នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល លោកង្វៀនស្វឹនភុក បានចុះហត្ថលេខាលើសេចក្តី សម្រេចចិត្តលេខ១០៦២/QĐ-TTg ផ្តល់សច្ចាប័ន លើគម្រោងចាត់តាំងមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចថ្នាក់ស្រុក ខេត្ត លើកទីIII ឆ្នាំ២០១៩ និងមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចវៀតណាមទូទាំងប្រទេសលើកទីII ឆ្នាំ២០២០។
ខ្លឹមសារនៃមហាសន្និបាត ដើម្បីបូកសរុប វាយតម្លៃសមិទ្ធិផលនិងលទ្ធផលអនុវត្តន៍ការងារជនជាតិ គោលនយោបាយជនជាតិ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធលុបបំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រ កសាងជនបទថ្មី ចាប់ពីមហាសន្និបាតលើកមុនៗ រហូតដល់មហាសន្និបាតលើកនេះ; លទ្ធផលអនុវត្តន៍លិខិតប្តេជ្ញាចិត្តនៃមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចគ្រប់លំដាប់ថ្នាក់។ ជាពិសេស មហាសន្និបាតក៏សំដៅបន្តការអះអាងនិងកត់សម្គាល់នូវគុណបំណាច់រួមចំណែកដ៏ធំធេងរបស់ជនរួមជាតិបណ្តាជនជាតិភាគតិច ក្នុងការលុបបំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រ កសាងជនបទថ្មី អភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធអនុវត្តន៍គោលនយោបាយជនជាតិ កសាងការពារមាតុភូមិនិងសមាហរណកម្មអន្តរជាតិ។
មហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចថ្នាក់ស្រុក ត្រូវបានរៀបចំក្នុងរយៈពេល១ថ្ងៃ និងសម្រេចជាស្ថាពរមុនថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០១៩; មហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចថ្នាក់ខេត្ត ត្រូវរៀបចំក្នុងរយៈពេល១ថ្ងៃកន្លះ សម្រេចជាស្ថាពរ មុនថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០១៩; មហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចវៀតណាមទូទាំងប្រទេស ត្រូវរៀបចំក្នុងរយៈពេល៣ថ្ងៃចុងត្រីមាសទីឬដើមត្រីមាសទី II ឆ្នាំ២០២០៕
ទីភ្នាក់ងារសារព័ត៌មានវៀតណាម-ប្រែសម្រួល៖ លីសៀ