មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

11/02/2019 - 15:29

ស​មា​គម​នា​រី​គ្រប់​លំ​ដាប់​ថ្នាក់ ជួយ​គ្នា​ឆ្លង​កាត់​ការ​លំ​បាក

តាម​ប្រ​សាសន៍​លោក​ស្រី វ៉​គឹម​ថ្វា អ​នុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​ស​មា​គមសហ​ព័ន្ធ​នា​រី​ក្រុង​កឹង​ធើ ឲ្យ​ដឹង​៖ រយៈ​ពេល​កន្លង គោល​ន​យោ​បាយគិត​គូរ​ដល់​បង​ប្អូន​នា​រី​របស់​បក្ស​និង​រដ្ឋ ត្រូវ​បាន​សមា​គម​នា​រី​ក្រុង​អនុវត្ត​យ៉ាង​ល្អ​។ ក្នុង​នោះ សមា​គម​នា​រី​គ្រប់​លំ​ដាប់​ថ្នាក់ តែង​យក​ចិត្តទុក​ដាក់​ខ្ពស់​ដល់​សមា​ជិក​ជន​ជាតិ​ភាគ​តិច​នៅ​មូល​ដ្ឋាន។

ផ​លិត​ផល​ត្បាញ​កំ​ប្លោក​របស់​បង​ប្អូន​នា​រី​ខ្មែរ​។

ស​មា​គម​នា​រី​នៅ​តាម​មូល​ដ្ឋាន​ តែ​ង​ខ្នះ​​ខ្នែង​បំ​ផុស​ចលនា​បង​ប្អូន​នា​រីជន​ជាតិ​ភាគ​តិច អនុ​វត្ត​ល្អ​នូវ​គោល​ការណ៍​របស់​បក្ស​ គោលន​យោបាយ​ច្បាប់​របស់​រដ្ឋ ស្ដី​ពី​ការ​ងារ​សាស​នា​–ជន​ជាតិ​។ បន្ត​រក្សាស​កម្មភាព រៀប​​ចំ​ជួប​ជុំ​ក្រុម​នា​រី​ជន​ជាតិ​ភាគ​តិច ​ជួយ​គ្នា​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ អនុវត្ត​ភាព​ជឿន​លឿន​ក្នុង​ការ​លក់​ដូរ​ សំ​​ដៅ​ពង្រីក​សេដ្ឋ​កិច្ច​គ្រួ​សារ​។ អង្គការ​ស​មា​គម​នា​នា​បាន​ជូន​អំ​ណោយ​៤៨១​ចំ​ណែក​ ស​រុប​តម្លៃ​​ទឹក​ប្រាក់ជិត​១៥០​លាន​ដុង​។ ស​មា​គម​សហ​ព័ន្ធ​​នា​រី​ខណ្ឌ​ប៊ិញ​ធ្វី ថូក​ណូក​ អូរ​ម៉ូង បាន​ចូល​រួម​តាំង​ពិ​ព័រណ៍​លក់​នំ​ពេញ​និ​យម​ក្នុង​ពិ​ធី​សែន​ខួប​បុព្វក្សត្រ​ហ៊ុង​វឿង​ បុណ្យ​គី​អៀន​ថឿង​ដៀន ​នៅ​ទី​សក្ការ​បូជា​ប៊ិញ​ធ្វី​ ម​ហោស្រប​ផ្លែ​ឈើ​ ទី​សក្ការ​​បូ​ជា​តឹន​ឡុក​ ទី​សក្ការ​បូជា​ថើយ​ប៊ិញ​-តឹន​អាន សមា​គម​សហ​ព័ន្ធ​នា​រី​ស្រុក​កើ​-ដ ចូល​រួម​តាំង​ពិ​ព័រណ៍​ផ​លិត​ផលតម្បាញ លក់​ដូរ​ផលិត​ផល​ ប្រ​ពៃ​ណី។​ល។ ឆ្នាំ​២០១៨ ស​មា​គម​នា​រីក្រុង​បាន​លើក​សរ​សើរ​នា​រី​គំ​រូ​២៧​នាក់ ដែល​ជា​សាស​និ​ការ​ជន​ជាតិភាគ​តិច លេច​ធ្លោ​លើ​វិ​ស័យ​នា​នា បង្ក​ភាព​សោម​នស្ស​រីក​រាយ​ដល់​ស​មា​ជិក​នា​រី និង​នា​រី​ជា​អ្នក​មុខ​អ្នក​ការ​លើ​ភូមិ​សាស្រ្ត​។

