04/12/2018 - 14:45

យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ដល់​វត្ត​ខ្មែរ

ឆ្នាំ​២០១៨ ខេត្ត​សុក​ត្រាំង​ បាន​ឧបត្ថម្ភ​ថ​វិ​កា​ដល់​វត្ត​ដែល​មាន​ស​គុណ​ចំ​ពោះ​បដិវត្តន៍​ ដើម្បី​ជួស​ជុល​ ក​សាង​ព្រះ​វិ​ហារ​ថ្មី​។ ផ្តើម​ពី​នោះ ផ្តល់​ភាព​ងាយ​ស្រួល​សម្រាប់​ព្រះ​សង្ឃ​បួស​រៀន និង​មា​មីង​ខ្មែរ​មក​ធ្វើ​បុណ្យ​សុន្ទរ៍​​ទាន​។

 ពិ​ធី​កម្ម​សំ​ខាន់​ៗ​ក្នុង​ព្រះ​ពុទ្ធ​សាស​នា​គណៈ​ម​ហា​និ​កាយ​ខ្មែរ តែងបាន​ប្រា​រព្ធ​នៅ​ក្នុង​​ព្រះ​វិ​ហារ​។

តាម​ប្រ​សាសន៍​លោក​លី​សុ​ខា​ អនុ​ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​សុក​ត្រាំង ព្រះ​វិ​ហារ​មាន​សារៈ​សំ​ខាន់​ណាស់​ចំ​ពោះ​ព្រះ​សង្ឃ​និង​មា​មីង​ខ្មែរ​។ ព្រោះ​ហេតុ​នោះ ការ​ឧបត្ថម្ភ​ថ​វិ​កា​ដល់​វត្ត​នា​នា​ក​សាង​ព្រះ​វិ​ហារ​​​​​ គឺ​មាន​សារៈ​សំ​ខាន់​ណាស់​ចំ​ពោះ​ព្រះ​សង្ឃ​និង​មា​មីង​ខ្មែរ​។ ឆ្នាំ​នេះ​ ខេត្ត​សុក​ត្រាំង បាន​ឧបត្ថម្ភ​ថ​វិ​កា​ជាង​២,១​ពាន់​លាន​ដុង​ដល់​វត្ត​ពោធិ​ផ្ដោក​ នៅ​ឃុំ​កេ​ថាញ់​ ស្រុក​កេ​សាច់​ និង​វត្ត​អូរ​ជុំ​អា​រាម​ព្រែក​ចេក​ ឃុំ​វិញ​ក្វើយ​ ទី​រួម​ខេត្ត​ង៉ា​ណាំ​ ដើម្បី​ក​សាង​ព្រះ​វិ​ហារ​។ វត្ត​ទាំង​ពីរ​នេះ​ មាន​ស​គុណ​រួម​ចំ​ណែក​ក្នុង​ការ​ត​ស៊ូ​រំ​ដោះ​ប្រ​ជា​ជាតិ​។ ឆ្លង​តាម​រយៈ​នោះ​ វត្ត​នី​មួយ​ៗ​បាន​ខេត្ត​សុក​ត្រាំង​ ឧបត្ថម្ភ​ថ​វិ​កា​ជាង​១​ពាន់​លាន​ដុង​។ ព្រះ​តេជ​ព្រះ​គុណ​ សឺន​ភឿក​ឡើយ​ ព្រះ​ចៅ​អធិ​ការ​វត្ត​អូរ​ជុំ​អា​រាម​ព្រែក​ចេក​ ឃុំ​វិញ​ក្វើយ​ ទី​រួម​ខេត្ត​ង៉ា​ណាំ​​ មាន​ព្រះ​ថេរ​ដី​កា​៖ "ក្នុង​ស​ម័យ​សង្គ្រាម​ប្រ​ឆាំង​អា​ណា​និ​គម​បា​រាំង​ និង​ចក្រ​ពត្តិ​អា​មេ​រិក​ វត្ត​គឺ​ជា​កន្លែង​លាក់​បំ​ពួន​និង​ចិញ្ចឹម​កម្មា​ភិ​បាល​ធ្វើ​ស​កម្ម​ភាព​បដិ​វត្តន៍​ ម្ល៉ោះ​ហើយ​ត្រូវ​ខ្មាំង​បំ​ផ្លិច​បំ​ផ្លាញ​យ៉ាង​ធ្ងន់​ធ្ងរ​។ វត្ត​ឆ្លង​កាត់​ព្រះ​ចៅ​អធិ​ការ​ជា​ច្រើន​ជំ​នាន់​ នៅ​តែ​មិន​អាច​ក​សាង​ព្រះ​វិ​ហារ​បាន​សម​រម្យ​។ ព្រោះ​ហេតុ​នោះ​ បាន​ខេត្ត​ឧបត្ថម្ភ​ថ​វិ​កា​ជាង​១​ពាន់​លាន​ដុង​ដើម្បី​ក​សាង​ព្រះ​វិ​ហារ ព្រះ​សង្ឃ​និង​ពុទ្ធ​បរិ​ស័ទ​ចំ​ណុះ​ជើង​វត្ត​មាន​សេ​ចក្តី​ត្រេក​អរ​ខ្លាំង​ណាស់​"។

