28/01/2019 - 07:55

លោក​ង៉ោ​ហ៊ុង អ​នុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​សុកត្រាំងៈ​

ជំ​រុញ​ការ​ងារ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​

ឆ្នាំ​កន្លង ខេត្ត​សុក​ត្រាំង​ ខ្នះ​ខ្នែង​ផ្សព្វ​ផ្សាយ​ប្រ​កប​​ដោយ​ប្រ​សិទ្ធភាព​នូវ​គោល​ន​យោ​បាយ​ជន​ជាតិ​  វិ​និ​យោគ​អ​ភិ​វឌ្ឍ​តំ​បន់​ជ​រួមជាតិ​ខ្មែរ​ ។ ផ្តើម​ពី​នោះ​  រួម​ចំ​ណែក​ជំ​រុញ​ជន​បទ​តំ​បន់​ជន​រួមជាតិ​ ខ្មែរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​មាន​ភាព​ផ្លាស់​ថ្មី ជីវ​ភាពមា​មីង​ខ្មែរ​បាន​លើក​កម្ពស់​ កម្រិត​ប្រ​ជា​បញ្ញា​​ពី​មួយ​ថ្ងៃ​ទៅ​មួយថ្ងៃ​បាន​កើន​ឡើង​។

លោក​​ង៉ោ​ហ៊ុង​ អ​នុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​សុកត្រាំង​ជូន​អា​ហា​រូប​ករណ៍​ដល់​សិស្ស​ក្រី​ក្រសង្វាត​រៀន​សូត្រ​លើ​ភូមិ​សាស្រ្ត​ខេត្ត​។

*ស្តី​ពី​លទ្ធ​ផល​អនុ​វត្ត​គោល​ន​យោ​បាយ​​ជន​ជាតិ ​ឆ្នាំ២០១៨ដោះ​​ដូរ​យោ​បល់​ជា​មួយ​នឹង​អ្នក​យក​ព័ត៌​មាន​កា​សែត​កឹង​ធើភា​សា​ខ្មែរ លោក​ង៉ោ​ហ៊ុង អ​នុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជនខេត្ត​សុក​ត្រាំង​ ឲ្យ​ដឹង​៖

-ឆ្នាំ​២០១៨​  គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត បាន​ចង្អុល​ការ​ដល់​គណៈ​ជន​ជាតិ​សហ​ការ​ជា​មួយ​នឹង​មន្ទីរ​ គណៈ ផ្នែក​ក្នុង​ខេត្ត ខ្នះ​ខ្នែង​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​​នូវ​កម្ម​វិ​ធី​និងគម្រោង​វិ​និ​យោគ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​​។ មក​ទល់​នឹងបច្ចុ​ប្បន្ន តំ​បន់​ជន​បទ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​រ​បស់ខេត្ត​មាន​ការ​វិ​វឌ្ឍ​ជា​ប្រត្យ​ក្ស ពិ​សេស​គឺ​អត្រា​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​កាត់​បន្ថយ​គួរ​ឲ្យ​កត់​សម្គាល់​។ ឆ្នាំ​២០១៨ អត្រាគ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ក្រី​ក្រ​ក្នុង​ទូ​ទាំង​ខេត្ត​ កាត់​បន្ថយ​នៅ​១២,៩% បើ​ប្រៀប​នឹង​ឆ្នាំ​២០១៧ កាត់​បន្ថយ​បាន​៤,៩%  កម្រិតរស់​នៅ​ក្នុង​ជន​រួម​ជាតិ​​ខ្មែរ​ត្រូវ​បាន​លើក​កម្ពស់​។ ផ្នែក​ហេដ្ឋា​រចនា​​សម្ព័ន្ធ​ជន​បទ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​មាន​ភាព​​ប្រ​សើរ​។ ជាពិ​សេស បច្ចុ​ប្បន្ន នៅ​ឃុំ​នា​នា ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់នៅ​កុះ​ករ សុទ្ធ​សឹង​មាន​សា​លា​រៀន​ចាប់​ពី​កម្រិត​មត្តេយ្យ​ដល់កម្រិត​មធ្យម​សិក្សា​មូល​ដ្ឋាន​ ដំ​ណាក់​សុ​ខា​ភិ​បាល​ត្រូវ​បាន​វិ​និយោគ​ក​សាង​មាន​ភាព​សម​រម្យ​ ផ្លូវ​គមនា​គមន៍​ធា​នា​រថ​យន្តអាច​បើក​បរ​ដល់​មជ្ឈ​មណ្ឌល​ឃុំ ប្រ​ព័ន្ធ​ធា​រា​សាស្រ្ត​បាន​ស្តារឡើង​វិញ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ផលិត​កម្ម​​របស់​ប្រ​ជា​ជន គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​ជាង​៩៦​% មានអគ្គិស​នី​ ៩៨​%។ល។ ស​កម្មភាព​ពិ​ធី​បុណ្យ​ទាន​ វប្ប​ធម៌​ ជំ​នឿសាសនា​របស់​ជន​រួម​ជាតិ​ខ្មែរ​ត្រូវ​បាន​​រក្សា ពង្រីក​និង​អភិ​រក្សអត្ត​សញ្ញាណវប្ប​ធម៌​ជន​ជាតិ​ ដូច​៖ បុណ្យ​អក​អំ​បុក​ ប្រ​ណាំងទូក​-ង​ បុណ្យ​សែន​ដូន​តា បុណ្យ​ចូល​ឆ្នាំ​ថ្មី​។ល។

