សុន្ទរកថាបើកសន្និបាតមជ្ឈិម៨ (នីតិកាល XII) កាលពីព្រឹក ថ្ងៃទី២ ខែតុលា នៅហាណូយ លោកអគ្គលេខាង្វៀនភូត្រុង គូសបញ្ជាក់៖ សន្និបាតប្រព្រឹត្តឡើងចំនឹងដំណាក់កាលពាក់កណ្ដាល អាណត្តិនៃនីតិកាល XII។ ឆ្នាំ២០១៨ គឺជាឆ្នាំអន្តរកាល មានខ្លឹមសារ ពិសេសកំណត់សម្រេចចំពោះការអនុវត្តជ័យជម្នះសេចក្តីសម្រេចមហាសន្និបាត XII របស់បក្ស និងជាឆ្នាំចាប់ផ្តើមសម្រាប់ការបម្រុង មហាសន្និបាត XIII របស់បក្ស។ ខ្លឹមសារនៃអង្គសន្និបាតលើកនេះ រួមមានបញ្ហាសំខាន់ៗជាច្រើនជាប់ទាក់ទងដោយផ្ទាល់ដល់ការដឹកនាំ ចង្អុលការអនុវត្តជ័យជម្នះរាល់ទិសដៅ ភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច -សង្គមកសាងបក្សស្អាតស្អំ រឹងមាំ ដោយមហាសន្និបាត XII បានដាក់ចេញ និងបម្រុងដល់ការរៀបចំជោគជ័យមហាសន្និបាត XIII របស់បក្ស។
ទិដ្ឋភាពបើកសន្និបាតមជ្ឈិម៨ (នីតិកាលXII) នៅព្រឹកថ្ងៃទី២ខែតុលានៅហាណូយ។
នៅក្នុងអង្គសន្និបាតមជ្ឈិម៨ (នីតិកាល XII) មជ្ឈិមពិនិត្យមើលនូវខ្លឹមសារមួយចំនួន៖ បូកសរុប១០ឆ្នាំអនុវត្តសេចក្តីសម្រេចមជ្ឈិម ៤ នីតិកាល X ស្តីពីយុទ្ធសាស្រ្តសមុទ្រវៀតណាមដល់ឆ្នាំ២០២០; ស្ថានភាពសេដ្ឋកិច្ច-សង្គម និងថវិការដ្ឋឆ្នាំ២០១៨ ផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងគម្រោងថវិការដ្ឋឆ្នាំ ២០១៩។
ពិសេស ក្នុងខ្លឹមសារនៃរបៀបវារៈ មជ្ឈិមនៅទាំងពិនិត្យមើល៖ សេចក្ដីកំណត់ស្តីពីភារកិច្ចធ្វើគំរូរបស់កម្មាភិបាលបក្ខជន ដំបូងបង្អស់គឺសមាជិកការិយាល័យនយោបាយ សមាជិកគណៈលេខា សមាជិកគណៈប្រតិបត្តិការមជ្ឈិម;បង្កើតនូវអនុគណៈកម្មការបម្រុង មហាសន្និបាត XIII របស់បក្ស; ត្រួតពិនិត្យការងារបុគ្គលិក ព្រមជាមួយនឹងខ្លឹមសារសំខាន់ៗផ្សេងទៀត។ មជ្ឈិមនឹងសរុបខ្លឹមសារ ស្តីពីស្ថានភាពសេដ្ឋកិច្ច-សង្គម និងថវិការដ្ឋឆ្នាំ២០១៨ ផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងគម្រោងថវិការដ្ឋឆ្នាំ២០១៩; ពិនិត្យដាក់ឲ្យប្រើសេចក្តីសម្រេចយុទ្ធសាស្រ្តអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រវៀតណាម ប្រកបដោយនិរន្តរភាព; ប្រកាសជាធរមានសេចក្តីកំណត់ ស្តីពីភារកិច្ចធ្វើគំរូរបស់កម្មាភិបាល បក្ខជន ដំបូងបង្អស់គឺសមាជិកការិយាល័យនយោបាយ សមាជិកគណៈលេខា សមាជិកគណៈប្រតិបត្តិការមជ្ឈិម; ប្រកាសជាធរមានសេចក្តីសម្រេចចិត្តបង្កើតអនុគណៈកម្មការបម្រុងបំរើមហាសន្និបាតបក្សលើកទី XIII និងខ្លឹមសារមួយចំនួនឯទៀត។
តាមកម្មវិធីសន្និបាតមជ្ឈិម៨ (នីតិកាលXII) ប្រព្រឹត្តឡើងដល់ថ្ងៃ ៦/១០/២០១៨៕
យោង៖ baochinhphu.vn-វិមាន