នៅក្រុងកឹងធើ មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ទើបធ្វើពិធីជូនរង្វាន់លឿងឌិញកួរ ឆ្នាំ២០១៨។
សមមិត្តត្រឹងថាញ់ម៉ឹង លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម
ជូនរង្វាន់លឿងឌិញកួរដល់យុវជនដែលមានស្នាដៃឆ្នើមក្នុងការផលិតនិងធ្វើអាជីវកម្ម។
អញ្ជើញចូលរួមនិងថ្លែងយោបល់នៅក្នុងពិធីនេះ សមមិត្តត្រឹងថាញ់ម៉ឹង លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ស្ងើចសរសើរដល់កម្មាភិបាលសម្ព័ន្ធ យុវជនគ្រប់លំដាប់ថ្នាក់ និងយុវជន៥០នាក់ដែលបានទទួលរង្វាន់លឿងឌិញកួរ។ អ្នកទាំងនេះគឺ ជាបុគ្គលគំរូ ខិតខំឈានឡើងផ្តើមពីស្ថានភាពលំបាក។ មានយុវជនជាជនជាតិភាគតិចជាច្រើន នៅលើភូមិសាស្រ្តលំបាកពិសេស ប៉ុន្តែដោយសារមានឆន្ទៈឈានឡើង ក៏ក្លាយជាសេដ្ឋីវ័យក្មេង។ ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម រំឭក៖ អង្គការសម្ព័ន្ធយុវជនគប្បីបន្តការបង្កើនការអប់រំឧត្តមគតិបដិវត្តន៍ សីលធម៌ ផ្នត់រស់នៅវប្បធម៌ជូនស្រទាប់យុវវ័យ; ជានិច្ចកាលយកចិត្តទុកដាក់គិតគូរ ស្ថាបនាអង្គការរឹងមាំទាំងផ្នែកនយោបាយ សតិអារម្មណ៍អង្គការចាត់តាំងនិងសកម្មភាពការងារ។ កម្មាភិបាលសម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់ គប្បីបន្តការលើកទឹកចិត្តយុវជនប្រឡងប្រណាំងពលកម្ម ច្នៃប្រតិដ្ឋ ធ្វើសេដ្ឋកិច្ចពូកែ ជំរុញសកម្មភាព សិក្សាស្រាវជ្រាវ អនុវត្តវិទ្យាសាស្រ្តបច្ចេកទេសទៅក្នុងការផលិត;លើកទឹកចិត្តឧបត្ថម្ភយុវជនជនបទបង្កើតអាជីព។ ទន្ទឹមនឹងនោះ ពង្រីកនូវទម្រង់ច្នៃប្រតិដ្ឋប្រកបដោយប្រសិទ្ធភាព បំពាក់ចំណេះដឹងខាងផលិត កសិកម្មតាមរបៀបថ្មី ទំនើបជួយឲ្យយុវជនបង្កើតអាជីព។
រង្វាន់លឿងឌិញកួរ គឺជារង្វាន់ដ៏វិសេសវិសាល របស់មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ រៀងរាល់ឆ្នាំតែងចាត់តាំងពិធីប្រគល់ជូនដល់យុវជនរស់នៅជនបទដែលមានស្នាដៃឆ្នើមក្នុងផលិតកម្ម និងធ្វើអាជីវកម្ម ផ្ទេរជូនវិទ្យាសាស្រ្ត បច្ចេកទេសអភិវឌ្ឍវិជ្ជាជីវៈ ការពារបរិស្ថាន និងចូលរួមកសាងជនបទថ្មី។ ឆ្នាំនេះ មានយុវជនចំនួន៥០នាក់ មានកិត្តិយសបានគណៈលេខាមជ្ឈិមសម្ព័ន្ធយុវជនជូនរង្វាន់នេះ។ ក្នុងនោះ មានយុវជន១៧នាក់ ជាម្ចាស់អាជីវកម្ម នាយកសហករណ៍; យុវជន៣៣នាក់ ជាម្ចាស់មូលដ្ឋានផលិត ធ្វើអាជីវកម្ម អភិវឌ្ឍទម្រង់សេដ្ឋកិច្ចដោយខ្លួនឯង។ ពិសេសមានទម្រង់ចំនួន៣៧ អាស្រ័យ យុវជនធ្វើម្ចាស់រកបានប្រាក់ចំណូលជាង១ពាន់លានដុងរៀងរាល់ឆ្នាំ ។ ទម្រង់រូបភាពដែលទទួលបានរង្វាន់នេះ បានជួយដោះស្រាយការងារធ្វើ ជាប្រចាំដល់ពលករចំនួន៥៥៨នាក់ នៅភូមិភាគ៕
ក្វឹកថាយ-វិមាន