ជនរួមជាតិនុង មកពីខេត្តឡាងសឺន បានរៀបចំសម្ដែងបង្ហាញឡើងវិញពីពិធីអាពាហ៍ពិពាហ៍របស់ជនជាតិខ្លួន នៅក្នុងបរិវេណភូមិជនជាតិនុង-ភូមិវប្បធម៌-ទេសចរណ៍បណ្តាជនជាតិវៀតណាម (ដុងម៉ូ សឺនតី ហាណូយ)។ ពិធីអាពាហ៍ពិពាហ៍របស់ជនជាតិនុង ត្រូវបានប្រារព្ធឡើងប្រកបដោយលក្ខណៈពិសេសជាច្រើន ដូច៖ ពេលវេលាទទួលកូនក្រមុំត្រូវតាមការកំណត់; សាច់ញាតិចាំទទួលកូនក្រមុំ ជាធម្មតាត្រូវមានគ្នា៦នាក់ឬ៨នាក់ ឬក៏១០នាក់។ ពីព្រោះតាមប្រជាជំនឿរបស់ជនជាតិនុង លេខគត់គឺជាលេខមានសំណាងល្អ (គ្រប់គូ)។ នៅពេលដង្ហែខាន់ស្លាទៅដល់ផ្ទះខាងស្រី កូនកម្លោះត្រូវអុជធូបនិងធ្វើគារវកិច្ចនៅចំពោះមុខទីសក្ការបូជាបុព្វការីជន។ ក្នុងពិធីទទួលកូនក្រមុំ អ្នកផ្លូវចៅមហាត្រូវច្រៀងបទចម្រៀង sli ឆ្លងឆ្លើយជាមួយនឹងត្រកូលខាងស្រីដើម្បីសុំអនុញ្ញាតនាំកូនក្រមុំទៅកាន់ត្រកូលខាងប្រុស ។ល។
សាច់ញាតិត្រកូលខាងប្រុសធ្វើដំណើរទៅទទួលកូនក្រមុំ។
កូនក្រមុំចេញមកសំពះ អញ្ជើញឪពុកម្ដាយក្មេកនិងសាច់ញាតិចាស់ព្រឹទ្ធាចារ្យត្រកូលខាងប្រុសពិសារម្លូ ស្លា បារី។
យោងៈVinaculto.vn-ប្រែសម្រួលៈលីសៀ