*ដើម្បី​លើក​កម្ពស់​គុណ​ភាព​ស​កម្ម​ភាព​គោល​ន​យោ​បាយ​ជនជាតិ​ និង​កាត់​បន្ថយ​អត្រា​​គ្រួ​សារ​ក្រី​ក្រ​ប្រ​កប​ដោយ​ចីរ​ភាព​ក្នុងតំ​បន់​ជន​រួម​ជាតិ​ខ្មែរ តើ​ខេត្ត​សុក​ត្រាំង មាន​ផែន​ការ​អនុ​វត្តយ៉ាង​ដូច​ម្តេច​? ជម្រាប​ប្រ​សាសន៍​លោក​!

-ឆ្នាំ​២០១៩ ខេត្ត​ចង្អុល​ការ​ដល់​គណៈ​ជន​ជាតិ​សហ​ការ​ស្អិត​ល្មួត​ជា​មួយ​នឹង​មន្ទី​រ​ គណៈ ​ផ្នែក​ក្នុង​ខេត្ត​ បន្ត​ជំ​រុញា​អនុ​វត្ត​នូវគោល​ន​យោ​បាយ​ជន​ជាតិ វិ​និ​យោគ​ឲ្យ​តំបន់​ជន​រួម​ជាតិ​​ខ្មែរ​។ ពិ​សេស​ គឺ​ខ្នះ​ខ្នែង​ផ្សព្វ​ផ្សាយ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវផែន​ការ​លេខ​៨៣​/KH​-UBND ​ចុះ​ថ្ងៃ​១១ ខែ​វិច្ឆិ​កា ឆ្នាំ​២០១៦ ស្តី​ពី​ការអនុ​វត្ត​កម្ម​វិ​ធី​ទិស​ដៅ​ជាតិ​កាត់​បន្ថយ​ភាព​ក្រី​​ក្រប្រ​កប​ដោយ​ចីរភាព​ ដំ​ណាក់​កាល​២០១៦- ២០២០ របស់​ខេត្ត​សុក​ត្រាំង​។ ខេត្តនឹង​បន្ត​ការ​បង្កើន​ការ​ងារ​ផ្សព្វ​ផ្សាយ លើក​កម្ពស់​ស្មារ​តី មា​មីងខ្មែរ​ ខំ​ប្រឹង​ឈាន​ឡើង​ដោយ​ខ្លួន​ឯង ដើម្បី​កាត់​បន្ថយ​ស្ថានភាព​ទន្ទឹង​រង់​ចាំ​លើ​គោល​ន​យោ​បាយ​ឧបត្ថម្ភ​របស់​បក្ស​ រដ្ឋ​។ ភូមិ​ភាគ​នា​នា​គប្បី​កំ​ណត់​ទិស​ដៅ​របៀប​បង្ក​បង្កើន​ផល​ បង្វែរ​រចនា​សម្ព័ន្ធ​ពូជ​ដំ​ណាំ​ សត្វ​ចិញ្ចឹម​ឲ្យ​បាន​សម​ស្រប​។ ទន្ទឹម​នឹងនោះ ​ជំ​រុញ​ការ​ងារ​ ហ្វឹក​ហាត់​ ណែ​នាំ​មា​មីង​ខ្មែរ​ម្ចាស់​ការ​អនុ​វត្ត វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​ជឿន​លឿន​ក្នុង​ការ​បង្ក​បង្កើន​ផល ដើម្បី​បង្កើន​ទិន្ន​ផល​​គុណ​​ភាព​។ ព្រម​ជាមួយ​នោះ គប្បី​បន្ត​ការឃ្លាំ​មើល​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​កម្ចី​ទុន​នៃ​កម្ម​វិធី​ គម្រោង ឧបត្ថម្ភ​នា​នា​ នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ តាម​ដាន​ ហ្មត់​ចត់​ក្នុង​ការ​គ្រប់​គ្រង​គ្រួ​សារ​ក្រី​ក្រ​ ដើម្បី​ស្វែង​រក​វិ​ធាន​ការ​ឧបត្ថម្ភ​ទាន់​ពេល​។

ជា​ពិ​សេស គណៈ​​ជន​ជាតិ គប្បី​ពង្រី​កតួ​​នា​ទី ភារ​កិច្ច​អ្នក​មានប្រ​ជា​ប្រិយ​ភាព​ក្នុង​សហ​គមន៍​ជន​រួម​ជាតិ​ខ្មែរ​ ដើម្បី​ជំ​រុញ​ការផ្សព្វ​ផ្សាយ​ អ​នុ​វត្ត​គោល​ការណ៍​ គោល​មា​គ៌ា គោល​ន​យោ​បាយរបស់​បក្ស និង​ច្បាប់​របស់​រដ្ឋ ក៏​ដូច​ជា​គោល​ន​យោ​បាយ​កាត់បន្ថយ​ភាព​ក្រី​ក្រ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​របស់​ខេត្ត​។ ពី​ព្រោះ​​ចំ​ពោះជន​រួម​​ជាតិ​ខ្មែរ ពាក្យ​សម្តី​របស់​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​មានតម្លៃ​ណាស់​ ម៉្លោះ​ហើយ​កម្លាំង​ទាំង​នេះ គឺ​ជា​ស្ពាន​ត​ភ្ជាប់​រ​វាងបក្ស​ រដ្ឋ​និង​ប្រ​ជា​ជន​។ ក្រៅ​ពី​នោះ ភូមិ​ភាគ​នា​នា​គប្បី​ផ្តុំ​កម្លាំង​កសាង​អភិ​វឌ្ឍ​ទម្រង់​ផលិ​ត​កម្ម​ ស្ងើច​សរ​សើរ​ ពង្រីក​គំ​រូ​ផ​លិតធ្វើ​អា​ជីវ​កម្ម​ពូកែ​ក្នុង​ជន​រួម​ជាតិ​​ខ្មែរ​។ល។ ដើម្បី​រួម​ចំ​ណែកអនុ​វត្ត​ជោគ​ជ័យ​ ទិស​ដៅ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​របស់​ខេត្ត​៕

*សូម​អរ​គុណ​លោក​!

                                    លី​ធាន​(អ​នុ​វត្ត​)-មុ​នី​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​​ង៉ោ​ហ៊ុង