មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

14/01/2019 - 09:40

សាម​គ្គី​ក​សាង​ជីវ​ភាព​នៅ​ភូមិ​អង្គុ​លី​ខាង​ជើង

ប៉ុន្មាន​ឆ្នាំ​កន្លង គណៈ​បំ​ពេញ​ការ​ងារ​រណ​សិរ្ស​មាតុ​ភូមិ​ភូ​លី​២ (អង្គុ​លីខាង​ជើង​) ឃុំ​ដុង​ប៊ិញ ក្រុង​ប៊ិញ​មិញ​ ខេត្ត​វិញ​ឡុង​ បាន​សហ​ការ​ជា​មួយស​មា​ជិក អនុ​វត្ត​ល្អ​រាល់​ការ​ឃោស​នា ចល​នា​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហាជាតិ​; មិន​បង្អង់​ពង្រឹង​និង​ពង្រីក​កម្លាំង​ម​ហា​សាម​គ្គី​ជន​ជាតិ​។ល។​ ផ្តើមពី​នោះ រួម​ចំ​ណែក​លើក​ស្ទួយ​ជីវ​ភាព​សម្ភារៈ​ និង​ស្មារ​តី​របស់​ប្រ​ជាជន​ក្នុង​ភូមិ​។

ទិដ្ឋ​ភាព​តាម​ដង​ផ្លូវ​នៅ​ភូមិ​អង្គុលី​ខាង​ជើង។

អង្គុ​លី​ខាង​ជើង​ គឺ​ភូមិ​ដែល​មាន​ជន​រួម​ជាតិ​​ខ្មែរ​រស់​នៅ​កុះ​ករ ទូ​ទាំង​ភូមិមាន​៤៧០​គ្រួ​សារ (ជន​រួម​ជាតិ​ខ្មែរ​៣០៨​គ្រួ​សារ​) មាន​គ្រួ​សារ​ក្រី​ក្រ​តែ១២​គ្រួ​សារ​ប៉ុណ្ណោះ។​ ចំ​ពោះ​លទ្ធ​ផល​គួរ​​ជា​ទី​មោទ​នៈ​នេះ បង​ស្រីថា​ច់ធី​ធ្វី ប្រ​ធាន​គណៈ​កម្ម​ការ​រណ​សិរ្ស​ភូមិ​ ឲ្យ​ដឹ​ង​៖ គ្រួ​សារ​កៀក​នឹង​បន្ទាត់ក្រ​ គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ក្នុង​ក្រប​ខ័ណ្ឌ​គោល​ន​យោ​បាយ​លើភូមិ​សាស្រ្ត​ តែង​បាន​គណៈ​ ផ្នែក​ គ្រប់​ថ្នាក់​និង​អង្គ​ការ​សង្គម​យក​ចិត្តទុក​ដាក់​ឧបត្ថម្ភ​។ ព្រម​ជា​មួយ​នោះ ភូមិ​អង្គុ​លី​ខាង​ជើង​ ក៏​អនុ​វត្ត​ល្អ​រាល់​ការឃោស​នា​ ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហាជាតិ​។ ផ្តើម​ពី​នោះ ប្រ​ជា​ជនក្នុង​ភូមិ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​មាន​ភាព​ជិត​ស្និទ្ធ​ សាម​គ្គី​ក​សាង​ជីវ​ភាព​។ ​

យោង​តាម​នោះ ដំ​ណាក់​កាល​២០១៤​-២០១៩ គណៈ​កម្ម​ការ​រណ​សិរ្សភូមិ​ សហ​ការ​ចលនា​មូល​និ​ធិ​ “ដើម្បី​អ្នក​ក្រ” បាន​ជាង​៤០​លាន​ដុង; ចល​នា ក​សាង​”ផ្ទះ​ម​ហា​សាម​គ្គី​”បាន​៣៥​ខ្នង​។ ចល​នា​ប្រ​ជា​ជន​រួម​គ្នាអភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ ចាក​ផុត​ពី​ក្រី​ក្រ​​ដោយ​ចីរ​ភាព ឈាន​ឡើង​ធ្វើ​មាន​ដោយសម​ហេតុ​ សម​ផល ភូមិ​អង្គុ​លី​ខាង​ជើង​មាន​គោល​ការណ៍​ពង្រីក​សេដ្ឋកិច្ច​ចម្ការ ពង្រីក​មុខ​របរ​ប្រ​ពៃ​ណី​របស់​ភូមិ​ភាគ​ (ដាល​អំ​បុក​ ត្បាញ ចិញ្ចឹម​សត្វ​។ល។) នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​។ អា​ស្រ័យ​ហេតុនោះ​ រយៈ​ពេល​៥​ឆ្នាំ​កន្លង​ ភូមិ​មាន​គ្រួ​សារ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​២៧​គ្រួសារ​។ បច្ចុ​ប្បន្ន ក្នុង​ភូមិ​អត្រា​គ្រួ​សារ​មាន​ជីវ​ភាព​ធូរ​ធារ​សម្រេច​ជាង៤៦​%។​

