្មី​បាន​ចំ​នួន​៤៨​ ជួស​​ជុល​និង​កែ​លម្អ​បាន​ចំ​នួន​២៥​សំ​ណង់​។  ទន្ទឹម​នឹង​នោះ​ ជា​មួយ​នឹង​​ប្រ​ភព​ទុន​កម្ម​វិ​ធី​ឃុំ​តំប​ន់​វាល​កាត់​ ស្រុក​ក​សាង​សំ​ណង់​ថ្មី​បាន​១១​សំ​​ណង់​ ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ និង​កែលម្អ​ ជួស​ជុល​សំ​ណង់​បាន​ចំ​នួន​​៧។ ផ្តើម​ពី​ប្រ​ភព​ទុន​កម្ម​វិ​ធី​ទិស​ដៅជាតិ​ក​សាង​ជន​បទ​ថ្មី​ នៅ​តាម​ឃុំ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះករ​ ផ្សព្វ​ផ្សាយ​អនុ​វត្ត​បាន​ចំ​នួន​២៦០​សំណ​ង់​ (ផ្លូវ​កៅ​ស៊ូ​៣​១​ខ្សែ​ ផ្លូវបេ​តុង​១៩​ខ្សែ ​សំ​ណង់​ធា​រា​សាស្រ្ត​​ចំ​នួន​១៦៥​​បន្ទប់​រៀន​ចំ​នួន​៣២​)។

អា​ស្រ័យ​ដោយ​គណៈ​កម្មា​ធិ​ការ​​បក្ស  រដ្ឋ​អំ​ណាច​ភូមិ​ភាគ​គ្រប់​លំ​ដាប់ថ្នាក់​ អ​នុ​វត្ត​ល្អ​ការ​ងារ​បំ​ផុស​ចលនា​ ម្ល៉ោះ​ហើយ​ប្រ​ជា​ជន​ខ្នះ​ខ្នែង​រួម​ជាមួយ​នឹង​ភូមិ​ភាគ​អនុ​វត្ត​នូវ​គម្រោង កម្ម​វិ​ធី​នា​នា។​ ចាប់​ពី​ឆ្នាំ​២០១៥​ដល់ ឆ្នាំ​២០១៨ ស្រុក​ថ្កូវ​បាន​ចលនា​ប្រ​ជា​ជន​រាប់​ពាន់​គ្រួ​សារ​ចូល​រួម​បរិ​ច្ចាគដី​ជាង​៧០,៦​ហិក​តា ដើម្បី​បើក​ដំ​ណើរ​​ការ​ជី​ក​ស្តារ​ប្រ​ឡាយ​រាយ​រង​​ទប់ភ្លឺ​ ទំ​នប់​និង​​ក​សាង​ផ្លូវ​ជន​បទ​ គិត​​ជា​​ទឹក​ប្រាក់​ស​រុប​ជាង​២១​ពាន់​លាន​ដុង​។  លោក​ថាច់​អ៊ុក​ នៅ​ភូមិ​ជ្រោយ​​ទន្សា​ ឃុំគីម​ស៊ើង​ រីក​រាយ​ឲ្យ​ដឹង​៖” រដ្ឋ​បាន​ចំ​ណាយ​ថ​វិ​កា​ស​ម្រាប់​វិ​និ​យោគ​ក​សាង​ផ្នែក​រឹង​ មាន​ដូច​៖ ផ្លូវ​បេ​តុង​ ជួល​គ្រឿង​ចក្រ​ជីក​ស្តារ​ប្រ​​ឡាយ​។ល។ ដើម្បី​ធា​នា​ការ​ផ​លិត​​កម្ម​របស់​ប្រ​ជា​ជន​បាន​ងាយ​ស្រួល​។ អា​ស្រ័យ​ហេតុ​នោះ​ នៅ​ពេល​ភូមិ​ភាគ​ចលនា​ប្រជា​​ជន​ចូល​រួម​ទុន​ប​ដិ​ភាគ​ (បរិ​ច្ចាគ​ដី​ ដំ​ណាំ​រួម​ផ្សំ​ដែល​សំ​ណង់​ធ្វើ​កាត់​ឆ្លង​​។ល។​) ខ្ញុំ​និង​ប្រ​ជា​ជន​ក្នុង​ភូមិ​ មាន​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំ​ង ត្បិត​អី​​សំ​ណង់​ទាំង​នេះ​នាំ​មក​ផលប្រ​យោជន៍​ជាក់​ស្តែង​ បម្រើ​​ការ​ផ​លិត​​​កម្ម និង​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​របស់​យើង​ខ្ញុំ​”។

ផ្តើម​ពី​ការ​ស្រុះ​ស្រួល​របស់​ប្រ​ជា​ជន សេដ្ឋ​កិច្ច​-សង្គម​លើ​ភូមិ​សាស្រ្ត បាន​ផ្លាស់​ប្តូរ​តាម​ទិស   ​ស​កម្ម​ ចំ​ណូល​គិត​មធ្យម​ភាគ​របស់​ប្រ​ជា​ជន​ក្នុង​ស្រុក​សម្រេច​៣០,៦៦​លាន​ដុង​/នាក់​/​ឆ្នាំ កើន​១៨,៧៧​លាន​ដុង​/នាក់​/ឆ្នាំ​ បើ​ប្រៀប​នឹង​រយៈ​ពេល​ដូច​គ្នា)​៕

                         ស៊ើង​ម៉ា​ល័យ​ - ធី​

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​គឹម​ង៉ុក​សឿង