21/08/2018 - 08:11

ប្ដេជ្ញា​ចិត្ត​កសាង​គ្រួ​សារ​វប្ប​ធម៌​

ចលនា​”ទូ​ទាំង​ប្រ​ជា​ជន​សាម​គ្គី​កសាង​ជីវ​ភាព​វប្ប​ធម៌​” នៅ​ឃុំ​តឹន​​ម៉ី ស្រុក​ត្រា​អូន ខេត្ត​វិញ​ឡុង​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​បាន​ប្រ​ជា​ជន​គាំ​ទ្រ​ ដោយ​ការ​ងារ​ជាក់​ស្ដែង​ច្បាស់​លាស់​។ លទ្ធ​ផល​ដែល​លេច​ធ្លោ​ក្នុង​ការ​ចលនា​នេះ គឺ​មាន​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ជា​ច្រើន​បា​ន​ខិត​ខំ​ធ្វើ​ការ​រក​ទ​ទួល​ទាន​  ហើយ​ប្ដេជ្ញា​ចិត្ត​កសាង​គ្រួ​សារ​វប្ប​ធម៌​ជឿន​លឿន​ សម្បូរ​សប្បាយ​ សុភ​មង្គល​។

 លោក​ថាច់​អល់​ (អង្គុយ​កណ្ដាល​) ក្នុង​ផ្ទះ​ដែល​រដ្ឋ​ជំ​នួយ​សាង​សង់​។

កាល​ពី​មុន គ្រួ​សារ​ខ្មែរ​ក្រី​ក្រ​ជា​ច្រើន​ តែង​ទន្ទឹង​រង់​ចាំ​ ពឹង​ទៅ​លើ​ការ​​ឧបត្ថម្ភ​របស់​បក្ស​ រដ្ឋ ប៉ុន្តែ​បច្ចុប្បន្ន​មាន​គ្រួ​សា​រ​ជា​ច្រើន​ ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​រក​​ទទួល​ទាន​ឈាន​ឡើង​ចាក​ផុត​ភាព​ក្រី​ក្រ​ ក​សាង​ជីវ​ភាព​វប្ប​ធម៌​។ តួ​យ៉ាង​ដូច គ្រួ​សារ​​លោក​ថាច់​អល់​ នៅ​ភូមិ​ត្រ​មោង​ ផ្ដើម​ពី​គ្រួ​សារ​ក្រី​ក្រ​ គ្មាន​ដី​និង​មធ្យោ​បាយ​ផលិត​កម្ម​ តែង​ដើរ​ធ្វើ​ការ​ស៊ី​ឈ្នួល​ឥឡូវ​បាន​ចាក​ផុត​ ភាព​ក្រី​ក្រ​​ឈាន​ឡើង​គ្រាន់​បើ បាន​ក្លាយ​ជា​គ្រួ​សារ​វប្ប​ធម៌​គំ​រូ​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​នៅ​ភូមិ​ភាគ​។ ចែក​រំ​លែក​អំ​ពី​ស្ថាន​ភាព​គ្រួ​សារ​ លោក​ថាច់​អល់​នៅ​ភូមិ​ត្រ​មោង​ ឃុំ​តឹន​ម៉ី ស្រុក​ត្រា​អូន​ ឲ្យ​ដឹង​៖ “ពី​មុន​គ្រួ​សារ​ខ្ញុំ​ក្រ​លំ​បាក​ណាស់ ហើយ​ខ្ញុំ​ក៏​បាន​រដ្ឋ​ជំ​នួយ​សង់​​ផ្ទះ​និង​ប្រាក់​ទុន​ចំ​នួន​១៣​លាន​ដុង​ ដើម្បី​ទិញ​គោ​ចិញ្ចឹម​។ បច្ចុ​ប្បន្ន គ្រួ​សារ​ខ្ញុំ​មាន​​ភាព​លំ​នឹង​ ម៉្លោះ​ហើយ​​ក៏​​បា​ន​ចូល​រួម​ជា​មួយ​នឹង​មា​មីង​ក្នុង​ភូមិ​កសាង​គ្រួ​សារ​វប្ប​ធម៌​ ភូមិ​វប្ប​ធម៌​”​។