រយៈ​ពេល​កន្លង គណៈ​កម្ម​ការ​រណ​សិរ្ស​ភូមិ​ បាន​សហ​ការ​ជា​មួយ​នឹងសា​ខា​បក្ស​ភូមិ ចលនា​គ្រួ​សារ​ប្រ​ជា​ជន​ចូល​រួម​អ​នា​ម័យ​បរិ​ស្ថាន​ ដាំដើម​ឈើ ធ្វើ​ទ្វារ​របង ទី​ធ្លា ដង​ផ្លូវ​ក្នុង​ភូមិ​ “ភ្លឺ​ បៃត​ង ជ្រះ​ ស្អាត​” ។ល។ ដោយ​បាន​ប្រ​ជា​ជន​ស្ម័គ្រ​ចិត្ត​ចូលរួម​យ៉ាង​កុះ​ករ​។ លោក​សឺន​សុខ អា​យុ​៦៣ ឆ្នាំ ជា​អ្នក​រស់​នៅ​ក្នុង​ភូមិ​​នេះ​តាំង​ពី​តូច ឲ្យ​ដឹង​៖ “កាល​ពី​មុន​ ក្នុងភូមិ​មាន​ត្រឹម​តែ​ផ្លូវ​ដី ប្រ​ជា​ជន​ធ្វើ​ដំ​ណើរ​ទៅ​ផ្សារ​ទៅ​វត្ត​វ៉ា ឬសិស្សា​នុសិស្ស​ទៅ​រៀន មាន​ភាព​លំ​បាក​ណាស់​! រ​ដូវ​ភ្លៀង​គឺ​មូរ​ជើង​ខោ​ត្រឹម​ជង្គង់​។ល។​ ក្រោយ​មក​​បាន​រដ្ឋ​អំ​ណាច​ បំ​ផុស​ចលនា​បរិច្ចាគ​ដី​ក​សាងផ្លូវ​បេតុ​ង ភាគ​ច្រើន​ ប្រ​ជា​ជន​មាន​ការ​ឯក​ភាព​និង​ស្ម័គ្រ​ចិត្ត​គាំ​ទ្រ។ សព្វ​ថ្ងៃ ​តាម​ដង​ផ្លូវ​ក្នុង​ភូមិ​ត្រូវ​បាន​ចាក់​បេ​តុង​រួច​រាល់ ប្រ​ជា​ជន​យើង​ខ្ញុំគិត​តែ​ខំ​​​ប្រឹង​ប្រែង​រក​ស៊ី​និងរក្សា​អ​នា​ម័យ​បរិ​ស្ថាន​ឲ្យ​បាន​ស្អាត​ល្អប៉ុណ្ណោះ!​”។ សព្វ​ថ្ងៃ​ ​នៅ​ភូមិ​អង្គុលី​ខាង​ជើង​ក​សាង​បាន​ផ្លូវ​បេ​​តុង​ប្រ​វែង២.០០០​ម៉ែត្រ ចលនា​ប្រ​ជា​ជន​ចំ​នួន​៣៥៥គ្រួ​សារ​ដាំ​ឈើ​បៃ​តង​; មានប្រ​ជា​ជន​២៣០គ្រួ​សារ​អនុ​វត្ត​ការ​រៀប​ចំ​ប្លង់​ចម្កា​រ ស្រះ​ ទ្រុង​ និងសំ​ណង់​អ​នា​ម័យ​ បន្ទប់​ទឹក​ ធា​នា​ឲ្យ​មាន​សោ​ភណ​ភាព​នៃ​បរិ​ស្ថាន។

បង​ស្រី​ថាច់​ធី​ធ្វី​ ​ប្រ​ធាន​គណៈ​កម្ម​ការ​រណ​សិរ្ស​ភូមិ​ ឲ្យ​ដឹង​បន្លែម​៖ “លទ្ធ​ផល​សម្រេច​បាន​ រយៈ​ពេលកន្ល​ង ព្រម​ជា​មួយ​នឹង​ការ​ឯក​ភាព​​ខ្ពស់​ពីសំ​ណាក់​ប្រ​ជា​ជនបាន​ជា​៩​ឆ្នាំ​បន្ត​បន្ទាប់​​ ភូមិ​អង្គុលី​ខាង​ជើង​រក្សា​បានកិត្តិ​នាម​ជា​ភូមិ​វប្ប​ធម៌​។ នេះ​ជា​មូល​ដ្ឋាន​ដ៏​សំ​ខាន់​សម្រាប់​ប្រ​ជា​ជន​ភូមិអង្គុ​លី​ខាង​ជើង​ផ្តុំ​កម្លាំង​សាម​គ្គី​ជា​​ធ្លុង​មួយ ក​សាង​ជីវ​ភាព​នៅ​តំ​បន់តាំង​ទី​លំ​នៅ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​រីក​ចម្រើន​និង​សម្បូរ​​ធូរ​ធារ​”៕

ថាញ់​ឡុង - ធី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
អង្គុ​លី​ខាង​ជើង​