ព្រះវិហារមានសារសំខាន់ចំពោះព្រះពុទ្ធសាសនាគណៈមហានិកាយខ្មែរ ។

ទន្ទឹម​នឹង​នោះ​ ក្នុង​ឱ​កាស​បុណ្យ​ទាន​របស់​ជន​រួម​ជាតិ​ខ្មែរ​ ខេត្ត​សុក​ត្រាំង​ តែង​ចាត់​គណៈ​ប្រ​តិ​ភូ​ទៅ​សួរ​សុខ​ទុក្ខ​ និង​ប្រ​គេន​ទេយ្យ​វត្ថុ​ដល់​ព្រះ​ឧបជ្ឈាយ៍​ ព្រះ​សង្ឃ​នៅ​តាម​វត្ត​ខ្មែរ​នា​នា​ក្នុង​ខេត្ត​។ លោក​ង៉ោ​ហុង​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ ឲ្យ​ដឹង​៖ "ច្រើន​ឆ្នាំ​មក​នេះ​​ ខេត្ត​សុក​ត្រាំង​ បាន​អនុ​វត្ត​នូវ​គោល​ន​យោ​បាយ​ជន​ជាតិ​ជា​ច្រើន​ ឧបត្ថម្ភ​មា​មីង​ជន​រួម​ជាតិ​ខ្មែរ​។ ពិ​សេស​​ ឆ្នាំ​នេះ​ខេត្ត​មាន​គោល​ន​យោ​បាយ​ឧបត្ថម្ភ​ថ​វិ​កា​មួយ​ចំ​ណែក​ដល់​វត្ត​ខ្មែរ​សម្រាប់​ក​សាង​ព្រះ​វិ​ហារ​។ បច្ចុប្បន្ន​ ខេត្ត​កំ​ពុង​ចង្អុល​ការ​ដល់​ភូមិ​ភាគ​នានា​ត្រួត​ពិ​និត្យ​និង​របាយ​ការណ៍​អំ​ពី​វត្ត​ដែល​ចាស់​ទ្រុឌ​ទ្រោម​​ ពិ​សេស​គឺ​វត្ត​ដែល​មាន​ស​គុណ​ចំ​ពោះ​ប​ដិ​វត្តន៍​ វត្ត​ដែល​ជា​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្រ្ត​ថ្នាក់​ខេត្ត​។ ផ្ដើម​ពី​នោះ​ ខេត្ត​នឹង​មាន​វិ​ធាន​ការ​ឧបត្ថម្ភ​ថ​វិ​កា​មួយ​ចំ​ណែក​ដើម្បី​វត្ត​ជួស​ជុល​ក​សាង​ព្រះ​វិ​ហារ​ថ្មី​ ផ្តល់​ភាព​ងាយ​ស្រួល​សម្រាប់​ព្រះ​សង្ឃ​បួស​រៀន​ និង​មា​មីង​ខ្មែរ​ធ្វើ​បុណ្យ​សុន្ទរ៍​ទាន​។ ក្រៅ​ពី​នោះ​ ឆ្នាំ​នេះ ខេត្ត​ក៏​បាន​កសាង​ផែន​ការ​ជួស​ជុល​ឈា​បនដ្ឋាន​ដល់​វត្ត​ខ្មែរ​លើ​ភូមិ​សាស្រ្ត​ខេត្ត​ទៀត​ផង​"៕​ 

យ្វី​អាញ់​-វិ​មាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​លី​សុ​ខា