ក្នុងរយៈកាលកន្លង សមាគមសហព័ន្ធនារីស្រុកយ៉ាងថាញ់ ខេត្តកៀនយ៉ាង បានសហការអនុវត្ដដោយប្រសិទ្ធភាពនូវគោលនយោបាយជាច្រើន របស់រដ្ឋសម្រាប់ជនជាតិភាគតិច។
សមាគមនារីស្រុកជាមួយនឹងហិរញ្ញប្បទានរៀបចំពិធីប្រគល់ផ្ទះជូនសមាជិកាក្នុងក្រុម។
បងស្រី ង៉ោធីម៉ឹង ប្រធានសមាគមសហព័ន្ធនារីស្រុកយ៉ាងថាញ់ ឲ្យដឹង៖ យ៉ាងថាញ់
ជាស្រុកជាប់ព្រំដែន ដោយមានប្រជាជនប្រមាណ២៨.៦៩០នាក់ ក្នុងនោះ ជនរួមខ្មែរមានប្រមាណ៦.១៥០នាក់ ស្រូបអត្រា២៧,៤១%នៃប្រជាជនសរុប។ គ្រួសារក្រីក្រក្នុងទូទាំងស្រុកមានចំនួន១.៤២១គ្រួសារ ក្នុងនោះមានស្ត្រីជាម្ចាស់គ្រួសារចំនួន៥៥៦នាក់ ស្រូបអត្រា៣៩,១២%។ ទូទាំងស្រុក មានសមាជិកាចំនួន៤.៧៧០នាក់ ក្នុងនោះសមាជិកាជនជាតិខ្មែរចំនួន១.៣៣៧នាក់ ស្រូបអត្រា២៨,០២% ។ បន្ទាប់ពីធ្វើការពិនិត្យក្តាប់ស្ថានភាព សមាគមសហព័ន្ធនារីស្រុកយ៉ាងថាញ់ បានមានផែនការជាច្រើនសម្រាប់ជំនួយបងប្អូននារីក្រីក្រ តាមកិច្ចចង្អុលការរបស់គណៈកម្មាធិការគ្រប់លំដាប់ថ្នាក់ដើម្បីជួយសមាជិកាឈានឡើងក្នុងជីវភាព។ ក្នុងនោះ ពិសេសគឺកម្មវិធីសកម្មភាពជាច្រើន សំដៅអនុវត្តន៍មានប្រសិទ្ធភាពបណ្តាគោលការណ៍ គោលនយោបាយអនុគ្រោះពិសេសរបស់រដ្ឋសម្រាប់ជនជាតិភាគតិច មានដូច៖ ការផ្លាស់ប្តូរមុខរបរ ជំនួយផ្ទះ ដីលំនៅ។ល។ អាស្រ័យហេតុនោះ សមាជិកាបានទទួលប្រយោជន៍ពីគោលនយោបាយ អនុគ្រោះជាច្រើន ទើបជម្នះបាននូវការលំបាក។ បងស្រីម៉ឹងឲ្យដឹងបន្ថែមៈ “ឆ្លងតាមរយៈការចលនា សមាគមក៏បានរកឃើញ លើកសរសើរនិងបើកទូលាយទម្រង់រូបភាពគំរូចំនួន១០ នៅក្នុងចលនាសាខាសមាគមនារីស្អាតស្អំ៣យ៉ាង រួមចំណែកកសាងជនបទថ្មី។ ខាប់អង្ករមនោសញ្ចេតនា ក្រុមជួយគ្នាអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារតាមរដូវកាលស្រូវ ក្រុមសហការត្បាញកន្ទេលចចូត ក្រុមចិញ្ចឹមគោ ក្របី និងក្រុមចលនាសមាជិកនារីចូលរួមការពារបន្ទាត់ព្រំដែន។ “លោកស្រី ឡឹមឡេហា ប្រធានសមាគមសហព័ន្ធនារីខេត្តកៀនយ៉ាង ឲ្យតម្លៃ: ក្រៅពីសហការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលការណ៍ និងគោលនយោបាយពិសេសរបស់បក្សនិងរដ្ឋ សមាគមសហព័ន្ធនារីគ្រប់ថ្នាក់នៅយ៉ាងថាញ់ ថែមទាំងអនុវត្តល្អការងារសង្គមូបនីយកម្ម ក្នុងការកសាងលំនៅឋានសម្រាប់សមាជិកាក្រីក្រ អាហារូបករណ៍ កង់សម្រាប់សិស្សក្រីក្រ ។ល។
“បងស្រីម៉ឹងឲ្យដឹងៈ “គិតត្រឹមតែក្នុងឆ្នាំ២០១៨ សមាគមស្រុកបានប្រគល់ផ្ទះសប្បុរសធម៌ចំនួន៤ខ្នង ជូនអំណោយចំនួន១០០ចំណែកដល់សមាជិកក្រីក្រ និងអាហារូបករណ៍ចំនួន៦០ចំណែក សម្រាប់សិស្សដែលមានស្ថានភាពក្រីក្រ។ ជូនទូរទស្សន៍ ឆ្នាំងបាយអគ្គិសនី កង្ហាអគ្គិសនី។ល។ ដោយឡែកបញ្ជាការដ្ឋានបុស្តិ៍ការពារព្រំដែន បានយល់ព្រមបន្តផ្តល់ជំនួយប្រចាំខែដល់សិស្សចំនួន១០រូប (៥០០.០០០ដុងក្នុងមួយខែ)។ ប្អូនតៀងសុខ សិស្សសាលាបឋមសិក្សាភូឡើយ ឲ្យដឹងៈ “នៅពេលប្អូនទទួលបានអាហារូបករណ៍ប្អូនសប្បាយចិត្តខ្លាំងណាស់ ព្រោះប្អូនមានលុយសម្រាប់ទិញសម្ភារៈសិក្សាចាំបាច់” ។
តាមបងស្រីម៉ឹង សមាគមនារីស្រុក បន្តបង្កើនចំណេះដឹងជូនសមាជិកតាមរយៈការចលនា “ជ្រុងផ្ទះបាយស្អាត” “កសាងគ្រួសារគ្មាន៥យ៉ាង ស្អាតស្អំ៣” “អប់រំជីវភាពគ្រួសារ”៕
ហាថាញ-វ៉ាន់តឹន