04/12/2018 - 14:45

ស​កម្ម​ភាព​ជា​ច្រើន​គិត​គូរ​ដល់​អ្នក​ក្រ

មានក្រុម​ហ៊ុន​ អា​ជីវ​កម្ម​ និង​សប្បុ​រស​ជន​ច្រើន​ មាន​កម្ម​វិ​ធី​ឧបត្ថម្ភ​ដល់​គ្រួ​សារ​ក្រី​ក្រ ពិ​សេស​គឺ​គ្រួ​សារ​ជន​ជាតិ​ខ្មែរ​លើ​ភូមិ​សាស្រ្ត​ ខេត្ត​សុក​ត្រាំង​។ ផ្តើម​ពី​នោះ មាន​គ្រួ​សារ​ជា​ច្រើន​ មាន​កន្លែង​រស់​នៅ​លំ​នឹង​ មាន​លក្ខណៈ​បង្ក​បង្កើន​ផល​ ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​រួម​ចំ​ណែក​កាត់​បន្ថយ​អត្រា​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ខេត្ត​។

អគ្គ​ក្រុម​ហ៊ុន​អគ្គិ​ស​នី​ភាគ​ខាង​ត្បូង​ប្រ​គល់​ផ្ទះ​ជូន​គ្រួ​សារ​ខ្មែរ​នៅ​ឃុំ​ថាម​ដូង ស្រុក​​មី​ស្វៀន​ ខេត្ត​សុក​ត្រាំង​។

តាមប្រ​សាសន៍​លោក​យឿង​សា​ខា​  ប្រ​ធា​ន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​សុក​ត្រាំង​ ឲ្យ​ដឹង​៖ ចូល​រួម​ជ្រោម​ជ្រែង​ការ​អំ​ពាវ​នាវ​របស់​គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​ខេត្ត​ ក្រុម​ហ៊ុន​ចំ​កាត់​សមា​ជិក​មួយ​ឆ្នោត​ជាតិ​សុក​ត្រាំង​ បាន​ឧបត្ថម្ភ​ទឹក​ប្រាក់​៥​ពាន់​​លាន​ដុង​ជូន​មូល​និ​ធិ​ ”ដើម្បី​អ្នក​ក្រ​” ជា​ការ​រួម​ចំ​ណែក​នឹង​ភូមិ​ភាគ​គិត​គូរ​ដល់​គ្រួ​សារ​​ក្រី​ក្រ​លើ​ភូមិ​សាស្រ្ត​ខេត្ត​។ ផ្តើម​ពី​ប្រ​ភព​​មូល​និ​ធិ​នោះ ខេត្ត​បាន​ជំ​នួយ​សាង​សង់​និង​ប្រ​គល់​ជូន​ផ្ទះ​ម​ហា​សាម​គ្គី​បាន​ចំ​នួន​១២៥​ខ្នង​ ដល់​គ្រួ​សា​​រ​មាន​ស​គុណ​ចំ​ពោះ​ប​ដិ​វត្តន៍​  មនុស្ស​ចាស់​អ្នក​ទទួល​រង​ជាតិ​ពុល​ពណ៌​លឿង​ជួប​លំ​បាក​ខាង​ផ្ទះ​នៅ​។ល។ ផ្ទះ​មួយ​​ខ្នង​ៗ​គិត​ជា​តម្លៃ​ទឹក​ប្រាក់​៤០​លាន​ដុង​។ ក្រៅ​ពី​នេះ  អគ្គ​ក្រុម​ហ៊ុន​អគ្គិស​នី​ភាគ​ខាង​ត្បូង​  ​ក៏​បាន​ជំ​នួយ​ផ្ទះ​២០​ខ្នង​ដល់​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ​​ផង​ដែរ​។ មក​ទល់​ពេល​នេះ  បាន​ប្រ​គល់​ជូន​​ផ្ទះ​១២​ខ្នង​ដល់​គ្រួ​សារ​ខ្មែរ​នៅ​ឃុំ​ថាម​ដូង ស្រុក​មី​ស្វៀន​។ ទន្ទឹម​នឹង​នោះ ក៏​បាន​ជូន​អំ​ណោយ​៣០០​ចំ​ណែក​ ភ្ជាប់​អំ​ពូល​ភ្លើង​ប្រើ​ថាម​ពល​ព្រះ​អា​ទិត្យ​ចំ​នួន​៥០ ជូន​ប្រ​ជា​​ជន​នៅ​ឃុំ​ទាំង​២​ខាង​លើ​ទៀត​ផង​។

