07/01/2019 - 14:55

សុក​ត្រាំង​ មាន​ឃុំ​ចំ​នួន​៣២​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី

ខេត្ត​សុក​ត្រាំង ទើប​រៀប​ចំ​ពី​ធី​ទទួល​ស្គាល់​ឃុំ​អាន​ហ៊ីប ស្រុក​ចូវ​ថាញ់ និង​ឃុំ​វៀន​ប៊ិញ ស្រុក​ត្រឹង​ដេ សម្រេច​បទដ្ឋាន​ជន​បទ​ថ្មី​។ គិត​មក​ទល់នឹង​បច្ចុប្បន្ន ទូ​ទាំង​ខេត្ត​សុក​ត្រាំង​មាន​ឃុំ​ចំ​នួន​៣២ បាន​ទ​ទួល​ស្គាល់ជា​ឃុំ​ជន​បទ​ថ្មី។ ខេត្ត​សុក​ត្រាំង ខិត​ខំ​ដល់​ឆ្នាំ​២០២០ ទូ​ទាំង​ខេត្ត​មាន ធាង​៥០​%ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ ចំ​នួន​ឃុំ​ក្រៅ​ពី​នោះ សម្រេចចាប់​ពី​១៥​លក្ខ​ឋាន​ឡើង​។

   តំ​ណាង​ឃុំ​អាន​ហ៊ីប​ទទួល​សេច​ក្តី​សម្រេច​ចិត្ត​ឃុំ​សម្រេច​បទ​ដ្ឋានជន​បទ​ថ្មី​។

កាល​ពី​ឆ្នាំ​២០១០  ពេល​ចាប់​ផ្តើម​អនុ​វត្ត​ក​សាង​ជន​បទ​ថ្មី​ អាន​ហ៊ីប​អនុវត្ត​បាន​ត្រឹម​តែ​៥/១៩លក្ខ​ឋាន ប៉ុន្តែ​ដោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ទូទាំង​បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ ឃុំ​អនុ​វត្ត​សម្រេច​​រួច​រាល់​១៩លក្ខ​ឋាន​។ បច្ចុ​ប្បន្ន ផ្លូវ​គមនា​គមន៍​ជន​បទ​ចូល​ទៅ​កាន់​ភូមិ​ និង​តំប​ន់តាំង​ទី​លំ​នៅ​នា​នាសុទ្ធ​សឹង​បាន​ក្រាល​បេ​តុង​។ ប្រ​ជា​ជ​ន​មាន​អគ្គិ​សនីអុជ​បំ​ភ្លឺ១០០% មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​៩៩,៥% មាន​សា​លា​រៀនសម្រេច​បទ​ដ្ឋាន​ជាតិ​៥/៦​មណ្ឌល សន្តិ​សុខ​សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាពសង្គម​មាន​ភាព​លំ​នឹង​។ល។ ពិ​សេស​ អត្រា​អ្នក​មាន​ការ​ងារ​ធ្វើ​ជា​ប្រ​ចាំក្នុង​ឃុំ​សម្រេច​ជាង​៩៣,៤​% ចំ​ណូល​មធ្យ​ម​ភាគ​សម្រេច​ជាង​៤២,១លាន​ដុង​/ម្នាក់​/ឆ្នាំ​។ ផ្តើម​ពី​នោះ រួម​ចំ​ណែក​ជំ​រុញ​ អត្រា​គ្រួ​សារ​ក្រី​ក្រ​ពី២៦,៣​%នៅ​ឆ្នាំ​២០១០ បច្ចុប្បន្ន​កាក់​បន្ថយ​​នៅ​៣,៤%។

តាម​ប្រសាសន៍​លោក​ង្វៀន​វ៉ាន់​ហូវ​ ប្រ​ធាន​គណៈ​កម្មា​ធិ​កា​រប្រ​ជា​ជនឃុំ​អាន​ហ៊ីប​ លទ្ធ​ផល​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ ភាគ​ច្រើន​អា​ស្រ័យលើ​ការ​រួប​រួម​កម្លាំង​របស់​ប្រ​ជា​ជន​។ ក្នុង​ដំ​ណាក់​ការ​ក​សាង​ជន​បទ​ថ្មី ប្រ​ជា​ជន​រួម​វិ​ភាគ​ទាន​ប្រាក់​ជាង​២០​ពាន់​លាន​ដុង​ និ​ងខ្នះ​ខ្នែង​បរិ​ច្ចាគដី ​ដំ​ណាំ​ ឈើ​ហូប​ផ្លែ គ្រឿង​សម្ភារៈ​ កម្លាំង​ពល​កម្ម​។ល។ ម៉្លោះ​ហើ​យ សំ​ណង់​ផ្លូវ​គមនា​គមន៍​ឆាប់​បាន​សម្រេច​តាម​ល្បឿន​នៃ​ផែន​ការ​ដាក់​ចេញ​។

តំ​ណាងឃុំ​វៀន​ប៊ិញ​ទទួ​ល​សេច​ក្តី​សម្រេច​ចិត្ត​ឃុំ​សម្រេច​បទ​ដ្ឋានជន​បទ​ថ្មី​។

​រី​ឯ​នៅវៀនប៊ិ​ញ មាន​ជ​នរួម​ជាតិ​ខ្មែរ​រស់​នៅជា​ង​៧៣​,៣​% ហើយ​ជា​ឃុំលំ​បាក​ពិ​សេស​ឋិត​ក្នុង​កម្ម​វិ​ធី១៣​៥​របស់​នា​យក​រដ្ឋមន្រ្តី​នៃ​រដ្ឋា​ភិ​បាល។​ ឃុំ​វៀន​ប៊ិញ ទ​ទួល​បាន​ការ​ឧបត្ថ​ម្ភ​ពី​ប្រ​ភព​ថ​វិ​កា​ជាង​៨១,៣​ពាន់លាន​ដុង ដើម្បី​ក​សាង​ជន​បទ​ថ្មី ក្នុង​នោះ ប្រ​ជា​ជន​រួម​វិ​ភាគ​ទាន​ជាង៩,២​ពាន់​​លាន​ដុង ។ ក្រោយ​ពី​រ​យៈ​កាល​៧​ឆ្នាំ​ខិត​ខំ​អនុវ​ត្ត​ បក្ខ​ភាគ​​ រដ្ឋអំ​ណាច និង​ប្រ​ជា​ជន​ឃុំ​វៀន​ប៊ិញ​ អ​នុ​វត្ត​សម្រេច​លក្ខ​ឋាន​ក​សាងជន​បទ​ថ្មី​ទាំង​១៩ ​។ ផ្តើម​ពី​នោះ រួម​ចំ​ណែក​ធ្វើ​ឲ្យ​មុខ​មាត់តំ​បន់​ជន​បទ​មានភាព​ផ្លាស់​ថ្មី ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​ ត្រូវ​បាន​លើក​កម្ពស់​។ ពិ​សេស​គឺ​អត្រា​គ្រួ​សារ​ក្រី​ក្រ​របស់​ឃុំ ផ្តើម​ពី​២៧,២​%នៅ​ឆ្នាំ២​០១១ មកទល់​នឹង​បច្ចុប្បន្ន​ត្រូវ​បាន​កាត់​បន្ថយ​នៅតែ​៣,៨​%។ ផ្លូវ​គមនា​គមន៍​តភ្ជាប់​ភូមិ​ត្រូវ​បាន​ក្រាល​បេ​តុង​ ប្រ​ជា​ជន​មាន​អគ្គិស​នី​អុជ​បំ​ភ្លឺ​ជាង ៩៨​%  មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​ជាង​៩៥% អត្រា​ពល​ករ​មាន​ការ​ងារ​ធ្វើ​ជាប្រ​ចាំ​ក្នុង​ឃុំ​គឺ​៩៣,២% បង្កើន​កម្រិត​ចំ​ណូល​មធ្យម​ភាគ​សម្រេច​ជាង​៤១លាន​ដុង​/ម្នាក់​/ឆ្នាំ​ គ្រួ​សារ​ប្រ​ជា​ជន​មាន​ប័ណ្ណ​​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាលជិត​១០០​%...៕​

                                                             លី​ធាន​-មុ​នី

ចែករំលែកអត្ថបទ