ក្រៅ​ពី​នោះ សមា​គម​នា​រី​គ្រប់​លំ​ដាប់​ថ្នាក់ ធ្វើ​ការត្រួត​ពិនិត្យ​តម្រូវ​ការ និង​រៀប​ចំ​បើក​ថ្នាក់​​បង្រៀន​វិជ្ជា​ជីវៈ​ចំ​នួន​៤០​ថ្នាក់​ ជូន​ស​មា​ជិក​១.២៧៥នាក់​។ ពិ​គ្រោះ​យោ​បល់​រៀន​របរ​និង​ឧទ្ទេស​នាម​ការ​ងារ​ធ្វើ​ជូន​បង​ប្អូននា​រី​៥.៩៨៤​នាក់​។ មជ្ឈ​មណ្ឌល​បង្រៀន​វិជ្ជា​ជីវៈ​នា​រី​ក្រុង​ សហ​ការ​បន្តការ​រក្សា​បាន​ល្អ​នូវ​ស​កម្ម​ភាព​បង្រៀន​វិជ្ជា​ជីវៈ​ មាន​ដូច​៖ តុប​តែង​ផ្កា កាត់​សក់ អ៊ុត​សក់ ចម្អិន​អា​ហារ​ជា​ដើម​។ ឆ្នាំ​២០១៨ មាន​បង​ប្អូន​នា​រី១.៥០៦​ នាក់ បាន​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​(សម្រេច​ភាគ​កម្រិត​១១៥​%)។ មាន​បងប្អូន​នា​រី​ជាង​៦០០​នាក់ បាន​ចូល​រួម​និង​ពិ​គ្រោះ​យោ​បល់ក្នុង​ទិវាការ​ងារ​សម្រាប់​ពល​កា​រិ​នី អា​ស្រ័យ​សមា​គម​សហ​ព័ន្ធ​​នា​រី​ក្រុង​រៀប​ចំឡើង​។ បង​ស្រី​ង្វៀន​ង៉ុក​ថឹម​ ប្រ​ធាន​ស​មាគម​សហ​ព័ន្ធ​នា​រី​ស្រុក​កើ​-ដ ឲ្យ​ដឹង​៖ “សមាគម​បាន​ម្ចាស់​ការ​ចង​សម្ព័ន្ធ​ជា​មួយ​នឹង​មជ្ឈ​មណ្ឌលបង្រៀន​វិជ្ជា​ជីវៈ​ស្រុក រៀប​ចំ​បើក​ថ្នាក់​​បង្រៀន​មុខ​របរ​សម​ស្រប​នឹងភូមិ​សាស្រ្ត​​ឬ​ក៏​សម​​ស្រប​នឹង​សមា​ជិក​ជា​ជនជាតិ​ខ្មែរ​ជា​ដើម​ មាន​ដូច​៖ ត្បាញ​កម្រាល​កំ​ប្លោក​  ត្បាញ​កន្ទេល​ ត្បាញ​ឧប​ករណ៍​នេ​សាទ​ ត្បាញ​កន្រ្តក​ជ័រ  ចិញ្ចឹម​គោ​ទឹក​ដោះ  ធ្វើ​បាយ​តា​ប៉ែ​     ។ល។ អា​ស្រ័យ​ហេតុ​នោះ បាន​បង្កើត​ការ​ងារធ្វើ​លំ​នឹង​ជូនប​ង​ប្អូន​នា​រីជា​ច្រើន​ក្នុង​ភូមិភាគ​។ មានបង​ប្អូន​នា​រី​ភាគ​ច្រើន​ពង្រីក​យ៉ាង​ប្រសិទ្ធ​ភាពមុខ​របរ​ដែល​ខ្លួន​រៀន​ចេះឈាន​ឡើងចាក​ផុត​ពីភា​ព​ក្រី​ក្រប្រ​កប​ដោយ​ចីរភាព​”។

ជា​គំ​រូមួយ​ក្នុង​ចំ​ណោម​គំ​រូ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ អា​ស្រ័យ​ស​មា​គមសហ​ព័ន្ធ​នា​រី​ស្រុក​កើ-​ដ សហ​ការ​រៀប​ចំ គឺ​បង​ស្រី​សើុងធីឡាង ​នៅ​ទី​ប្រជុំ​ជន​កើ​-ដ​។ មុ​ន​នេះ ស្ថាន​ភាព​គ្រួ​សារ​បង​ស្រី​ឡាង ជួប​លំ​បាក​បង្គួរ ពី​ព្រោះ​គ្មាន​មុខ​របរ​លំ​នឹង។ អា​ស្រ័យ​រៀន​បាន​មុខ​របរ​ត្បាញ​កំ​ប្លោក ទើប​គ្រួ​សារ​បង​ស្រី​ឡាង​​ ឈាន​ឡើង​ធូរ​ធា​រ​ជា​បណ្តើរ​ៗ​៕

                                       ហា​ថាញ់​-ធី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ស្រី​សុើង​ធីឡាង