លោក​លីវ​ជិញ​ អា​យុ​៨៨​ឆ្នាំ​ នៅ​ភូមិ​ផ្នោ​ស្លា១ ឃុំ​ថាម​ដូង​ ឲ្យ​ដឹង​៖​“ ​ខ្ញុំ​ត្រេក​អរ​​ណាស់ មួយ​ឆាកជី​វិត​ខ្ញុំ​មិន​ហ៊ាន​ស្រ​មៃ​​ ថា​នឹង​បាន​ផ្ទះ​ឥដ្ឋ​នៅ​ដូច្នេះ​សោះ​។ សព្វ​ថ្ងៃ​ មាន​ផ្ទះ​ថ្មី​ចំ​ណែក​អគ្គិស​នី​ ទឹក​ប្រើ​​ប្រាស់​ បាន​រដ្ឋ​អូស​ចូល​ឲ្យ​ដោយ​ឥត​គិត​ថ្លៃ​។ អា​ស្រ័យ​ហេតុ​នោះ ខ្ញុំ​អរ​គុណ​រដ្ឋ​អំ​ណាច​ដែល​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​។ ពិ​សេស​ខ្ញុំ​តែង​ដាស់​តឿន​កូន​ឲ្យ​ខំ​ប្រឹង​ធ្វើ​ការ​រក​ស៊ី​ ដើម្បី​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​”។ ផ្ទះ​លោក​អ៊ំ​ លីវ​ជិញ សង់​អស់​ទឹក​ប្រាក់​៨០​លាន​ដុង​ ក្នុង​នោះ  អគ្គ​ក្រុម​ហ៊ុន​អគ្គិស​នី​ភាគ​ខាង​ត្បូង​ឧបត្ថម្ភ​៥០​លាន​ដុង​ ក្រៅ​ពី​នោះ គឺ​ភូមិ​ភាគ​ និង​ក្រុម​គ្រួ​សារ​រួម​ផ្សំ​បន្ថែម​។ បង​ ​ត្រឹង​វ៉ូវ​​ឡឹម នៅ​ភូមិ​មី​ខាញ់​B ឃុំ​ឡុង​ហ៊ឹង​ ស្រុក​មី​ទូ​ ក៏​ត្រេក​អរ​រីក​រាយ ​ខណៈ​ពេល​ទទួល​បាន​ផ្ទះ​ម​ហា​សាម​គ្គី​ដែរ​។ បង​ឡឹម​ ឲ្យ​ដឹង​៖ “ប្តី​  ប្រ​ពន្ធ​ខ្ញុំ​គ្មាន​ដី​បង្ក​បង្កើន​ផល ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​ពឹង​លើ​ការ​ស៊ី​ឈ្នួល​  បាន​ជា​គ្មាន​ប្រាក់​​សេស​សល់​ដើម្បី​សង់​ផ្ទះ​សម្បែង​ឲ្យ​បាន​សម​​រម្យ។​ សព្វ​ថ្ងៃ មាន​ផ្ទះ​សម្បែង​សម​រម្យ​ ដូច្នេះ​ ខ្ញុំ​ត្រេក​អរ​ណាស់​ ខ្ញុំ​នឹង​ថែ​រក្សា​ផ្ទះ​​ឲ្យ​បាន​ល្អ និង​ខិ​ត​ខំ​ធ្វើ​ការ​រក​ស៊ី​ ចាយ​វាយ​ប្រិត​សំ​​ចៃ​ដើម្បី​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។ ខ្ញុំ​អរ​គុណ​ រដ្ឋ​យ៉ាង​ក្រៃ​លែង​ ដែល​មាន​គោល​ន​យោ​​បាយ​ជា​ច្រើន​ឧបត្ថម្ភ​ដល់​គ្រួ​សារ​ក្រី​ក្រ​”។  

ក្រៅ​ពី​នោះ នៅ​ទាំង​មាន​មូល​និ​ធិ​ថៀន​​តឹម​ សម្ព័ន្ធ​ក្រុមហ៊ុន Vingroup បាន​សហ​ការ ជា​មួយ​សមា​គម​កាក​បាទ​ក្រ​ហម​ខេត្ត​សុក​ត្រាំង ធ្វើ​ពិ​ធី​ប្រ​គល់​គោ​បន្ត​ពូជ​ជាង​១០០ ក្បាល​ ជូន​គ្រួ​សារ​ទាំង​ឡាយ​លើ​ភូមិ​សាស្រ្ត ខេត្ត​សុក​ត្រាំង​។  ដោយ​ឡែក​មន្ទីរ​ពេទ្យ​STO ភឿង​ដុង (ក្រុង​ហូ​ជី​មិញ​) ក៏​បាន​សហ​ការ​ជា​មួយ​មជ្ឈ​មណ្ឌល​សុ​ខា​ភិ​បាល​ស្រុក​មី​ស្វៀន បាន​ធ្វើ​ការ​ពិ​និត្យ​ព្យា​បាល​ ​​វះ​កាត់ភ្នែក​ដោយ​ឥត​គិត​ថ្លៃ​ជូន​អ្នក​ជំ​ងឺ​៣០០​នាក់​ ដែល​កើត​រោគ​ភ្នែក​ឡើង​បាយ​ ដុះ​កន្ទុយ​​ថែ្លន​ក្នុង​ភ្នែក​និង​ជំ​ងឺ​ភ្នែក​ផ្សេង​ៗ ជួយ​ឲ្យ​អ្នក​ជំ​ងឺ​មើល​ឃើញ​ឡើង​វិញ​៕

                            យ្វី​អាញ់​-លី​សៀ

 ​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​យឿង​សា​ខា