មិន​ចំ​ពោះ​តែ​គ្រួ​សារ​លោក​ថាច់​អល់​នោះ​ទេ នៅ​មាន​គ្រួ​សារ​ខ្មែរ​ជា​ច្រើន​ទៀត​ នៅ​ឃុំ​តឹន​ម៉ី​ ស្រុក​ត្រា​អូន តែង​ម្ចាស់​ការ​ក្នុង​ការ​ក​សាង​គ្រួ​សារ​វប្ប​ធម៌​ កូន​ចៅ​លុះ​ក្នុង​ដំ​​បូន្មាន សិក្សា​រៀន​សូត្រ​បាន​ជោគ​ជ័យ​ រួម​ចំ​ណែក​ក្នុង​ការ​កសាង​ភូមិ​ស្រុក​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​សម្បូរ​សប្បាយ​ ស៊ី​វិ​ល័យ​​។ ដូច​ជា​គ្រួ​សារ​លោក​ថាច់​កើល​ និង​មីង​ថាច់​ធី​វណ្ណា​ ជា​គ្រួ​សារ​មួយ​ក្នុង​ចំ​ណោម​គ្រួ​សារ​ ដែល​ឋិត​ក្នុង​ក្រប​ខ័ណ្ឌ​ក្រ​លំ​បាក​ ប៉ុន្តែ​ដោយ​មាន​ស​តិ​អារម្មណ៍​ជឿន​លឿន​។ ក្នុង​ពេល​នោះ មាន​គ្រួ​សារ​ខ្លះ​នៅ​ជួប​លំ​បាក​ហើយ​ត្រូវ​គិត​គូរ​​ការ​ហូប​ចុក​ ស្លៀក​ពាក់​ប្រ​ចាំ​ថ្ងៃ​ មិន​សូវ​ចាប់​អា​រម្មណ៍​ដល់​ការ​សិក្សា​ររៀន​សូត្រ​របស់​កូន​ចៅ​ទេ តែ​ចំ​ពោះ​គ្រួ​សារ​លោក​ថាច់​កើល និង​មីង​ថាច់​ធី​វណ្ណា មិន​ខ្លាច​ហត់​នឿយ​ លំ​បាក​តែង​គិត​គូរ​ឲ្យ​កូន​៣​នាក់​រៀន​ម​ហា​វិ​ទ្យា​ល័យ​បាន​ជោគ​ជ័យ​។ បច្ចុ​ប្បន្ន កូន​ប្រុស​២​នាក់​របស់​គាត់​រៀន​ចប់​កម្រិត​ម​ហា​វិ​ទ្យា​ល័យ​ កំ​ពុង​ធ្វើ​ការ​ក្នុង​ក្រុម​ហ៊ុន​សហ​គ្រាស​ ចំ​​ណែក​កូន​ស្រី​ពៅ​ កំ​ពុង​រៀន​ឆ្នាំ​បញ្ចប់​ផ្នែក​ ជំ​នាញ​ក​សិ​កម្ម​នៅ​សា​កល​វិ​ទ្យា​ល័យ​កឹង​ធើ​។ អ្នក​មីង​ថាច់​ធី​វណ្ណា​ នៅ​ភូមិ​ត្រ​មោង​ ឲ្យ​ដឹង​៖​ “​ ពី​មុន​គ្រួ​សារ​ខ្ញុំ​ក្រ​លំ​បាក​។ អា​ស្រ័យ​​បាន​រដ្ឋ​ជំ​នួយ​គោ​ចិញ្ចឹម​ហើយ​ខិត​ខំ​ឲ្យ​កូន​រៀន​សូត្រ​ដើម្បី​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​”​។​

លោក​ទ្រិញ​វ៉ាន់​អន អ​នុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ ឃុំ​តឹន​ម៉ី ឲ្យ​ដឹង​៖ “ក្នុង​ការ​អនុ​វត្ត​ចលនា​ទូ​ទាំង​​ប្រ​ជា​ជន​សាម​គ្គី​កសាង​គ្រួ​សារ​វប្ប​ធម៌​ នៅ​ក្នុង​ឃុំ​មាន​គ្រួ​សារ​ជា​ច្រើន​សម្រេច​គ្រួ​សារ​​វប្ប​ធម៌ ក្នុង​នោះ មាន​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ជា​ច្រើន​សម្រេច​កិត្តិ​នាម​ជា​គ្រួ​សារ​វប្ប​​ធម៌​គំ​រូ​”៕

ទ្រុក​ម៉ាយ​-ទី​ទុយ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ថាច់​អល់